អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
🚨ព័ត៌មានក្តៅៗ: នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭ថ្មី លោកឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំឆារឿន បានថ្លែងអំពីស្ថានភាពព្រំដែនថៃ-កម្ពុជាថា៖

ចំពោះរបាយការណ៍អំពីការប៉ះទង្គិចគ្នាជាលើកទីបី រវាងកងទ័ពថៃ🇹🇭និងកម្ពុជា🇰🇭លោកសុំឲ្យជឿលើតែព័ត៌មានផ្លូវការពីកងទ័ពតែប៉ុណ្ណោះ និងមិនត្រូវជឿលើព័ត៌មានក្លែងក្លាយឡើយ។

លោកបន្តថា៖ ប្រសិនបើមានសញ្ញានៃការប៉ះទង្គិចគ្នាកើតឡើងមែន ចាំបាច់ត្រូវមានការជម្លៀសជនស៊ីវិលចេញពីក្នុងតំបន់ជាមុនសិនដើម្បីធានានៅសុវត្ថិភាព និងងាយស្រួលក្នុងការប្រយុទ្ធ។

លោកបន្ថែមថា៖ ប្រសិនបើមានការប្រយុទ្ធគ្នាលើកទីបីមែន វាជាការប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំ ហើយបើរឿងនេះកើតឡើងមែន ភាគីកម្ពុជា🇰🇭ត្រូវពិចារណាជាមុនសិនថាតើខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធជាមួយប្រទេសថៃ🇹🇭ម្តងទៀតឬអត់?។

លោកបន្ថែមថា៖ ប្រជាជនថៃត្រូវតែជឿជាក់លើកងទ័ព ហើយលោកក៏បាននិយាយថា សូមឲ្យប្រជាជនថៃដែលរស់ជាប់នៅព្រំដែនថៃ🇹🇭និងកម្ពុជា🇰🇭បន្តជីវភាព និងលេងបុណ្យសង្ក្រាន្ឆ្នាំថ្មីឲ្យសប្បាយចុះ។

លោកសង្កត់ធ្ងន់ថា៖ បើទោះបីជាឱកាសនៃការប្រយុទ្ធគ្នាឡើងវិញមានកម្រិតទាបក៏ដោយ ប៉ុន្តែផែនការ និងវិធីទប់ទល់បន្ទាន់របស់កងទ័ពថៃ🇹🇭គឺមានរួចរាល់អស់ហើយ៕
This media is not supported in your browser
VIEW IN TELEGRAM
រំលឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា🇰🇭ទាក់ទងនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយយ៉ាងមុតមាំជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

https://t.me/httpsKHEOMNOP
1
បកប្រែជាភាសារខ្មែរ៖ ទាហានកម្ពុជា🇰🇭បានសាងសង់លេណដ្ឋានស្ទើរតែទាំងអស់ តាមបណ្តោយផ្លូវលេខ ៥៨ ខេត្តបន្ទាយមានជ័យ ទល់មុខនិងខេត្តស្រះកែវ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានឃើញវីដេអូរបស់ជនស៊ីវិលកម្ពុជាកំពុងបើកបរ និងថតលេណដ្ឋានទាំងនេះតាមបណ្តោយផ្លូវមួយផ្នែក។

លេណដ្ឋានទាំងនេះត្រូវបានសាងសង់ដោយទាហានកម្ពុជា🇰🇭តាមបណ្តោយផ្លូវលេខ ៥៨ ឬ ក៥ ដើម្បីត្រៀមប្រយុទ្ធជាមួយកងទ័ពថៃ🇹🇭
ព្រះនាង នរោត្តម ចេណ្ណា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងព្រះឋានៈជា«អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា»៕
4
7:31នាទីយប់ នៅទិសច្រកជប់គគីរ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ មានដ្រូនស៊ើបការណ៍ថៃ🇹🇭ហោះចំនួន=3គ្រឿង!
09-04-2026
BREAKING: តម្លៃប្រេងសាំងលក់រាយ សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ !

- សាំងធម្មតា/១លីត្រ = ៥,២០០រៀល
- ម៉ាស៊ូត/១លីត្រ = ៦.៩០០រៀល
TOP NEWS: ព្រះមហាក្សត្រ ប្រទានសារដល់ជនរួមជាតិថា ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត ដែលតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ត្រូវគង់ប្រថាប់នៅមន្ទីរពេទ្យបន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេស់នៅពេលនេះបានទេ