អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
សម្តេចធិបតី ហ៊ុន ម៉ាណែត•

ខ្ញុំបានឃេីញមានការបញ្ចេញមតិជាច្រេីនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។

ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡេីយ។ ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយេីង ធ្វេីការបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។

ខ្ញុំសូមរំលឹកឡេីងវិញផងដែរ ចំពោះការបេីកបរដោយមិនគោរពច្បាប់ជាពិសេសការបេីកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលេីកលែង ដូចបានអនុវត្តនៅពេលកន្លងមក។

គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វេីដំណេីរទៅស្រុកកំណេីត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
2
ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ក្រសួងធម្មការ និងសាសនា ណែនាំរាជធានី-ខេត្ត កុំឱ្យលេងល្បែង បាញ់ទឹក គប់ស្បោងទឹកកក ប៉ាតម្សៅ!
ក្តៅណាស់បងប្អូនអ្នក«ឧត្តរមានជ័យ» សូមថែសុខភាព និងប្រុងប្រយ័ត្នអគ្គីភ័យផង៕
1😁1😭1
This media is not supported in your browser
VIEW IN TELEGRAM
ឧបនាយករដ្ឋមន្រ្តី ស សុខា លើកឡើងពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានមនុស្សស្លាប់៦នាក់ (រួមទាំងទារកក្នុងផ្ទៃ) នៅខេត្តបាត់ដំបង ដោយបង្កដោយឡានកូនប្រុសរបស់ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ៕
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដែលនៅទីតាំងជំរំភៀសសឹក វត្តគោកមន ខេត្តឧត្តរមានជ័យ ដើម្បីធានាថាការរៀបចំប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានសោភ័ណភាព។

ក្នុងឱកាសនោះ ឯកឧត្តម បានពិនិត្យស្ថានភាពទូទៅនៃទីតាំងរៀបចំ ការតុបតែងបរិវេណ ការរៀបចំកម្មវិធីកម្សាន្ត និងសន្តិសុខសាធារណៈ ដោយបានណែនាំដល់ក្រុមការងារឱ្យបន្តពង្រឹងការរៀបចំឱ្យបានល្អប្រសើរឡើងថែមទៀត ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលនឹងចូលរួមក្នុងពិធីសង្ក្រាន្តខាងមុខ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានឆ្លៀតពេលសួរសុខទុក្ខបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងជំរំ ដោយបានលើកទឹកចិត្ត និងផ្តល់ការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ។ ការជួបសំណេះសំណាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ក្នុងការលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តនៅវត្តគោកមន គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដោយរំពឹងថានឹងទាក់ទាញការចូលរួមយ៉ាងច្រើនពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតំបន់ជិតខាង។

អត្ថបទរូបភាពដោយ៖ សែង សុី
សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦
1
BREAKING: រសៀលនេះ ជនបង្កបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងនៅខេត្តបន្ទាយមានជ័យ បានចូលខ្លួននៅចំពោះមុខសមត្ថកិច្ច

(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ជនបង្កដែលបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ បានចូលខ្លួននៅចំពោះមុខសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
7:26យប់ នៅទិស«ច្រកជប់គគីរ» មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន2គ្រឿង!
«ឧត្តរមានជ័យ»
01-04-2026
😢51🔥1
ចរិតចោរ ចូលចិត្តបង្កើតព្រឹត្តិការណ៍ ចូលចិត្តបង្ករឿង ចូលចិត្តបង្កហេតុ!
«ឧ.មានជ័យ»
02-04-2026
😢5
សូមជូនពរ ដល់កងកម្លាំងគ្រប់ទិសសមរភូមិមុខទាំងអស់ សូមឲ្យមានសុខភាពល្អ និងជៀសឆ្ងាយពីរឿងមិនល្អ!
«ព.ហ»
02-04-2026
🙏81
7:02នាទីយប់ នៅទិស«ច្រកជប់គគីរ» មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន2គ្រឿង!
«ឧត្តរមានជ័យ»
02-04-2026
1
BREAKING: ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖
1
សេចក្តីជូនដំណឹងស្តីពី ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០៕

«រដ្ឋបាលខេត្តឧត្តរមានជ័យ»