ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដែលនៅទីតាំងជំរំភៀសសឹក វត្តគោកមន ខេត្តឧត្តរមានជ័យ ដើម្បីធានាថាការរៀបចំប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានសោភ័ណភាព។
ក្នុងឱកាសនោះ ឯកឧត្តម បានពិនិត្យស្ថានភាពទូទៅនៃទីតាំងរៀបចំ ការតុបតែងបរិវេណ ការរៀបចំកម្មវិធីកម្សាន្ត និងសន្តិសុខសាធារណៈ ដោយបានណែនាំដល់ក្រុមការងារឱ្យបន្តពង្រឹងការរៀបចំឱ្យបានល្អប្រសើរឡើងថែមទៀត ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលនឹងចូលរួមក្នុងពិធីសង្ក្រាន្តខាងមុខ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានឆ្លៀតពេលសួរសុខទុក្ខបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងជំរំ ដោយបានលើកទឹកចិត្ត និងផ្តល់ការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ។ ការជួបសំណេះសំណាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ក្នុងការលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តនៅវត្តគោកមន គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដោយរំពឹងថានឹងទាក់ទាញការចូលរួមយ៉ាងច្រើនពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតំបន់ជិតខាង។
អត្ថបទរូបភាពដោយ៖ សែង សុី

BREAKING: រសៀលនេះ ជនបង្កបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងនៅខេត្តបន្ទាយមានជ័យ បានចូលខ្លួននៅចំពោះមុខសមត្ថកិច្ច
(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ជនបង្កដែលបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ បានចូលខ្លួននៅចំពោះមុខសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

សេចក្តីជូនដំណឹងស្តីពី ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០៕
«រដ្ឋបាលខេត្តឧត្តរមានជ័យ»
«រដ្ឋបាលខេត្តឧត្តរមានជ័យ»
នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២៦នេះ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងជំនាញអង្គភាពCMAC បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ប្រមាណជាង២៣០គីឡូក្រាម ប្រកបដោយជោគជ័យនិងសុវត្ថិភាព។ គ្រាប់បែកMK-82នេះបានកប់ក្នុងដីជម្រៅជាង១៣ម៉ែត្រ!
គ្រាប់បែកទម្លាក់ពីយន្តហោះMK-82 ផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems)និងបានកែសម្រួលបំពាក់បន្ថែមសម្ភារៈបច្ចេកទេសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង HWG(Hanwha Corporation)និងបានទម្លាក់លេីមាតុភូមិកម្ពុជាដោយទ័ពអាកាសសៀមឈ្លានពាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៤រសៀល។
សូមកោតសរសេីរដោយស្មោះចំពោះកម្លាំងជំនាញអង្គភាពCMACជួរមុខទាំងអស់ ដែលបានចូលរួមលះបង់ និងធ្វេីពលីកម្មក្នុងបុព្វហេតុធានាសុខសុវត្ថិភាពប្រជាពលរដ្ឋនិងគាំទ្រការស្តារអភិវឌ្ឍឡេីងវិញក្រោយមានបទឈប់បាញ់ ស្របតាមស្មារតីដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។
សូមរំលឹកនិងចងចាំថា ព្រះរាជាណាចក្រដ៏កម្សត់នេះ ធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុននៃការទម្លាក់គ្រាប់បែកពីយន្តហោះជាង១០ឆ្នាំពោលពី១០ មករា ឆ្នាំ១៩៦២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ មានបរិមាណគ្រាប់បែកប្រភេទMនិងMK សរុបចំនួនប្រមាណជាង១លាន២សែនគ្រាប់ (១.២០០.០០០គ្រាប់)៕