នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅទីតាំងផ្ទះកម្មករ នឹងច្រកទ្វារអន្តរជាអូរស្មាច់ នៃខេត្តឧត្ដរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន៕
❤1
This media is not supported in your browser
VIEW IN TELEGRAM
នឹក"សង្ក្រាន្តឧត្តរ"ទេ?
អបអរសាទរ រដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ🇰🇭
សូមឲ្យឆ្នាំថ្មីនេះ នាំមកនូវសេចក្ដីសុខ សំណាងល្អ ជោគជ័យ និងសុភមង្គលគ្រប់ៗគ្នា ពិសេសឈ្នះអស់មាសត្រូវលើពូជសាសន៍ ឈ្លានពានទឹកដីខ្មែរ អាចោរសៀម🙏❤️🇰🇭
រំលឹកវីដេអូរឆ្នាំចាស់2025

🙏1
Media is too big
VIEW IN TELEGRAM
ជួបគ្នានៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ដែលរៀបចំនៅតាមជំរុំជនភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ៕
#ឧត្តរមានជ័យ #អ្នកឧត្តរមានជ័យ #ខ្ញុំស្រលាញ់ខេត្តឧត្តរមានជ័យ #សំរោង #ចុងកាល់ #បន្ទាយអំពិល #អន្លង់វែង #ត្រពាំងប្រាសាទ #អូរស្មាច់ #ប្រាសាទតាមាន់ #ប្រាសាទតាក្របី #ប្រាសាទខ្នា #ថ្មដូន #ឆ្នាំថ្មី #ចូលឆ្នាំ #ជនភៀសសឹក #អរគុណសន្តិភាព #សន្តិភាពនៅកម្ពុជា #កម្ពុជា #ThanksPeace #PeaceInCambodia #Cambodia

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
សម្តេចធិបតី ហ៊ុន ម៉ាណែត•
ខ្ញុំបានឃេីញមានការបញ្ចេញមតិជាច្រេីនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។
ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡេីយ។ ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយេីង ធ្វេីការបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។
ខ្ញុំសូមរំលឹកឡេីងវិញផងដែរ ចំពោះការបេីកបរដោយមិនគោរពច្បាប់ជាពិសេសការបេីកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលេីកលែង ដូចបានអនុវត្តនៅពេលកន្លងមក។
គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វេីដំណេីរទៅស្រុកកំណេីត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

❤2
This media is not supported in your browser
VIEW IN TELEGRAM
ឧបនាយករដ្ឋមន្រ្តី ស សុខា លើកឡើងពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានមនុស្សស្លាប់៦នាក់ (រួមទាំងទារកក្នុងផ្ទៃ) នៅខេត្តបាត់ដំបង ដោយបង្កដោយឡានកូនប្រុសរបស់ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ៕
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដែលនៅទីតាំងជំរំភៀសសឹក វត្តគោកមន ខេត្តឧត្តរមានជ័យ ដើម្បីធានាថាការរៀបចំប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានសោភ័ណភាព។
ក្នុងឱកាសនោះ ឯកឧត្តម បានពិនិត្យស្ថានភាពទូទៅនៃទីតាំងរៀបចំ ការតុបតែងបរិវេណ ការរៀបចំកម្មវិធីកម្សាន្ត និងសន្តិសុខសាធារណៈ ដោយបានណែនាំដល់ក្រុមការងារឱ្យបន្តពង្រឹងការរៀបចំឱ្យបានល្អប្រសើរឡើងថែមទៀត ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលនឹងចូលរួមក្នុងពិធីសង្ក្រាន្តខាងមុខ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានឆ្លៀតពេលសួរសុខទុក្ខបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងជំរំ ដោយបានលើកទឹកចិត្ត និងផ្តល់ការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ។ ការជួបសំណេះសំណាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ក្នុងការលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តនៅវត្តគោកមន គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដោយរំពឹងថានឹងទាក់ទាញការចូលរួមយ៉ាងច្រើនពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតំបន់ជិតខាង។
អត្ថបទរូបភាពដោយ៖ សែង សុី