អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
អ្នកឧកញ៉ា លឹម ហេង ចូលរួមឧបត្ថម្ភថវិកា សាងសង់ផ្ទះចំនួន ៣ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជនសម្រាប់ឆ្នាំ២០២៦៕
1
សម្តេចធិបតី៖ បញ្ជាក់ទៅបណ្ឌិតមួយចំនួននៅក្រៅប្រទេសថា បើទោះយើងមានឱកាស១% ក៏យើងត្រូវតែដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឱ្យអស់លទ្ធភាព តែមិនមែនឱកាសឈ្នះ១% ដូចលោកនិយាយនោះទេ !
យប់កាន់តែជ្រៅ ហើយនៅតំបន់ភ្នំខ្លះក៏កំពុងមានភ្លៀងធ្លាក់ លាយឡំនិងខ្យល់ ផ្គរលាន់គ្រហឹម! មិនដឹងថាបងប្អូនវីរ:កងទ័ព និងវីរ:នគរបាលការពារព្រំដែនជួរមុខ សុខទុក្ខយ៉ាងណាទេ? ខ្ញុំចង់ជួយ តែអត់លទ្ធភាពទេ !
សេចក្ដីជូនដំណឹង

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានទំព័រហ្វេសប៊ុកមួយចំនួនដែលក្នុងនោះក៏មានទំព័រហ្វេសប៊ុកបរទេសមួយចំនួនបានដាក់ឈ្មោះជាភាសាខ្មែរ និងបានបន្លំខ្លួនជាជនជាតិខ្មែរ ធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមបណ្តោយព្រំដែន ដោយបំភ្លើស បំភ្លៃការពិត និងព្រមទាំងដកស្រង់ចេញពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងបង្កឱ្យមានភាពវឹកវរ ក្នុងគោលបំណង ក្លែងបន្លំ ទាក់ទាញយក View, Like, Share និងដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុងន័យនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាន និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។

ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានអំពីស្ថានភាពនៅតាមបណ្តោយព្រំដែន និងវិស័យការពារជាតិ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការផ្តល់ជូននូវព័ត៌មានដែលផ្អែកលើមូលដ្ឋានច្បាស់លាស់ និងផ្ទៀងផ្ទាត់បានដល់សាធារណៈជនជ្រាប។

ចំពោះជនណាដែលធ្វើការក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់។
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
1
សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងមានប្រសាសន៍ថា មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ មន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតទូទាំងប្រទេស។

សម្តេចតេជោ បានបញ្ជាក់ថា៖ ការដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ ត្រូវ​មើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការ​បញ្ជូនសារ​ព្រមាន​ទៅកាន់មន្ត្រីទូទាំងប្រទេស។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ព្រម​ទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សនៅក្នុងខេត្ត៕
⚠️ ធនាគារជាតិនៃកម្ពុជា សូមច្រានចោលទង្វើខុសច្បាប់របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលបានយកក្រដាសប្រាក់រៀលទៅបំប្លែងជារូបភាពផ្សេងៗ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ គណនីបណ្តាញសង្គមទាំងនេះត្រូវបានបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតបន្ត ហើយអ្នកប្រព្រឹត្តនឹងត្រូវប្រឈមទោសទណ្ឌតាមច្បាប់ជាធរមាន។
1
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តវ៉ាយ៉ាងដាច់ខាត ចំពោះភាគីថៃដែលបានធ្វើពិធីសាសនា និងបើកឲ្យចូលទស្សនាប្រាសាទខ្នារជាសាធារណ: ដែលទីតាំងបេតិកភណ្ឌនេះ គឺស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា !
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ និងពិធីសាសនា ព្រមទាំងការបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈ ដោយភាគីថៃ ដែលទីតាំងបេតិកភណ្ឌនេះគឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។

ក្រសួងសូមបញ្ជាក់ជាថ្មីថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានការកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងឯកសារពាក់ព័ន្ធនៃការកំណត់ព្រំដែន ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។

ការរៀបចំពិធីផ្លូវការ ការជួបជុំជាសាធារណៈ សកម្មភាពទេសចរណ៍នានា ក៏ដូចជាទម្រង់ណាមួយក៏ដោយ នៃការអនុវត្តអំណាចបែបរដ្ឋបាល ឬសកម្មភាពជានិមិត្តរូបដើម្បីកំណត់អធិបតេយ្យភាពរបស់ខ្លួន ដោយអាជ្ញាធរថៃ នៅតាមទីតាំងវប្បធម៌របស់កម្ពុជាទាំងនេះ គឺជាទង្វើខុសច្បាប់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ទង្វើទាំងនេះ គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដើម្បីពង្រឹងការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង ការបង្កើតនូវអង្គហេតុ និងក្របខណ្ឌគតិយុត្តក្លែងក្លាយដើម្បីការកាន់កាប់ទឹកដីរបស់កម្ពុជា តាមសកម្មភាពកាន់កាប់ជាក់ស្តែង (de facto) និងតាមរូបភាពផ្លូវច្បាប់ (de jure) គឺជាអំពើខុសច្បាប់។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសូមធ្វើការបដិសេធយ៉ាងដាច់ខាតចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យការកាន់កាប់ខុសច្បាប់ទាំងនេះ មានលក្ខណៈស្របច្បាប់ ឬមានការទទួលស្គាល់តាមរយៈសកម្មភាពឯកតោភាគី តាមរយៈសកម្មសាធារណៈ សាសនា រដ្ឋបាល វប្បធម៌ ។ល។ ក្រោមច្បាប់អន្តរជាតិ រួមទាំងមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ស្តីពីការមិនអនុញ្ញាតឱ្យទទួលបានទឹកដីតាមរយៈការប្រើកម្លាំង ទង្វើ ឬសកម្មភាពឯកតោភាគីណាមួយ ដែលអនុវត្តក្រោមការកាន់កាប់ មិនអាចផ្លាស់ប្តូរអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាលើតំបន់ទាំងនេះបានឡើយ។

ព្រះរាជាណាចក្រកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះថា ជាការធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងសូមកត់ត្រាទុកជាផ្លូវការនូវការមិនទទួលស្គាល់ និងការមិនយល់ព្រមទាំងស្រុងចំពោះទង្វើទាំងអស់នេះ។ សកម្មភាពទាំងនេះ គឺជាអំពើគ្មានសុពលភាព និងគ្មានអានុភាពផ្លូវច្បាប់ ហើយមិនអាចបង្កើត ឬផ្តល់សិទ្ធិ កម្មសិទ្ធិ ឬការអះអាងណាមួយដល់ប្រទេសថៃបានឡើយ។

ក្រសួងសូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតាមតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដោយដកចេញនូវវិធានការខុសច្បាប់ទាំងអស់ និងចៀសវាងសកម្មភាពបន្ថែមណាមួយ ដែលអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ ឬប៉ះពាល់ដល់ការដោះស្រាយបញ្ហានេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការការពារអធិបតេយ្យភាព ថែរក្សាបេតិកភណ្ឌវប្បធម៌របស់ខ្លួន និងបន្តអនុវត្តគ្រប់វិធានការផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ដែលសមស្រប ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។

ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
This media is not supported in your browser
VIEW IN TELEGRAM
សង្គមយើងមិនត្រូវការទំពាំងស្អុយបែបនេះទេ! តើអនាគតទៅមុខទៀត និងទៅជាយ៉ាងណា?

ខ្ញុំសង្ឃឹមថា៖ ក្រសួងអប់រំ យុវជន និងកីឡារ លោកគ្រូ អ្នកគ្រូ លោកនាយកសាលាទាំងអស់ អាណាព្យាបាលពាក់ព័ន្ធ គួរតែបន្ថែមការអប់រំណែនាំឲ្យពួកគេឈប់ប្រព្រឹត្តិសកម្មភាព«ជក់បារី ឬគ្រឿងអេឡិចត្រនិច បែបនេះបន្តទៀត»។

បើប៉ុណ្ណឹងហើយនិយាយមិនស្តាប់ទៀត«គឺមានតែប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការហៅទៅអប់រំនៅប៉ុស្តិ៍អធិការម្តង»៕

ប្រភពវីដេអូ៖ សួន សំអាត
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់៖ «ដ្រូនអត្តឃាតជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន​ ជាប់សំណាញ់បង់ត្រី! ក្នុងស្រះទឹកចិញ្ចឹមត្រី! ។ ថ្ងៃអាទិត្យ ទី១៧​ ខែឧសភា​ ឆ្នាំ២០២៦»៕
1
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។

ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦

____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1