អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
រូបភាពប្រាសាទព្រះវិហារ រងការខូចខាតយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីយោធាថៃ🇹🇭 បាញ់ស្រោចដោយសព្វាវុធធន់ធ្ងន់ក្នុងសង្គ្រាមឈ្លានពានរយៈពេល២១ថ្ងៃ (Photo inside)

(ព្រះវិហារ)៖ សង្គ្រាមឈ្លានមកលើទឹកកម្ពុជា🇰🇭 យោធាថៃ🇹🇭 បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិរក្សសម្បត្តិវប្បធម៌ជាតិ ក្នុងនោះទាហានថៃ បានបាញ់គ្រាប់យុទ្ធភណ្ឌធន់ធ្ងន់ស្រោចមកលើប្រាសាទព្រះវិហារ បណ្តាលឲ្យខូចខាត ប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងបុរាណដ្ឋានផ្សេងៗទៀតនៅតាមព្រំដែន រួមជាមួយនឹងការព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរទៅគ្រប់គ្រង.។

សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ 🇹🇭ក៏បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជួសជុល និងអភិរក្ស រួមទាំងទេសចរណ៍វប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀតនៅតាមព្រំដែនផងដែរ តែមកដល់ពេលនេះតំបន់ទាំងនេះត្រូវបានបិទមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនា.៕
ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីការផ្គត់ផ្គង់ទិញ-លក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់, ក្រសួងរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំង នៅបន្តបិទ ឬផ្អាក!
ឯកឧត្តម ហេង រតនា មេសុីម៉ាក់(CMAC) កម្ពុជា:

ខ្ញុំពិតជារន្ធត់និងសោកស្តាយណាស់ដែលកុមារចំនួន២នាក់ បានបាត់បង់ជីវិតដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាលពីល្ងាចនៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលស្ថិតនៅក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ! ការផ្ទុះគ្រាប់ប្រភេទ M79 (M381) សំណល់យុទ្ធភណ្ឌសង្គ្រាមនេះ បណ្តាលឱ្យកុមារាអាយុ០៨ឆ្នាំម្នាក់ និងកុមារីអាយុ១៤ឆ្នាំម្នាក់រងរបួសរហូតដល់ស្លាប់.។

នេះជាទុក្ខសោកនាដកម្មដោយសារសំណល់គ្រាប់មិនទាន់ផ្ទុះនៃសង្គ្រាម វាអាចមានអាយុកាលជាង៣០-៤០ឆ្នាំទៅហេីយ ប៉ុន្តែនៅតែបន្តបំផ្លិចបំផ្លាញនិងបង្ករងគ្រោះដល់មនុស្សជំនាន់ក្រោយៗទៀត.។

សូមបួងសួងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយពាំនាំវិញ្ញាណខន្តកុមារទាំង២បានទៅកាន់ឋានសុគតិភពកុំឃ្លៀងឃ្លាតឡេីយ.៕