អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
នៅវេលាម៉ោង១០:០៨នាទីយប់ ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦នេះ នៅទិស"ច្រកជប់គគីរ" មេឃកំពុងមានភ្លៀង🌧️ធ្លាក់ខ្លាំង លាយឡំជាមួយផ្គរលាន់ និងខ្យល់.៕
3
នៅវេលាម៉ោង ៧:០៨នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅទិសច្រកអន្តរជាតិ"ជប់គគីរ" ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺនៅស្ងប់ស្ងាត់នៅឡើយ.៕
1
6:50យប់ នៅទិស"ច្រកជប់គគីរ" ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មេឃកំពុងខ្មៅងងឹត និងមានផ្គរលាន់ ភ្នែកបន្ទោលចង់រកភ្លៀង.៕
05-02-2026
😢4
7:40យប់ នៅទិស"ច្រកជប់គគីរ" មេឃកំពុងធ្លាក់ភ្លៀង🌧️ខ្លាំង ដែលលាយឡំជាមួយផ្គរលាន់ និងមានខ្យល់.៕
05-02-2026
🙏41
តម្លៃប្រេងសាំង ឡើងឬនៅដដែលបងប្អូន អ្នកជាយដែន?
តម្លៃប្រេងសាំងនៅភ្នំពេញ នៅតាមស្ថានីយប្រេងភាគច្រើនបំផុត អនុវត្តតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម.។

នេះជាតម្លៃប្រេងសាំងនៅស្ថានីយតូតាល់ លើផ្លូវ៥៩៨ ត្រឹម៣៨៥០រៀលក្នុងមួយលីត្រ ត្រឹមយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦.។

ចលាចលទៅទិញប្រេងស្តុកទុកនៅថ្ងៃនេះ មានតែនៅតាមខេត្ត ដែលរុញឲ្យតម្លៃឡើងយ៉ាងខ្លាំង.។

សូមអាជ្ញាធរ និងមន្រ្តីជំនាញ ត្រូវចុះត្រួតពិនិត្យ និងទប់ស្កាត់ការឡើងតម្លៃប្រេងសាំងនេះឲ្យទាន់ពេលវេលា.៕

"ស៊ន សុភក្ដ្រ.FN"
2🙏1
សូមបើកបរដោយប្រុងប្រយ័ត្នខ្ពស់បំផុត សម្រាប់បងប្អូនអ្នកធ្វើដំណើរឡើងចុះភ្នំដងរែកទិស(ច្រកជប់គគីរ) ដែលស្ថិតនៅអូរត្រជាក់ចិត្ត ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ.៕
07-03-2026
7:25យប់ នៅទិស"ជប់គគីរ" មានដ្រូនស៊ើបការណ៍សៀមហោះចំនួន3គ្រឿង.!
07-03-2026
ខេត្តឧត្តរមានជ័យ. ក្រុមការងារចម្រុះ ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ និងធានានូវសុក្រឹតភាពបរិមាណ-គុណភាព ជូនអ្នកប្រើប្រាស់!

សកម្មភាពចុះអនុវត្តរួមមានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍, ក្រុមប្រឹក្សាសង្កាត់ សហការជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ មន្ត្រីពលកិច្ច និងការប្រកួតប្រជែង (ក.ប.ប.), មន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពលខេត្តឧត្តរមានជ័យ.។

សកម្មភាពអាទិភាពក្នុងការចុះត្រួតពិនិត្យនេះ រួមមាន ការត្រួតពិនិត្យតម្លៃលក់រាយ ដោយធានាថាគ្រប់ស្ថានីយទាំងអស់ត្រូវលក់តាមតម្លៃកំណត់ដែលក្រសួងពាណិជ្ជកម្មបានចេញប្រកាស ដើម្បីបង្ការការឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី.។

ការត្រួតពិនិត្យគុណភាព និងបរិមាណ ប្រើប្រាស់ឧបករណ៍បច្ចេកទេសដើម្បីផ្ទៀងផ្ទាត់កម្រិតសន្ទស្សន៍ប្រេង និងបរិមាណលីត្រឱ្យបានត្រឹមត្រូវតាមស្ដង់ដារ ដើម្បីកុំឱ្យមានការកេងបន្លំដល់អ្នកប្រើប្រាស់.៕

"ក្រសួងព័ត៌មាន ខេត្តឧត្តរមានជ័យ"
2
ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦
1