អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី

(សហរដ្ឋអាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕
1
6:55យប់ ដ្រូនស៊ើបការណ៍សៀម កំពុងហោះនៅបណ្តោយទិស"ជប់គគីរ"!
21-02-2026
🤨5
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។

សកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំង ការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពី កោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លាស់លើ អធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។

កម្ពុជាបានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រ កម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះកើតជាថ្មីនាពេលអនាគត៕
នៅទិស"ច្រកជប់គគីរ" ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គិតត្រឹមវេលាម៉ោង៤:២២នាទីរសៀលនេះ គឺមានភ្លៀង🌧️ធ្លាក់កម្រិតមធ្យម.៕
23-02-2026
4🙏1
🚨ព័ត៌មានក្តៅៗ: រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭. លោកឧត្តមសេនីយ៍ឯក ណាត់ថាផុន ណាក់ផានិត បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅទីក្រុងបាងកក ក្នុងប្រទេសថៃថា:

- លោកបានទាក់ទងតាមទូរស័ព្ទដោយផ្ទាល់ ជាមួយនិងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា🇰🇭 គឺឯកឧត្តម.នាយឧត្តមសេនីយ៍ ទៀ សីហា ដើម្បីពិភាក្សាជុំវិញករណីភ្លើង🔥ឆេះព្រៃតាមបណ្តោយព្រំដែនកម្ពុជា-ថៃ.។

- លោកបន្តថា. ពីមុនប្រទេសថៃ🇹🇭មានការព្រួយបារម្ភចំពោះរឿងគ្រាប់មីន ក៏ប៉ុន្តែឥឡូវនេះ ថៃមានការព្រួយបារម្ភដោយមានការដុតបំផ្លាញព្រៃឈើរបស់ភាគីកម្ពុជា🇰🇭 ដែលអាចរាលដាលចូលក្នុងទឹកដីថៃ និងធ្វើឲ្យកើតមាននៅការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរ ដោយសារមានភាពតានតឹងលើករណីនេះ.។

- លោកបន្ថែមថា. ភាគីកម្ពុជា🇰🇭គួរតែងាកមកដោះស្រាយទ្វេភាគីប្រកបដោយសន្តិវិធី ហើយថៃ🇹🇭ក៏ធ្លាប់បានព្រមានទៅកម្ពុជារួចម្តងហើយជុំវិញលើករណីភ្លើង🔥ឆេះព្រៃនេះ.។

- លោកសង្កត់ធ្ងន់ថា. ប្រទេសថៃ🇹🇭ត្រូវតែដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ដែលយើងបានគ្រប់គ្រងបច្ចុប្បន្ន ពីព្រោះមួយរយៈនេះកងទ័ពថៃបានសង្កេតឃើញថា កងទ័ពកម្ពុជា🇰🇭ហាក់ខ្វះវិន័យ ឬអាចបើកការឈ្លានពានមកលើទឹកដីថៃ.៕
😭1
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសស្វីស ព្រឹកថ្ងៃចន្ទ ទី២៣ កុម្ភៈ ២០២៦។

Receiving a courtesy call and having a discussion with His Excellency António Guterres, Secretary-General of the United Nations.

Switzerland, Monday morning, 23 February 2026
3