បើទោះបីជាប្រជាជនខ្មែរនៅទូទាំងប្រទេស ក៏ដូចជានៅគ្រប់ទិសទីទាំងអស់ កំពុងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស. ២៥៧០ ក៏ដោយ ក៏យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ដែលនៅជួរក្រោយ នៅតែមានក្ដីនឹករលឹក និងក្ដីស្រឡាញ់ សម្រាប់កងកម្លាំងនិងជនភៀសសឹកគ្រប់ពេលវេលា។ យើងទាំងអស់គ្នានឹករលឹក និងដឹងគុណជាដរាបចំពោះកងកម្លាំងដែលនៅជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការការពារជាតិ និងសេចក្តីសុខជូនប្រជាជនគ្រប់កាលៈទេសៈ។
«ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់ពេលវេលា 🇰🇭 »
«ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់ពេលវេលា 🇰🇭 »