អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីការផ្គត់ផ្គង់ទិញ-លក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់, ក្រសួងរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំង នៅបន្តបិទ ឬផ្អាក!
ឯកឧត្តម ហេង រតនា មេសុីម៉ាក់(CMAC) កម្ពុជា:

ខ្ញុំពិតជារន្ធត់និងសោកស្តាយណាស់ដែលកុមារចំនួន២នាក់ បានបាត់បង់ជីវិតដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីល្ងាចនៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលស្ថិតនៅក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ! ការផ្ទុះគ្រាប់ប្រភេទ M79 (M381) សំណល់យុទ្ធភណ្ឌសង្គ្រាមនេះ បណ្តាលឱ្យកុមារាអាយុ០៨ឆ្នាំម្នាក់ និងកុមារីអាយុ១៤ឆ្នាំម្នាក់រងរបួសរហូតដល់ស្លាប់.។

នេះជាទុក្ខសោកនាដកម្មដោយសារសំណល់គ្រាប់មិនទាន់ផ្ទុះនៃសង្គ្រាម វាអាចមានអាយុកាលជាង៣០-៤០ឆ្នាំទៅហេីយ ប៉ុន្តែនៅតែបន្តបំផ្លិចបំផ្លាញនិងបង្ករងគ្រោះដល់មនុស្សជំនាន់ក្រោយៗទៀត.។

សូមបួងសួងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយពាំនាំវិញ្ញាណខន្តកុមារទាំង២បានទៅកាន់ឋានសុគតិភពកុំឃ្លៀងឃ្លាតឡេីយ.៕