អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
ប្រមុខការទូតកម្ពុជា បង្ហាញផែនទីទឹកដីខ្មែរនៅតំបន់ថ្មដា ដែលត្រូវយោធាថៃឈ្លានពានដោយខុសច្បាប់ ជូនដល់បណ្តាអង្គទូត និងអង្គការអន្តរជាតិ

(ពោធិ៍សាត់)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញផែនទីទឹកដីកម្ពុជានៅចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង-កាសុីណូ ) ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវយោធាថៃ ចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ក្រោយកិច្ចព្រមព្រៀងលើបទឈប់បាញ់ ២៧ធ្នូ ឆ្នាំ២០២៥ ដល់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា៕
3