អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

Statement of the Spokesperson of
the Ministry of Foreign Affairs and International Cooperation
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
ទិដ្ឋភាពពេលព្រឹក វេលាម៉ោង០៧:០៥នាទី នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦នេះ សភាពការណ៍ព្រំដែននៅទិសច្រកអន្តរជាតិ(ជប់គគីរ-សៃតាគូ) គឺនៅស្ងប់ស្ងាត់នៅឡើយ.៕
យោធាថៃ🇹🇭 បានដាក់ទូកុងតឺន័រចំនួន២០កន្លែង ដែលមានសរុប ១០៥ទូ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ.។

លោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្មីៗនេះ បានប្រាប់ឯកអង្គទូត និងអង្គការអន្តរជាតិថា យោធាថៃ🇹🇭 បានរំលោភកាន់កាប់ដីកម្ពុជា🇰🇭ដោយខុសច្បាប់ប្រមាណ ៧៦០ហិកតា.។

អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់យ៉ាងលម្អិតថា នៅភូមិជោគជ័យ យោធាថៃ🇹🇭 បានរាយបន្លាលួស ដាក់ទូរកុងតឺន័រចំនួន១៦ទូ លើទីតាំងចំនួន៤ កាន់កាប់ដីខ្មែរចំនួន ១៣៧ហិកតា.។

នៅភូមិព្រៃចាន់វិញ យោធាថៃ🇹🇭 បានដាក់ទូកុងតឺន័រចំនួន៦៣ទូ លើទីតាំងចំនួន៣ ហើយកាន់កាប់ផ្ទៃដីរបស់កម្ពុជា🇰🇭៤២ហិកតា.។

ដោយឡែកនៅតំបន់បឹងត្រកួន ថៃ🇹🇭បានកាន់កាប់ផ្ទៃដីរបស់កម្ពុជា🇰🇭ដល់ទៅចំនួន ៥៨៤ហិកតា ដោយបានដាក់ទូកុងតឺន័រចំនួន២៦ទូ លើទីតាំងចំនួន ១៣កន្លែង.៕

"ស៊ន សុភក្ដ្រFN"
1
រូបភាពប្រាសាទព្រះវិហារ រងការខូចខាតយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីយោធាថៃ🇹🇭 បាញ់ស្រោចដោយសព្វាវុធធន់ធ្ងន់ក្នុងសង្គ្រាមឈ្លានពានរយៈពេល២១ថ្ងៃ (Photo inside)

(ព្រះវិហារ)៖ សង្គ្រាមឈ្លានមកលើទឹកកម្ពុជា🇰🇭 យោធាថៃ🇹🇭 បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិរក្សសម្បត្តិវប្បធម៌ជាតិ ក្នុងនោះទាហានថៃ បានបាញ់គ្រាប់យុទ្ធភណ្ឌធន់ធ្ងន់ស្រោចមកលើប្រាសាទព្រះវិហារ បណ្តាលឲ្យខូចខាត ប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងបុរាណដ្ឋានផ្សេងៗទៀតនៅតាមព្រំដែន រួមជាមួយនឹងការព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរទៅគ្រប់គ្រង.។

សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ 🇹🇭ក៏បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជួសជុល និងអភិរក្ស រួមទាំងទេសចរណ៍វប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀតនៅតាមព្រំដែនផងដែរ តែមកដល់ពេលនេះតំបន់ទាំងនេះត្រូវបានបិទមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនា.៕