អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
🚨នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមកងកម្លាំងប្រដាប់អាវុធថៃ🇹🇭បានបើកឲ្យប្រជាជនរបស់ពួកគេ ឡើងទៅប្រារពពិធីបុណ្យប្រចាំឆ្នាំ ដែលធ្វើឡើងនៅត្រង់ចំណុច«ប្រាសាទតាក្របី.របស់កម្ពុជា🇰🇭ដែលយោធាថៃ🇹🇭បានរំលោភយកកាន់កាប់ដោយខុសច្បាប់បន្ទាប់ពីសង្គ្រាមរយ:ពេល២១ថ្ងៃ កាលពីខែធ្នូរ ឆ្នាំ២០២៥កន្លងទៅ៕
🤬61
គណ:កម្មាធិការសិទ្ធិមនុស្សបានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”
គណ:កម្មាធិការសិទ្ធិមនុស្សបានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”
រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិចិន🇨🇳 មកដល់កម្ពុជា🇰🇭 ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ !
រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិចិន🇨🇳 មកដល់កម្ពុជា🇰🇭 ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន បានមកដល់កម្ពុជា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីកម្ពុជា។

វត្តមានរដ្ឋមន្ត្រីចិនទាំងពីរ គឺដើម្បីចូលរួម កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលប្រារព្ធឡើងនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

កម្ពុជាជាប្រទេសទី២ បន្ទាប់ពីឥណ្ឌូនេស៊ី ដែលចិនសម្រេចរៀបចំកិច្ចសន្ទនាដ៏មានសារសំខាន់នេះឡើង ដែលកិច្ចសន្ទនានេះ នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២»ធ្វើឡើងទៅតាមគោលការណ៍ឯកភាពគ្នា រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ទាំងពីររូប ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។

បន្ទាប់ពីកិច្ចសន្ទនា «២+២» លោក វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ លោក នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់៕
នៅវេលាម៉ោង០៤:២៣នាទីរសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦នេះ យើងបានសង្កេតឃើញថា៖ នៅមុខទិសច្រកអន្តរជាតិជប់គគីរ«រវាងកម្ពុជា🇰🇭និងថៃ🇹🇭 អាកាសធាតុបានប្រែប្រួលដោយមានពពកប្រែជាពណ៌ខ្មៅជាដុំៗ និងមានផ្គរលាន់នៅខាងទឹកដីថៃ🇹🇭ចង់រកភ្លៀងនៅល្ងាចនេះ។

យ៉ាងណាមិញ ចំពោះស្ថានការណ៍ព្រំដែនភាគីទាំងពីរ គឺនៅស្ងាត់មិនទាន់មានអ្វីប្រែប្រួលនៅឡើយ៕
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ🇹🇭 នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា🇰🇭 !