អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
ខ្ញុំបាទ ជាម្ចាស់គ្រុបឆាណែល និងជាអ្នកសារព័ត៌មាន នៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញ «ទឹកសុទ្ធចំនួន=១៥០យួរ ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំសាងាំ និងទិសអូរស្មាច់។

អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕

👉«ចុះជូនកងកម្លាំងផ្ទាល់នៅថ្ងៃទី១៥-១៦-១៧ តាមដែលបងប្អូនយើងបានចូល»

👉(ផ្តើមចេញពី=២.០០០០៛ ពីបងប្រុស គង់ សៅ នៅជប់គគីរ)

សូមអរគុណ!🙏❤️🇰🇭👮‍♂️

*ទំនាក់ទំនងផ្ទាល់: 0886593528
4
សូមអរគុណបងប្រុស គង់ សៅ សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំង🙏❤️🇰🇭👮‍♂️
សូមអរគុណបងប្រុស DAVIDIVAN CHHAY សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំង🙏❤️🇰🇭👮‍♂️
1
សូមអរគុណបងប្រុស Neang Prohirsvutha សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំង🙏❤️🇰🇭👮‍♂️
🙏1
សូមអរគុណបងស្រី Tuon Malen សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំង🙏❤️🇰🇭👮‍♂️
សូមអរគុណបងប្រុស MORN SEYHA សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំង🙏❤️🇰🇭👮‍♂️
🙏1
គិតត្រឹមម៉ោង៦:៣៥នាទីយប់ ថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ថវិការដែលបងប្អូនបានចូលរួមមានចំនួន=១១.០០០០៛ ស្មើនិងទឹកសុទ្ធដបតូច«៥០០មីលីលីត្រ»=៤៤យួរ !

អាស្រ័យហេតុនេះ សូមបងប្អូនយើងបន្តចូលរួមបន្ថែមទៀត ដើម្បីខ្ញុំបាទយកទិញជូនកងកម្លាំង។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
សូមអរគុណបងស្រី Hor Chan Leakhena សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំង ចំនួន=១០០យួរ តាមរយ:បងប្រុស Sothea Phon 🙏❤️🇰🇭👮‍♂️
សូមអរគុណបងប្រុស VANNARA CHENG សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំង🙏❤️🇰🇭👮‍♂️
សូមអរគុណបងប្រុស/ស្រី «ចក ធាវី» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំង🙏❤️🇰🇭👮‍♂️
គិតត្រឹមម៉ោង០៨:៣០នាទីយប់ ថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ថវិការដែលបងប្អូនបានចូលរួមមានចំនួន=៤១.០០០០៛ ស្មើនិងទឹកសុទ្ធដបតូច«៥០០មីលីលីត្រ»=១៦៥យួរហើយ !

អាស្រ័យហេតុនេះ សូមបងប្អូនយើងបន្តចូលរួមបន្ថែមទៀត ដើម្បីខ្ញុំបាទយកទិញជូនកងកម្លាំង ឲ្យបានច្រើនទិសផ្សេងៗគ្នា៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️

ទំនាក់ទំនងផ្ទាល់* 0886593528
🚨BREAKING: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ🇹🇭មកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា🇰🇭រួមមាន៖ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងទៀត !
សេចក្តីថ្លែងការណ៍

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ឡើងវិញនូវការតវ៉ាយ៉ាងមុតមាំ ចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ក្រសួង សូមសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់អាជ្ញាធរថៃ និងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងការដំឡើងរូបសំណាកជាបន្តបន្ទាប់ ដែលបង្កើតជាស្ថានភាពជាក់ស្តែងលើដី (faits accomplis) និងជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនេះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាផងដែរ។

សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ដែលគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀមបានកំណត់ផែនទីព្រំដែន ដោយយោងតាមឯកសារទាំងអស់ពាក់ព័ន្ធនឹងការអនុវត្តសន្ធិសញ្ញា ឆ្នាំ១៩០៧ អនុស្សរណៈយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។

ក្រសួង សូមអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ព្រមទាំងដកចេញទាំងស្រុងនូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ ហើយគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ហើយអំពាវនាវឱ្យប្រទេសថៃអនុវត្តតួនាទីប្រកបដោយទំនួលខុសត្រូវ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយន្តការទ្វេភាគី កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំដែនរួម (JBC) ផងដែរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យប្រទេសថៃ ចាត់វិធានការកែតម្រូវជាបន្ទាន់ក្នុងគោលបំណងរក្សាសន្តិភាព ការគោរពច្បាប់ និងការការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។
កម្ពុជា🇰🇭ទាមទារឲ្យរដ្ឋាភិបាលថៃ🇹🇭 ដកចេញទាំងស្រុង នូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ពី៖ ប្រាសាទតាមាន់ធំ តាក្របី ប្រាសាទខ្នារ ហើយគោរពអធិបតេយ្យភាព និងទឹកដីរបស់កម្ពុជា !
ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ - មហា​សង្រ្កាន្ត និងទេវតាយាងចុះ នៅម៉ោង ១០:៤៨នាទីព្រឹក «ព្រះនាម.រាក្យសាទេវី»
1