អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
ខ្លឹមសារនៃជំនួបសម្តែងការគួរសមរបស់ឯកឧត្តម ប៉ាង ឈីវី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

Readout of Courtesy Call on His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, by His Excellency Pang Chee Wee, Ambassador of the Republic of Singapore to Kingdom of Cambodia
លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ ចាត់តំណាង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញរលើកទី២៤ របស់ក្រុមប្រឹក្សារខេត្ត អាណត្តិទី៤។

(ឧត្ដរមានជ័យ): នៅព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង ផែនធនធានមនុស្ស អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ដ អាណាត្ដិទី៤ និងសម្រាប់កងកម្លាំងពង្រឹងលើការបង្កា និងបង្ក្រាបបទល្មើសក្មេងទំនើង និងគ្រឿងញៀន ដែរកើតមានឡើងនៅក្នុងភូមិសាស្រ្ត ក្រោមអធិបតីភាព ឯកឧត្ដម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដឧត្ដរមានជ័យ និងឯកឧត្ដម សុីម វុទ្ធា អភិបាលរង តំណាង ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ នៅសហសាលប្រាសាទតាមាន់ធំសាលាខេត្តឧត្តរមានជ័យ៕
មេបញ្ជាការនៃកងទ័ពភូមិន្ទថៃ បានចូលរួមក្នុងការហោះហើរសង្កេតពីកៅអីខាងក្រោយនៃយន្តហោះចម្បាំង F-16 ដើម្បីវាយតម្លៃ សមត្ថភាព និងការត្រៀមខ្លួនរួចជាស្រេច

(ខេត្តនគរសុវណ្ណ) នៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ មេបញ្ជាការនៃកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ឯក អ៊ុគ្រីត ប៊ុនតាណុន បានចូលរួមអង្គុយនៅកៅអីខាងក្រោយអ្នកបើកបរយន្តហោះចម្បាំងF-16 ដើម្បីវាយតម្លៃដំណើរការ និងសមត្ថភាពរបស់វា នៅក្នុងការធ្វើប្រតិបត្តិការផ្លូវអាកាសនៅទីបញ្ជាការកងពលលេខ៤ នៃកងអនុសេនាធំលេខ ៤០៣ ក្នុងខេត្តនគរសុវណ្ណ នៃប្រទេសថៃ។

ការចុះត្រួតពិនិត្យរបស់លោកមេបញ្ជាការកងទ័ពភូមិន្ទថៃ គឺដើម្បីត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធ្វើប្រតិបត្តិការគ្រប់សកម្មភាព ដែលអាចកើតមាននៅតាមបណ្តោយព្រំដែន។

គូសបញ្ជាក់ផងដែរថា៖ លោកឧត្តមសេនីយ៍ឯក អ៊ុគ្រីត ប៊ុនតាណុន ក៏បានជួបនិយាយជាមួយនិងលោកឧត្តមសេនីយ៍ឯក សេកសាន គុន្ធា និងអ្នកបើកបរយន្តហោះផ្សេងទៀត ដែលធ្លាប់បានចូលរួមការហោះហើរទម្លាក់គ្រាប់បែក កាលពីសង្គ្រាម២១ថ្ងៃ នាខែធ្នូរ ឆ្នាំ២០២៥ជាមួយនិងកម្ពុជាផងដែរ៕
1
សូមបងប្អូនប្រជាពលរដ្ឋកុំជឿ និងកុំចែករំលែកព័ត៌មានពីគណនីនេះ។ ខ្លឹមសារដែលបានផ្សព្វផ្សាយមានលក្ខណៈបំភ្លៃ បំផ្លើស និងបង្កការយល់ច្រឡំអំពីបញ្ហាព្រំដែន។ កុំជឿព័ត៌មានបំភ្លៃ កុំចែករំលែកព័ត៌មានបំផ្លើស
1