អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
អ៉ីរ៉ង់ចាប់ផ្តើមបាញ់មីស៉ីលសងសឹកវិញ អ៉ីស្រាអែលប្រាប់ឱ្យប្រជាជនរត់រកកន្លែងសុវត្ថិភាព
28-02-2026 15:46
(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលបានឱ្យដឹងថា ខ្លួនចាប់បានសញ្ញាមីស៉ីលបាញ់ចេញមកពីប្រទេសអ៉ីរ៉ង់ ហើយសំឡេងស៉ីរ៉ែន​ប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃប្រទេស បន្ទាប់ពីអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើ​ប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦.។
យោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «មុននេះបន្តិច ស៉ីរ៉ែនប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃផ្ទៃប្រទេស ក្រោយការកំណត់ឃើញថា មីស៉ីលត្រូវបានចាប់ផ្តើមបាញ់ចេញពីប្រទេសអ៉ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៉ីស្រាអែល».។

ទន្ទឹមគ្នានោះ ការផ្ញើសារតាមទូរសព្ទដៃ ត្រូវបានបញ្ជូនទៅកាន់ប្រជាជនអ៉ីស្រាអែល ដោយណែនាំឱ្យពួកគេរត់រកកន្លែងសុវត្ថិភាព។ យោធាអ៉ីស្រាអែល បានអះអាងថា នាពេលនេះ ខ្លួនកំពុងត្រៀមលក្ខណៈដើម្បីស្ទាក់មីស៉ីលរបស់អ៉ីរ៉ង់.។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែលនាថ្ងៃសៅរ៍នេះលើអ៉ីរ៉ង់ ត្រូវបានធ្វើឡើងរួមគ្នាជាមួយសហរដ្ឋអាមេរិក។ មន្រ្តីអ៉ីស្រាអែល បានអះអាងថា ប្រតិបត្តិការនោះ ត្រូវបានគ្រោងរៀបចំច្រើនខែមកហើយ ហើយកាលបរិច្ឆេទបើកការវាយប្រហារ ត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ.។ ទោះជាបែបនេះក្តី វាកើតឡើងក្រោយពេល អាមេរិកនិងអ៉ីរ៉ង់ ទើបបញ្ចប់កិច្ចចរចាជុំចុងក្រោយ​ពាក់ព័ន្ធបញ្ហានុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ហើយនៅតែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀង។ អ៉ីស្រាអែលនិងអាមេរិក ធ្លាប់រួមគ្នាវាយប្រហារលើអ៉ីរ៉ង់ម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២៥.៕
5
សំឡេងផ្ទុះលឺឡើងនៅតាមបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានទ័ពអាមេរិក ស្របពេលអ៉ីរ៉ង់បាញ់មីស៉ីលនិងដ្រូនសងសឹក
28-02-2026 17:30

(មជ្ឈិមបូព៌ា)៖ បន្ទាប់ពីអ៉ីស្រាអែលនិងអាមេរិក បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ ទីក្រុងតេហេរ៉ង់បានវាយប្រហារឆ្លើយតបទៅវិញ ហើយសំឡេងផ្ទុះជាបន្តបន្ទាប់ ត្រូវរាយការណ៍នៅតាមបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានយោធារបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦.។

ក្រៅពីបាញ់មីស៉ីលនិងដ្រូនសងសឹកលើអ៉ីស្រាអែល អ៉ីរ៉ង់ក៏បានកំណត់គោលដៅលើមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងប្រទេសកាតា បារ៉ែន គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ កាតាបានអះអាងថា ខ្លួនបាញ់ស្ទាក់មីស៉ីលអ៉ីរ៉ង់បានប៉ុន្មានគ្រាប់ ខណៈបារ៉ែនបាននិយាយថា មូលដ្ឋាននៃទីស្នាក់ការកណ្តាលរបស់កងកម្លាំង 5th Fleet នៃកងទ័ពជើងទឹកអាមេរិក បានរងការវាយប្រហារមីស៉ីល.។

មន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់មួយរូប បាននិយាយថា មូលដ្ឋាននិងទីតាំងទាំងអស់អាមេរិកនិងអ៉ីស្រាអែល នៅមជ្ឈិមបូព៌ា ពេលនេះបានក្លាយជាគោលដៅសមស្រប សម្រាប់ការវាយប្រហារសងសឹក ហើយពុំមានខ្សែបន្ទាត់ក្រហមឡើយ ក្រោយទង្វើឈ្លានពានរបស់ប្រទេសទាំងពីរ ពោលគឺអ្វីៗអាចទៅរួចទាំងអស់ រាប់បញ្ចូលទាំងសេណារីយ៉ោ ដែលមិនធ្លាប់ត្រូវបានពិចារណាពីមុនមក.៕
BREAKING: អ៉ីរ៉ង់ បាញ់មីស៉ីលជាលេីកទីពីរ ទៅកាន់អ៉ីស្រាអែល
28-02-2026 20:15

(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលបាននិយាយថា រលកទីពីរនៃការវាយប្រហារដោយស៉ីល កំពុងត្រូវបានបាញ់ចេញពីអ៉ីរ៉ង់ឆ្ពោះ មកកាន់អ៉ីស្រាអែល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយប់ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦៕
🚨BREAKING: អ៉ីរ៉ង់ប្រកាសកាន់ទុក្ខរយៈពេល៤០ថ្ងៃ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋទទួលស្គាល់ការស្លាប់របស់លោក Ali Khamenei
01-03-2026 08:58

(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars news នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថារដ្ឋាភិបាលអ៉ីរ៉ង់បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៤០ថ្ងៃ ដើម្បីបង្ហាញ ពីទុក្ខក្រៀមក្រំនៃការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera.។

តាម Fars news រដ្ឋាភិបាលអ៉ីរ៉ង់ក៏បានប្រកាសពីការឈប់សម្រាកថ្នាក់ជាតិរយៈពេល៧ថ្ងៃផងដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល.។

រហូតដល់ថ្ងៃអាទិត្យនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ជាច្រើនរួមមាន IRIB Tasnim និង Fars news បានទទួលស្គាល់ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល.៕
🤔1
ក្រសួងការបរទេសកម្ពុជា៖ មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថា មានប្រជាជនកម្ពុជានៅក្នុងតំបន់មជ្ឈិមបូព៌ា រងគ្រោះនោះទេ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា.៕
អ៉ីរ៉ង់អះអាងថាអ្នកស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល លើសាលារៀនមួយ កើនដល់ ១១៥នាក់
01-03-2026 10:26

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៉ីរ៉ង់ បានសម្លាប់មនុស្សកើនដល់១១៥នាក់។ នេះបើ តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦.។

តាមអាជ្ញាធរអ៉ីរ៉ង់ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានធ្លាក់ចំសាលាបង្រៀនក្មេងស្រីមួយកន្លែង ក្នុងទីក្រុង Minab ខេត្ត Hormozgan ភាគខាងត្បូងនៃប្រទេសអ៉ីរ៉ង់.។

នៅថ្ងៃអាទិត្យនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ជាច្រើន បានទទួលស្គាល់ថាមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ពិតជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល.៕
ស្រាអែល ប្រើយន្ដហោះចម្បាំង ២០០គ្រឿង ដើម្បីវាយប្រហារលើអ៉ីរ៉ង់!

(វ៉ាស៊ីនតោន)៖ យោធាអ៉ីស្រាអែលបានប្រើប្រាស់យន្ដហោះចម្បាំង ២០០គ្រឿង នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយដែលនេះជាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Business Insider.។

តាមយោធាអ៉ីស្រាអែល យន្ដហោះចម្បាំងទាំងនោះបានទម្លាក់គ្រាប់បែករាប់រយគ្រាប់លើគោលដៅជាង ៥០០ ស្ថិតនៅភាគខាងលិច និងភាគកណ្ដាលនៃប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធបាញ់មីស៊ីល.។

យោធាអ៉ីស្រាអែលឱ្យដឹងដែរថាក្នុងចំណោមយន្ដហោះចម្បាំងទាំង២០០គ្រឿងដែលបានចូលរួមក្នុងប្រតិបត្តិការវាយប្រហារលើអ៉ីរ៉ង់ ក៏មានផងដែរយន្ដហោះចម្បាំងបំបាំងកាយ F-35 និង F-15.៕
😱1
លោក ដូណាល់ ត្រាំ ព្រមានវាយដោយប្រើកម្លាំងដ៏ខ្លាំងមិនធ្លាប់មាន ប្រសិនបើអ៉ីរ៉ង់ហ៊ានសងសឹក!
01-03-2026 13:01

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ បានព្រមានថានឹងវាយប្រហារលើអ៉ីរ៉ង់ជាមួយកម្លាំងដ៏ខ្លាំងក្លាមិនធ្លាប់មាន ប្រសិនបើតេហេរ៉ង់នៅតែបន្តបើកការវាយប្រហារសងសឹកទៅនឹងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន លោក Ayatollah Ali Khamenei។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP.។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានសរសេរដូច្នេះថា «អ៉ីរ៉ង់ទើបតែប្រកាសថាពួកគេកំពុងបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅថ្ងៃនេះ ខ្លាំងជាងការវាយប្រហារដែលពួកគេធ្លាប់បានធ្វើកន្លងមក»។ លោកប្រធានាធិបតីអាមេរិកបានបន្តទៀតថា «ពួកគេមិនត្រូវធ្វើវាទេ តែប្រសិនបើពួកគេហ៊ានធ្វើ នោះយើងនឹង វាយប្រហារជាមួយកម្លាំងដ៏ខ្លាំងដែលមិនធ្លាប់មានពីមុនមក».។

នៅថ្ងៃអាទិត្យនេះដែរ អ៉ីរ៉ង់បានព្រមានថាសងសឹក ក៏ដូចជាស្វែងរកយុត្តិធម៌ឱ្យលោក Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ម្សិលមិញ.៕
😢4
អ៉ីរ៉ង់នឹងបង្កើតក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នមួយនៅថ្ងៃអាទិត្យនេះ ក្រោយការស្លាប់របស់លោក Khamenei
01-03-2026 14:21

(តេហេរ៉ង់)៖ ប្រមុខសន្តិសុខអ៉ីរ៉ង់ លោក Ali Larijani បាននិយាយថាដំណើរការផ្ទេរអំណាច បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP.។

លោក Ali Larijani ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៉ីរ៉ង់ បានឱ្យដឹងថាក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នមួយនឹងត្រូវបានបង្កើតក្នុងពេលឆាប់ៗ។ លោកបន្ថែមថា ប្រធានាធិបតី ប្រមុខប្រព័ន្ធយុត្តិធម៌ និងចៅក្រមម្នាក់មកពីក្រុមប្រឹក្សាអាណាព្យាបាលនឹងត្រូវទទួលខុសត្រូវដឹកនាំប្រទេស រហូតទាល់តែមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី.។

តាមលោក Larijani ក្រុមប្រឹក្សាបណ្ដោះអាសន្នខាងលើ នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ពោលគឺអាចនៅថ្ងៃអាទិត្យនេះតែម្ដង.៕
2