អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
សេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ សាំងធម្មតា ៥២០០រៀល/លីត្រ និង ប្រេងម៉ាស៊ូត ៦០៥០រៀល/លីត្រ
🙏1
កម្ពុជា🇰🇭 និងអាមេរិក🇺🇲 ជជែកលើការវិនិយោគនៅកម្ពុជា
11-03-2026 15:02

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦នេះ នៅឯទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការជួបគ្នារវាងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អមដោយអ្នកធ្វើធុរកិច្ចរបស់អាមេរិកផងដែរ បើកការជជែកគ្នាស្តីពីការវិនិយោគ និងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា.។

ជំនួបនេះ ភាគីកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចូលរួមអមដោយលោក កែវ រតនៈ អនុប្រធានទី៣ ព្រមទាំងអគ្គលេខាធិការ និងមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាច្រើនរូបទៀត។ រីឯភាគីសហរដ្ឋអាមេរិកវិញ ដឹកនាំដោយលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អមដោយលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងអ្នកវិនិយោគរបស់អាមេរិកជាច្រើនរូបផ្សេងទៀត.។

ជំនួបនេះបានជជែកផ្តោតជាសំខាន់ទៅលើការវិនិយោគ ឧបសគ្គ និងដំណោះស្រាយពាក់ព័ន្ធការវិនិយោគ និងធ្វើធុរកិច្ចរបស់អាមេរិកនៅកម្ពុជា.។

ការវិនិយោគ និងការធ្វើធុរកិច្ចរវាងកម្ពុជា និងអាមេរិក បានស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ។ ស្ថានភាពនេះ បានឆ្លុះបង្ហាញតាមរយៈរូបភាពលទ្ធផលធ្វើពាណិជ្ជកម្មរវាងគ្នា ដែលសម្រេចបាននាឆ្នាំ២០២៥កន្លងទៅ.។

ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានកំណើតជិត ៣០ភាគរយ។ ១២ខែឆ្នាំ២០២៥ កម្ពុជា និងអាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១៣.១៤ពាន់លានដុល្លារ កើនឡើង ២៩.២៤% បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ ១០.១៧ពាន់លានដុល្លារ។ កម្ពុជា នៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ ១២.៧៣ពាន់លានដុល្លារ កើនឡើង២៨.៤៨% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ ៩.៩ពាន់លានដុល្លារ។ ចំណែកការនាំចូលពីអាមេរិកមកវិញ មានទឹកប្រាក់ជាង ៤១៧លានដុល្លារ កើនឡើង ៥៧.៨៣%.។

មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
អាមេរិកនៅតែជាទីផ្សារធំមួយសម្រាប់ទំនិញរបស់កម្ពុជា.៕
អ៊ីរ៉ង់បាញ់ប្រហារលើ «កប៉ាល់ដឹកទំនិញថៃ» មួយគ្រឿងនៅច្រកសមុទ្រ Hormuz នៅថ្ងៃទី១១ ខែមីនា ដែលបង្ខំឱ្យនាវិកចំនួន២៣នាក់ បានលោតចុះពីកប៉ាល់.៕

"ស៊ន សុភក្ដ្រFN"
😁102🤣2
គណនីនេះជាគណនីដែលក្លែងបន្លំដោយជនទុច្ចរិតធ្វើជាទាហានជួរមុខដើម្បីបោកប្រាស់ថវិកាពីប្រជាជនក្រោមរូបភាពនៃការស្នើសុំជំនួយ។
🤣3
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

Statement of the Spokesperson of
the Ministry of Foreign Affairs and International Cooperation
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
ទិដ្ឋភាពពេលព្រឹក វេលាម៉ោង០៧:០៥នាទី នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦នេះ សភាពការណ៍ព្រំដែននៅទិសច្រកអន្តរជាតិ(ជប់គគីរ-សៃតាគូ) គឺនៅស្ងប់ស្ងាត់នៅឡើយ.៕