អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
🚨ព័ត៌មានបឋម: មានករណីឆេះ🔥រថយន្តដឹកប្រេងឥន្ធនៈPTT.មួយកន្លែង ដែលស្ថិតនៅ ស្រុកក្រនួន ខេត្ត.Khon kean នៃប្រទេសថៃ🇹🇭

- នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ មានករណីឆេះ🔥រថយន្តដឹកប្រេងឥន្ធនៈ(PTT)មួយកន្លែង ដែលស្ថិតនៅ ស្រុកក្រនួន ខេត្តKhon kaen នៃប្រទេសថៃ🇹🇭


- បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមជំនាញពន្លត់អគ្គីភ័យបានចុះទៅទីតាំងកន្លែងកើតហេតុ និងប្រើរថយន្តទឹកដើម្បីបាញ់ពន្លត់ភ្លើង🔥ដែលកំពុងឆាបឆេះយ៉ាងខ្លាំង៕
1
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យឆាបឆេះ🔥ផ្ទះពីរខ្នងនិងមានកម្ពស់ពីរជាន់មួយកន្លែង ដែលស្ថិតនៅបណ្តោយផ្លូវ Rat Burana 20 ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭

- កាលពីវេលាម៉ោង ៩:១៥នាទីព្រឹក ត្រូវនិងថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥ផ្ទះពីរខ្នងនិងកម្ពស់ពីរជាន់មួយកន្លែង ដែលស្ថិតនៅបណ្តោយផ្លូវ Rat Burana 20 ស្រុក Rat Burana សង្កាត់ Rat Burana ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានព័ត៌មាន ពីការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទសង្គ្រោះបន្ទាន់ ក្រុមការងារពន្លត់អគ្គីភ័យបានធ្វើដំណើរឆ្ពោះទៅទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពន្លត់ភ្លើងដែលកំពុងឆាបឆេះ🔥យ៉ាងខ្លាំង។

- នៅក្នុងករណីនេះ ក្រុមជំនាញបានរកឃើញថា មានអ្នករងរបួសចំនួន១នាក់ និងកំពុងយកទៅសង្គ្រោះបន្ទាន់៕
1
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យឆាបឆេះ🔥ព្រះវិហារវត្តម៉ុនសន្ធរមួយកន្លែង ដែលស្ថិតនៅឃុំព្រះបាត ស្រុកមឿង ខេត្តឡាំប៉ាង នៃប្រទេសថៃ🇹🇭

- កាលពីវេលាម៉ោង ៥:៤៩នាទីទៀបភ្លឺ ថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យឆាបឆេះ🔥ព្រះវិហារវត្តឈ្មោះ"ម៉ុនសន្ធរ" ដែលស្ថិតនៅឃុំព្រះបាង ស្រុកមឿង ខេត្តឡាំប៉ាង នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមអ្នកពន្លត់អគ្គីភ័យនៅក្នងខេត្តឡាំប៉ាង បានធ្វើដំណើរទៅទីតាំងកន្លែងកើតហេតុ និងបានប្រើរថយន្តទឹកដើម្បីបាញ់ពន្លត់ភ្លើង ដែលកំពុងឆាបឆេះ🔥យ៉ាងខ្លាំង។

- នៅក្នុងករណីនេះ បណ្តាលឲ្យខូចខាតសម្ភារៈនៅក្នុងព្រះវិហារវត្ត ប៉ុន្តែមិនមានព្រះសង្ឃរងរបួសឡើយ៕