អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
ការបកស្រាយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះសំណួររបស់អ្នកសារព័ត៌មាន ជុំវិញជំនួបជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ នៅប្រទេសព្រុយណេដារូសាឡាម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦៕
2
សរុបជើងហោះហើររបស់យន្តហោះដឹកអ្នកដំណើរ ដែលហោះចេញពីទីក្រុងបាងកក ប្រទេសថៃ🇹🇭ឆ្លងកាត់លើច្រកជប់គគីរ ខេត្តឧត្តរមានជ័យ គឺមានចំនួន១១គ្រឿងហើយ គិតត្រឹមម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី០២-០៥នេះ !
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា🇰🇭 សម្រាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ, រាជធានី-ខេត្តមួយចំនួន អាចនឹងមានភ្លៀង⛈️ធ្លាក់ និងខ្យល់កន្ត្រាក់.!
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា🇰🇭 សម្រាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ, រាជធានី-ខេត្តមួយចំនួន អាចនឹងមានភ្លៀង⛈️ធ្លាក់ និងខ្យល់កន្ត្រាក់.!
1
BREAKING: នៅវេលាម៉ោង០៩:១០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ មានករណីធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿង នៅខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭ដែលបណ្តាលឲ្យមានមនុស្ស២នាក់រងរបួស !
😁2
🚨ព័ត៌មានថ្មីៗ: ធ្លាក់ឧទ្ធម្ភាគចក្រឯកជនមួយគ្រឿង ដែលបណ្តាលឲ្យមានមនុស្ស២នាក់រងរបួស!

(ខេត្តសាមុតប្រាកាន) កាលពីវេលាម៉ោង០៩:១០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២៦នេះ មានហេតុការណ៍មួយបានកើតឡើងដោយមានឧទ្ធម្ភាគចក្ររបស់ឯកជនមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បានធ្លាក់ក្នុងអំឡុងពេលហោះហើរនៅត្រង់ចំណុចក្រោយស្ថានីយប្រេងឥន្ធន:(PTT)នៅលើផ្លូវសុខុមវីត ក្នុងខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭

បន្ទាប់ពីទទួលបាននៅរបាយការណ៍ភ្លាមៗ ក្រុមអ្នកសង្គ្រោះបន្ទាន់ និងជំនាញពន្លត់អគ្គីភ័យ ដែលបំពាក់ដោយឧបករណ៍សង្គ្រោះបឋម និងបំពង់ពន្លត់អគ្គីភ័យ ព្រមទាំងមានរថយន្តសង្គ្រោះបន្ទាន់ បានធ្វើដំណើរមកកាន់កន្លែងកើតហេតុ ដើម្បីជួយអ្នកដែលរងផលប៉ះពាល់ និងពន្លត់ភ្លើងដែលកំពុងឆាបឆេះ🔥

ប្រភពបានឲ្យដឹងថា៖ មានមនុស្សចំនួន២នាក់ត្រូវបានរងរបួស និងឧទ្ធម្ភាគចក្រទាំងមូលត្រូវបានភ្លើង🔥ឆាបឆេះទាំងស្រុង៕
នៅវេលាម៉ោង០៥:២៧នាទីរសៀល ថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២៦នេះ នៅខាងទិសច្រកជប់គគីរ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មេឃកំពុងងងឹតខ្លាំង ថែមទាំងមានភ្លៀងធ្លាក់ និងមានផ្គរលាន់ រួមទាំងខ្យល់កម្រិតមធ្យម!
1
ត្រឹមម៉ោង០៦:០០នាទីរសៀលនេះ នៅទិសជប់គគីរ មេឃកំពុងធ្លាក់ភ្លៀង⛈️ខ្លាំង ថែមទាំងលាយឡំជាមួយខ្យល់កន្រ្តាក់ និងផ្គររន្ទះ⚡️ជាច្រើនគ្រាប់!
០៣-០៥-២០២៦
🫡1
នៅវេលាម៉ោង០៤:១០នាទីរសៀល ថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២៦នេះ នៅច្រកអន្តរជាតិជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងមានភ្លៀង⛈️ធ្លាក់ ដែលលាយឡំជាមួយខ្យល់ និងផ្គរលាន់គ្រហឹម.!
កម្ពុជា🇰🇭ត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី៖ បុរសអាយុ១៨-២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ.!
នេះជាគណនីក្លែងក្លាយ បង្កើតដោយជនជាតិថៃ ដែលយកវីដេអូរបស់យោធាមកបង្ហោះផ្សាយដោយមិនមានការអនុញ្ញាតិ!

ដូច្នេះសូមសាធារណជនកុំមានការភាន់ច្រឡំនិងកុំ Like Share និងបញ្ឈប់ការផ្សព្វផ្សាយបន្តពីគណនីនេះ។
BREAKING: គណរដ្ឋមន្ត្រីថៃ🇹🇭បានសម្រេចលុបអនុស្សរណ:យោគយល់គ្នា MoU ឆ្នាំ 2001 ដោយឯកតោភាគីហើយ នេះយោងតាមការប្រកាសរបស់លោក អនុទីន នាយករដ្ឋមន្ត្រីថៃ នៅរសៀលនេះ!
🚨ព័ត៌មានក្តៅៗ: នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរះគុល បានថ្លែងអំពីការលុបអនុស្សរណ:យោគយល់គ្នាMoU ឆ្នាំ2001 រវាងថៃ🇹🇭និងកម្ពុជា🇰🇭 ជាឯកតោភាគី នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២៦នេះថា៖

លោកមិនមានការព្រួយបារម្ភថា៖ ការលុបចោលនៅអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ2001នេះ និងបង្កឱ្យមានភាពតានតឹងតាមព្រំដែនថៃ🇹🇭និងកម្ពុជា🇰🇭នោះទេ។

លោកបន្តថា៖ លោកបានសាកសួរជាមួយយោធាស្ទើរតែរៀងរាល់សប្តាហ៍ ហើយតាមពិតទៅ ស្ថានភាពព្រំដែនថៃ🇹🇭-កម្ពុជា🇰🇭 បាននិងកំពុងប្រសើរឡើងហើយ។

លោកសង្កត់ធ្ងន់ថា៖ បច្ចុប្បន្ននេះ យើងកំពុងតាមដានយ៉ាងដិតដល់បំផុត នូវស្ថានភាពតាមព្រំដែន ហើយយើងមិនព្រងើយកន្តើយឡើយ កងទ័ពថៃ🇹🇭 និងបន្តការល្បាតតាមព្រំដែនជាប់និងកម្ពុជា🇰🇭ដែលកំពុងដំណើរការយ៉ាងពេញលេញ និងគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ៕
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ការដកខ្លួនពី MoU ឆ្នាំ២០០១ ជាឯកតោភាគីរបស់ថៃ🇹🇭 មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា🇰🇭 លើដែនសមុទ្រ​របស់​កម្ពុជានោះទេ.!