អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
កាដូឆ្នាំថ្មី! អគ្គិសនីកម្ពុជាភ្ជាប់ខ្សែកាបកប់បាតសមុទ្រតង់ស្យុង ៣៥គីឡូវ៉ុល ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម និងដាក់ឱ្យដំណើការរួចរាល់ហើយ !
12-04-2026

(ព្រះសីហនុ)៖ ដើម្បីជួយសំរួលជីវភាពដល់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយាល ដូចជាបណ្តាកោះជាដើម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងរ៉ែ និថាមពល ព្រមទាំងអគ្គិសនីកម្ពុជា សាងសង់ភ្ជាប់បណ្ដាញអគ្គិសនីទៅកាន់បណ្ដាកោះ នៅខេត្តព្រះសីហនុ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្ដីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ទទួលបានការណែនាំនេះ អគ្គិសនីកម្ពុជាបានអនុវត្តការងារតាំងពីពាក់កណ្តាលឆ្នាំ ឆ្នាំ២០២៥ ហើយបានបញ្ចប់ដាក់ឱ្យដំណើការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ដោយបានភ្ជាប់ខ្សែកាបកប់បាតសមុទ្រតង់ស្យុង ៣៥ គីឡូវ៉ុល ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹមមុនគេ។
នេះជាលើកទី ១ ក្នុងប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋនៅលើកោះនេះ ទទួលបានការផ្គត់ផ្គង់ពីបណ្តាញជាតិ ហើយនឹងឈនទៅទទួលថ្លៃអគ្គិសនីសមរម្យ ដូចបណ្តាញទូទៅ ៧៣០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ព្រមទាំងមានថ្លៃអនុគ្រោះ ៣៨០ រៀល ៤៨០រៀល និង ៦១០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សំរាប់អ្នកមានជីវភាពទាប-មធ្យម ដែលមុននេះមានដល់ទៅ២៩០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង គឺចុះពី ៤ ទៅ ៨ ដង។

សមិទ្ធផលថ្មីនេះជាកាដូរថ្មីមួយជូនបងប្អូននៅលើកោះ កាត់បន្ថយចំណាយ បង្កើនជីវភាព តាមរយៈបង្កើតមុខរបរផ្សេងៗ ជាចំណងដៃមនការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាជួយទាក់ទាញទេសចរណ៍ មកលេងលើកោះធម្មជាតិកាន់តែច្រើនឡើង ដែលចំណែកមួយនៃការកសាងខឿនសេដ្ឋកិច្ចជាតិ។
កន្លងមក អគ្គិសនីកម្ពុជាក៏បានវិនិយោគសាងសង់ខ្សែបណ្ដាញអគ្គិសនីថ្មីជាច្រើនខ្សែ ដើម្បីភ្ជាប់ពីបណ្ដាញអគ្គិសនីជាតិទៅកាន់បណ្ដាកោះនានា នៅទូទាំងប្រទេស ដែលក្នុងនោះរួមមាន កោះស្រមោច កោះម្នាស់ និងកោះរ៉ុង នៅក្នុងខេត្តព្រះសីហនុ កោះស្មាច់ កោះស្ដេច កោះអំពិល កោះសាមិត កោះស្រឡៅ កោះកាពី និងកោះទទឹង នៅក្នុងខេត្តកោះកុង កោះដាច់ និងកោះតាង នៅក្នុងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជាក៏បាននឹងកំពុងបន្តអនុវត្តយ៉ាងសកម្ម លើគម្រោងសាងសង់ខ្សែកាបកប់បាតសមុទ្រ តង់ស្យុង ២២ គីឡូវ៉ុល ពីកោះស្រមោច ទៅកោះតាគៀវ កោះឫស្សី និងកោះក្របី និងគម្រោងសាងសង់ខ្សែកាបកប់ឆ្លងបាតសមុទ្រ ២២ គីឡូវ៉ុលភ្ជាប់ពីឆ្នេរអូរត្រេះ ទៅកោះខ្ទះ ក្នុងខេត្តព្រះសីហនុផងដែរ ដែលនឹងដាក់ឱ្យដំណើការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនៅលើកោះ ទទួលការផ្គត់ផ្គង់មានស្ថិរភាពល្អ និងមានតំលៃឯកភាពទូទាំងប្រទេស៕
2
BREAKING: នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦នេះ គឺជាសកម្មភាពរបស់ក្រុមប្រជាជនថៃ🇹🇭ដែលកំពុងធ្វើពិធីអុជធូបសែនព្រេន នៅត្រង់ចំណុចប្រាសាទតាមាន់ធំរបស់កម្ពុជា🇰🇭 ដែលកងកម្លាំងប្រដាប់អាវុធថៃបានបើកការឈ្លានពានពីរលើក និងកំពុងកាន់កាប់គ្រប់គ្រងដោយខុសច្បាប់ !
😭5🤬3
ខេត្តសុរិន្ទ ប្រទេសថៃ🇹🇭 បានប្រារព្ធពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៦ នៅវត្តប៉ាធម្មវង្សារាម ដោយរក្សាប្រពៃណីក្នុងស្រុក។

(ខេត្តសុរិន្ទ) នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ព្រះគ្រូសារការ ធីរខុន ប៉ាត្រាស៊ីង ព្រះចៅអធិការវត្តប៉ាធម្មវង្សារាម ឃុំកាន ស្រុកសន្ទុក ខេត្តសុរិន្ទ នៃប្រទេសថៃ🇹🇭 បានចែករំលែករូបភាពដ៏កក់ក្តៅនៃពិធីបុណ្យសង្ក្រាន្តឆ្នាំ ២០២៦ ដែលបានប្រារព្ធឡើងនៅក្នុងវត្ត និងសហគមន៍ជុំវិញ។

ពុទ្ធសាសនិកជន បានចូលរួមធ្វើបុណ្យទាន ថ្វាយទាន ស្រង់ទឹកព្រះពុទ្ធរូប និងស្រោចទឹកប្រោះព្រំដល់ចាស់ទុំ កណ្តាលបរិយាកាសពោរពេញដោយស្នាមញញឹម និងភាពកក់ក្តៅ៕
😁4
ពាក្យក្នុងចិត្តអាប៊ុនសុីន បាតឃ្លាំង* យូរៗទៅ ដូចឆ្កួតៗ បែកៗម៉េចទេអញ🫩
🤣2
BREAKING: កងទ័ពថៃ🇹🇭គ្រោងនិងបើកឲ្យប្រជាជនខ្លួន ចូលទស្សនាលេងកំសាន្តនៅបុណ្យសង្ក្រាន្តឆ្នាំថ្មី ក្នុងតំបន់ប្រាសាទតាក្របី និងចំណុចភ្នំ៣៥០របស់កម្ពុជា🇰🇭ដែលពួកគេកំពុងកាន់កាប់ដោយខុសច្បាប់! ការគ្រោងនេះគឺនៅចន្លោះពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦នេះ៕
🤬6
🚨ព័ត៌មានក្តៅៗ: យោងតាមការចុះផ្សាយរបស់កាសែតថៃ🇹🇭Khaosod English នៅរសៀលថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២៦នេះថា៖

កងទ័ពភូមិភាគ២ថៃ🇹🇭គ្រោងនិងបើកឲ្យប្រជាជនថៃ អាចចូលលេងទស្សនាលេងកំសាន្តនៅតំបន់ប្រាសាទតាក្របី និងចំណុចពើយភ្នំ៣៥០របស់កម្ពុជា🇰🇭ដែលយោធាថៃបានបើកការឈ្លានពានពីរលើក និងកំពុងកាន់កាប់ដោយខុសច្បាប់។

ការបើកឲ្យចូលទស្សនានេះ គឺគ្រោងនិងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងចន្លោះពីម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង៣:០០នាទីរសៀល យ៉ាងណាមិញចំពោះការបើកឲ្យចូលលេង គឺតម្រូវឲ្យប្រជាជនថៃ🇹🇭គោរពបទបញ្ជារយ៉ាងតឹងរឹងចំនួនបីរួមមាន៖

១. ហាមមិនឲ្យដើរឆ្លងកាត់ផ្លូវណាផ្សេង ក្រៅពីផ្លូវរបស់កងទ័ពថៃបានសាងសង់។

២. ហាមមិនឲ្យដើរឆ្លងកាត់ពីតំបន់ដែលកងទ័ពបានកំណត់នោះទេ ថែមទាំងហាមមិនឲ្យចោលសំរាមផ្តេសផ្តាស់។

៣. ហាមមិនឲ្យធ្វើការផ្សាយផ្ទាល់«Live Video » នៅតំបន់ប្រាសាទ និងធ្វើអាកប្បកិរិយាមិនសមរម្យណាមួយឡើយ៕
ខ្ញុំបាទ ជាម្ចាស់គ្រុបឆាណែល និងជាអ្នកសារព័ត៌មាន នៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញ «ទឹកសុទ្ធចំនួន=១៥០យួរ ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំសាងាំ និងទិសអូរស្មាច់។

អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕

👉«ចុះជូនកងកម្លាំងផ្ទាល់នៅថ្ងៃទី១៥-១៦-១៧ តាមដែលបងប្អូនយើងបានចូល»

👉(ផ្តើមចេញពី=២.០០០០៛ ពីបងប្រុស គង់ សៅ នៅជប់គគីរ)

សូមអរគុណ!🙏❤️🇰🇭👮‍♂️

*ទំនាក់ទំនងផ្ទាល់: 0886593528
4