អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
សារពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា🇰🇭៖ ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់!

ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា🇰🇭និងថៃ🇹🇭 បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។

ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេរភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អោយឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។

ជាការសោកស្តាយ ដែលភាគីថៃ🇹🇭បានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជា🇰🇭យើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។

ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនុះទេ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងអោយឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ៕
រាជរដ្ឋាភិបាលកម្ពុជា🇰🇭៖ សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ដែលផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ តទៅ៕
រាជរដ្ឋាភិបាលកម្ពុជា🇰🇭៖ សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ដែលផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ តទៅ៕
តម្លៃប្រេងសាំងលក់រាយ សម្រាប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ !

- សាំងធម្មតា/១លីត្រ = ៥.៣០០រៀល
- ប្រេងម៉ាស៊ូត/១លីត្រ = ៥.៥៥០រៀល
🫡1
ពលរដ្ឋរស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ផ្តើមប្រតិកម្មចំពោះក្រុមហ៊ុនអគ្គីសនី ដែលហាក់និងកំពុងកើននៃតម្លៃបង់ប្រាក់ នៅក្នុងខែឧសភា ឆ្នាំ២០២៦នេះ!
សង្ឃឹមថា៖ ក្រុមហ៊ុនអគ្គីសនី អន្លង់វែង ពិនិត្យមើល និងបន្ថយដៃឡើងវិញ ពីព្រោះពលរដ្ឋមួយចំនួនធំបាននិយាយថា ពួកគាត់មិនសូវបានប្រើទេ ចុះហេតុអីគីឡូរភ្លើងអស់ច្រើនម្ល៉េះ? ឬមកពីមេឃធ្លាក់ភ្លៀងបានឡើង?
1
អបអរសាទរ ខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួប ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា🇰🇭 ក្រោមមូលបន្ត “ បន្តមកម្លាំងគ្នា ដើម្បីមនុស្សធម៌ “
នាយករដ្ឋមន្ត្រីថៃ៖ «ខ្ញុំនិងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខិតខំរួមគ្នា ដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាពតាមរយៈការសន្ទនា, ថៃ🇹🇭-កម្ពុជា 🇰🇭គឺជាប្រទេសជិតខាងពីរ វាជាការល្អបំផុតដែលយើងជៀសវាងជម្លោះ»
🤬3
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន
យប់មិនទាន់ងងឹតស្រួលបួលផង អីក៏ប្រញ៉ាប់ហោះដើរល្បាតម៉េស?🇹🇭«ដ្រូន»
(ទ.ស)
09-05-2026
😭2
សូមបួងដល់វត្ថុសាកសិទ្ធថែរក្សាទឹកដីកម្ពុជា🇰🇭ទាំងមូល សូមជួយឃុំគ្រងការពារវីរ:កងទ័ព/នគរបាលព្រំដែនជួរមុខ/ទល់មុខគ្រប់ទិស ឲ្យមានសុខភាពល្អ និងជៀសឆ្ងាយពីពួកប្រេតចង្រៃដែលចង់ព្យាបាត!
😢74
នៅតាមបណ្តោយព្រំដែនទិសឧត្តរនៅពេលនេះ មេឃកំពុងខ្មៅងងឹត ធ្លាក់ខ្យល់ ចង់រកភ្លៀងយប់នេះ៕
10-05-2026
1
អ្នកនាំពាក្យនគរបាលជាតិកម្ពុជា🇰🇭 ប្រកាសទាត់ចោលព័ត៌មានរបស់ថៃ🇹🇭 ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិន🇨🇳មានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តី !
TOP News: អតីតនាយករដ្ឋមន្ត្រីថៃ🇹🇭លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅវេលាម៉ោង០៧:៤០នាទីព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ !