បន្ទាន់ ទាហានថៃ មុននេះបន្តិច ពលទាហានជើងចាស់ ដេសាក់ ទ្រីខាំ មកពីកងវរសេនាធំទី២៣៣ កងវរសេនាធំទី៣ កងវរសេនាធំថ្មើរជើងទី២៣ (កងពលតូចថ្មើរជើងលេខ២៣ កងពលតូចលេខ៣) ដែលឈរជើងនៅជំរំវីរវ៉ាតយ៉ូធិន បានជាន់មីនប្រឆាំងមនុស្សនៅខាងក្នុងមូលដ្ឋានប្រតិបត្តិការ។ ជាលទ្ធផល ជើងស្តាំរបស់គាត់ត្រូវបានកាត់ផ្តាច់ ហើយដៃឆ្វេង និងជើងឆ្វេងរបស់គាត់ត្រូវបានវាយប្រហារដោយអំបែងគ្រាប់។ គាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អង្គភាពបានផ្តល់ជំនួយសង្គ្រោះបឋម និងបានដឹកជញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យកាប់ជើង។
🤣5❤2🔥1
🚨ព័ត៌មានក្តៅៗ: លោកឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ🇹🇭 បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា.
- ទាក់ទងនិងការដឹកជញ្ជូនសព្វាវុធរបស់កម្ពុជា🇰🇭ដែលអាចបាញ់រយៈចម្ងាយឆ្ងាយ រ៉ុកកែត(PHL-03) បើយោងតាមអ្នកស៊ើបការណ៍នៅក្នុងកងទ័ពថៃ🇹🇭គឺពុំទាន់មានរបាយការណ៍នៅឡើយទេ.។
- លោកបន្តថា. បច្ចុប្បន្នកងទ័ពថៃ🇹🇭កំពុងតែតាមដានយ៉ាងសកម្ម. និងប្រុងប្រយ័ត្នខ្ពស់បំផុត នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា.។
- លោកបន្ថែមថា. អាវុធប្រភេទរ៉ុកកែត(PHL-03)នេះ វាពិតជាគ្រោះថ្នាក់បំផុតនៅក្នុងសមរភូមិ និងលើសពីវិសាលភាពនៃតំបន់ព្រំដែន. តាំងពីពេលកន្លងមក កម្ពុជា🇰🇭មិនទាន់ដែលប្រើប្រាស់ ឬប៉ុនប៉ងប្រើនៅក្នុងសមរភូមិនោះទេ ពីព្រោះមុននិងប្រើវាកម្ពុជាត្រូវគិតឲ្យបានច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត.។
- លោកបន្តទៀតថា. បើកម្ពុជា🇰🇭ហ៊ានប្រើប្រាស់សព្វាវុធបែបនេះប្រាកដណាស់ ប្រទេសថៃ🇹🇭និងមានសិទ្ធិស្របច្បាប់ក្នុងការសងសឹកជាទ្រង់ទ្រាយធំ ហើយការខូចខាតនៅក្នុងប្រទេសកម្ពុជា ក៏មានស្ថានភាពធ្ងន់ធ្ងរដែរ.។
- លោកបានសង្កត់ធ្ងន់ថា. កងទ័ពថៃ🇹🇭ត្រូវតែមានការត្រៀមខ្លួនរួចជាស្រេច មិនថាកងទ័ពជើងគោក ឬកងទ័ពដែនអាកាសនោះទេ ដើម្បីការពារដែនអធិបតេយ្យភាពក្នុងប្រទេស.៕

❤1🤣1
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
ការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ ធ្វើឡើងរួមគ្នាជាមួយអាមេរិក
28-02-2026 14:39
(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីអាមេរិកបានឱ្យដឹងថា យោធាអាមេរិកបានចូលរួមជាមួយអ៉ីស្រាអែល ក្នុងការវាយប្រហារប្រឆាំងប្រទេសអ៉ីរ៉ង់ នាថ្ងៃសៅរ៍នេះ បន្ទាប់ពីការចរចាបញ្ហានុយក្លេអ៊ែរប៉ុន្មានលើកជាមួយទីក្រុងតេហេរ៉ង់ នៅតែមិនទាន់អាចមានកិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦.។
ខាងប្រភពពីមន្រ្តីអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា ការវាយប្រហារដែលត្រូវបានធ្វើឡើងប្រឆាំងអ៉ីរ៉ង់ គឺជាប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៉ីរ៉ង់ បានរាយការណ៍អំពីហេតុការណ៍ផ្ទុះ នៅទីក្រុងដូចជា Isfahan, Karaj, Kermanshah និងរដ្ឋធានីតេហេរ៉ង់.។
ការវាយប្រហារនេះកើតមានឡើង ក្រោយពេលអាមេរិកនិងអ៉ីរ៉ង់ ទើបតែបញ្ចប់កិច្ចចរចាជុំចុងក្រោយពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្សឺណែវ ហើយនៅតែមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀង។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា នឹងវាយប្រហារលើអ៉ីរ៉ង់ បើការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀង.។
មន្រ្តីការពារជាតិអ៉ីស្រាអែលម្នាក់ បានអះអាងថា ប្រតិបត្តិការខាងលើត្រូវបានគ្រោងរៀបចំ អស់រយៈពេលច្រើនខែមកហើយ ក្រោមកិច្ចសហការជាមួយទីក្រុងវ៉ាស៉ីនតោន ហើយកាលបរិច្ឆេទបើកការវាយប្រហារ គឺត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ.។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំមុន អំឡុងពេលអាមេរិកនិងអ៉ីរ៉ង់ កំពុងចរចាបញ្ហានុយក្លេអ៊ែរ អ៉ីស្រាអែលធ្លាប់បានបើកការវាយប្រហារលើអ៉ីរ៉ង់ ដែលបង្កទៅជា សង្រ្គាមរយៈពេល១២ថ្ងៃជាមួយទីក្រុងតេហេរ៉ង់ ហើយបណ្តាលឱ្យកិច្ចប្រឹងប្រែងចរចានាពេលនោះដួលរលំទៅវិញ។ កាលនោះ អាមេរិកក៏បានចូលរួមទម្លាក់គ្រាប់បែកធុនធ្ងន់ លើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ផងដែរ.៕

❤1
អ៉ីរ៉ង់ចាប់ផ្តើមបាញ់មីស៉ីលសងសឹកវិញ អ៉ីស្រាអែលប្រាប់ឱ្យប្រជាជនរត់រកកន្លែងសុវត្ថិភាព
28-02-2026 15:46
(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលបានឱ្យដឹងថា ខ្លួនចាប់បានសញ្ញាមីស៉ីលបាញ់ចេញមកពីប្រទេសអ៉ីរ៉ង់ ហើយសំឡេងស៉ីរ៉ែនប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃប្រទេស បន្ទាប់ពីអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦.។
យោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «មុននេះបន្តិច ស៉ីរ៉ែនប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅផ្នែកមួយចំនួននៃផ្ទៃប្រទេស ក្រោយការកំណត់ឃើញថា មីស៉ីលត្រូវបានចាប់ផ្តើមបាញ់ចេញពីប្រទេសអ៉ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៉ីស្រាអែល».។
ទន្ទឹមគ្នានោះ ការផ្ញើសារតាមទូរសព្ទដៃ ត្រូវបានបញ្ជូនទៅកាន់ប្រជាជនអ៉ីស្រាអែល ដោយណែនាំឱ្យពួកគេរត់រកកន្លែងសុវត្ថិភាព។ យោធាអ៉ីស្រាអែល បានអះអាងថា នាពេលនេះ ខ្លួនកំពុងត្រៀមលក្ខណៈដើម្បីស្ទាក់មីស៉ីលរបស់អ៉ីរ៉ង់.។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែលនាថ្ងៃសៅរ៍នេះលើអ៉ីរ៉ង់ ត្រូវបានធ្វើឡើងរួមគ្នាជាមួយសហរដ្ឋអាមេរិក។ មន្រ្តីអ៉ីស្រាអែល បានអះអាងថា ប្រតិបត្តិការនោះ ត្រូវបានគ្រោងរៀបចំច្រើនខែមកហើយ ហើយកាលបរិច្ឆេទបើកការវាយប្រហារ ត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ.។ ទោះជាបែបនេះក្តី វាកើតឡើងក្រោយពេល អាមេរិកនិងអ៉ីរ៉ង់ ទើបបញ្ចប់កិច្ចចរចាជុំចុងក្រោយពាក់ព័ន្ធបញ្ហានុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ហើយនៅតែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀង។ អ៉ីស្រាអែលនិងអាមេរិក ធ្លាប់រួមគ្នាវាយប្រហារលើអ៉ីរ៉ង់ម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២៥.៕

❤5