អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
កម្ពុជាសូមអំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានទឹកដីកម្ពុជា និងអនុវត្តរាល់កិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីបន្ធូរស្ថានការណ៍ កសាងទំនុកចិត្តឡើងវិញ និងរក្សាសន្តិភាពតាមបណ្ដោយព្រំដែន។

Cambodia calls on Thailand to immediately cease all acts of encroachment into Cambodian territory and to implement all existing agreements in order to ease tensions, rebuild trust, and maintain peace along the border.

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation

សេចក្ដីប្រកាសព័ត៌មាន | ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦
«សូមបងប្អូនដែលមានធនធាន បន្តក្នុងការជួយដល់កងកម្លាំងយើងបន្ថែមទៀត»៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️
4
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរ ស្តីពី វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី
សម្តេចតេជោ ហ៊ុន សែន «ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខ
នាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរ
ពេទ្យកាលម៉ែត។

ខ្លួនឈឺឪពុកមរណភាពដែលមិនហ៊ានឲ្យនាយក្រិនដឹងគឹជារឿងវាយប្រហារ
ធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។

សូមកោតសរសើរចំពោះសិល្បករ
សិល្បការិនីដែលចូលរួមអាណិតនាយ
ក្រិនពិសេសស្រីនិចហៅប្រិមប្រិយនិង
ប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។
ខ្ញុំបានប្រគល់ការងារឲ្យប្រិមប្រិយ
(ស្រីនិច)ទៅជួយរៀបចំកូននាយក្រិន
ទាំង៣នាក់នៅបាត់ដំបងឲ្យបានចូល
រៀនឡើងវិញក្រោយនាយក្រិនចេញ
ពីមន្ទីរពេទ្យ»។

សូមអរគុណក្រុមគ្រូពេទ្យដែលបានជួយព្យាបាលនាយក្រិន៕
4
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនី ដោយសន្សំសំចៃថាមពល ក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ និងអាកាសធាតុក្តៅ

(ភ្នំពេញ)៖ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ អគ្គិសនីកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនី ដោយសន្សំសំចៃថាមពល។

អនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ ប្រេងឥន្ធនៈ
និងអគ្គិសនី ដើម្បីចូលរួមឆ្លើយតបទៅនឹងស្ថានភាព ចំពោះមុខលើការកើនឡើងយ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈសកលបណ្តាលពីសង្គ្រាមនៅមជ្ឈិមបូព៌ា ស្របពេលនឹងរដូវប្រាំងដែលអាកាសធាតុក្តៅ អគ្គិសនីកម្ពុជា ស្នើសុំចំពោះអតិថិជនអ្នកប្រើប្រាស់ថាមពល អគ្គិសនីទាំងអស់ មេត្តាចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី តាមសកម្មភាព ដូចខាងក្រោម៖

១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងនោះចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាប្រចាំ

២. កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាព

- បិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់
- ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពមិនក្រោម ២៤អង្សាសេ
- កុំបិទវាំងនន ហើយបែរជាបើកភ្លើងបំភ្លឺច្រើន

៣. បិទ/ផ្តាច់/ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនីពេលមិនប្រើប្រាស់ (ទូរទស្សន៍ កង្ហារ ខ្សែរសាក ។ល។)

៤. នៅពេលទិញសម្ភារថ្មី សូមជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ

៥. កាត់បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរ ចំពោះទ្វារបន្ទប់ ឬទ្វារទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូរទឹកកកប្រើប្រាស់ថាមពលច្រើន ដូច្នេះត្រូវបិទទ្វារនិងបង្អួចឱ្យបានជិតល្អពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ ។

ការជួយសន្សំសំចៃថាមពលអគ្គិសនីរបស់អតិថិជន នឹងចូលរួមចំណែក យ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើម ក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់
ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ។

អគ្គិសនីកម្ពុជា សង្ឃឹមយ៉ាងមុតមាំលើស្មារតី ចូលរួមសហការរបស់អតិថិជន និងសាធារណជនទាំងអស់
ក្នុងការចូលរួមអនុវត្តការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឱ្យអស់លទ្ធភាព
នៅក្នុងស្ថានភាពចំពោះមុខនេះ ។

ក្នុងករណីមានចម្ងល់ផ្សេងៗ សូមមេត្តាចូលទៅប្រើប្រាស់ EDC App ឬទាក់ទងទៅ លេខទូរស័ព្ទនៅលើវិក្កយបត្រ ឬអញ្ជើញមកផ្ទាល់នៅតាមបណ្ដាសាខារបស់អគ្គិសនីកម្ពុជា ដែលស្ថិតនៅជិតទីតាំង ប្រើប្រាស់អគ្គិសនីរបស់លោកអ្នក៕