អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
សក្ក័ពីជើងដល់ច្រមុះ មកអស់លក្ខ័ នៅវត្តអូរទឹកខៀវ!

- ដោយអនុវត្តបញ្ជាដ៏មុឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទីរសៀល មានករណីអំពើ លួច មានស្ថានទម្ងន់ទោស(គាស់ ទំលុះ ទំលាយ) យកម៉ូតូ និងគ្រឿងអលង្កា បានកេីតឡេីងនៅត្រង់ចំណុច វត្តអូរទឹកខៀវ ក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

- ហេតុការណ៍នេះ បានបង្កឡេីងដោយជនសង្ស័យចំនួន០១នាក់ បានធ្វេីសកម្មភាពលួចម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាវេវពណ៌ខ្មៅសេរីឆ្នាំ២០១៥ ដែលមានផ្លាកលេខឧត្តរមានជ័យ1F-3659 លេខម៉ាសុីនHC08E-1029268 លេខតួRI_HHC08008Y129268 របស់ជនរងគ្រោះឈ្មោះ សិត តារ៉ា ភេទប្រុសអាយុ៦៣ឆ្នាំ អាចារ្យវត្តរស់នៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

- ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះ តាមរយ:ទូរសព្ទ័ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានចាត់កម្លាំងជំនាញ ចុះសហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំផ្អាវ ដល់កន្លែងកើតហេតុ ពិនិត្យស្រាវជ្រាវ និងបានកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួច ចំនួន០១នាក់ ឈ្មោះ ជីន ជាន ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ(តេស្តមានសារធាតុញៀន)រស់នៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័។

- នៅវេលាម៉ោង១៤:៤០នាទីរសៀល នៅចំណុចភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ និងបានដកហូតសម្ភារៈរួមមាន៖
‎១./ម៉ូតូ១គ្រឿងម៉ាកហុងដាវែវពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ឧត្តរមានជ័យ1F-3659

‎២./លោហ:ធាតុពណ៌លឿងចំនួន១ខ្សែ(ខ្សែក)

‎៣./លោហ:ធាតុពណ៌លឿនចំនួន០១(ចិញ្ចៀន)
‎របស់ជនរងគ្រោះ បច្ចុប្បន្នជនសង្ស័យខាងលេីនិងវត្ថុតាងកម្លាំងជំនាញបាននាំខ្លួនមកអធិការដ្ឋាន ដេីម្បីកសាងសំណុំរឿងនិងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនីតិវីធីបន្តចាត់ការតាមផ្លូវច្បាប់៕
2
🚨ព័ត៌មានក្តៅៗ: អ្នកនាំពាក្យកងទ័ពជើងគោកថៃ🇹🇭លោកឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី បានថ្លែងប្រាប់បណ្តាញអ្នកសារព័ត៌មាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦នេះថា:

- ទាក់ទងនិងស្ថានការណ៍ព្រំដែនថៃ-កម្ពុជា បច្ចុប្បន្នគឺមិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងនោះទេ បើទោះបីជាមានរបាយការណ៍ថា កងទ័ពកម្ពុជា🇰🇭កំពុងសាងសង់លេណដ្ឋានកៀកនិងតំបន់ឈរជើងរបស់កងទ័ពថៃ🇹🇭និងកាលពីយប់ថ្ងៃទី២៨ មានសម្លេងផ្ទុះ៧គ្រាប់ នៅទល់មុខនិងប្រាសាទព្រះវិហារក៏ដោយ ព្រោះយើងកំពុងតែធ្វើការស៊ើបអង្កេត ព្រោះអាចជាការហាត់សមរបស់យោធា។

- លោកបន្តថា: ស្ថានការណ៍ព្រំដែននៅតែមិនទាន់មានភាពប្រាកដប្រជា ដូចនេះកងទ័ពថៃ🇹🇭គឺត្រូវតែមានការត្រៀមខ្លួនជានិច្ច ហើយចំពោះមានពាក្យចចាមអារ៉ាមថា ការប៉ះទង្គិចគ្នាម្តងទៀតរវាងយោធាថៃនិងកម្ពុជា🇰🇭 លោកថាបើស្ថានការណ៍មិនល្អ នោះយោធាថៃនិងកម្ពុជា ត្រូវតែមានការជួបពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ។

- លោកបន្ថែមទៀតថា: លោកមិនមានការព្រួយបារម្ភនោះទេ ដែលភាគីកម្ពុជា🇰🇭បានដាក់ពាក្យបណ្តឹងតវ៉ាមកកាន់ប្រទេសថៃព្រោះលោកថា នេះគ្រាន់តែជាការរកលេសដើម្បីបង្កើតនៅជម្លោះថ្មី ហើយទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសថៃ🇹🇭តែងតែបដិសេដជានិច្ច ចំពោះការចុះផ្សាយតាមវេទិការផ្សេងៗរបស់កម្ពុជាផងដែរ៕
រពឹសដៃដុត🔥ព្រៃខ្លួនឯង ហើយបណ្តាលឲ្យផ្ទុះគ្រាប់និងរបួសទាហាន🇹🇭ខ្លួនឯងចំនួន២នាក់ សង្ឃឹមថាមិនមកចោទកម្ពុជា🇰🇭ឲ្យសោះ!
(ទិសច្រក.អានសេះ)
30-01-2026
😁6🤔1🤬1
This media is not supported in your browser
VIEW IN TELEGRAM
សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវទាំងពួង៕
សាធុ សាធុ សាធុ!🙏❤️🇰🇭👮‍♂️
11🙏4
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
🚨ព័ត៌មានបឋម: ករណីឆ្លងចរន្តអគ្គីភ័យបណ្តាលឲ្យឆេះ🔥ផ្ទះមួយខ្នងនិងមានកម្ពស់ពីរជាន់ ដែលស្ថិតនៅស្រុក lat Krabang ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭

- កាលពីវេលាម៉ោង ៣:៤២នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦នេះ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យមានការឆាបឆេះ🔥ផ្ទះមួយខ្នងនិងមានកម្ពស់ពីរជាន់ ដែលស្ថិតនៅកំណាត់ផ្លូវ Lat krabang.១/៩ ស្រុក Lat Krabang ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានព័ត៌មាន ពីការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទសង្គ្រោះបន្ទាន់ ក្រុមការងារពន្លត់អគ្គីភ័យបានធ្វើដំណើរឆ្ពោះទៅទីតាំងកន្លែងកើតហេតុ និងបានប្រើប្រាស់រថយន្តទឹក ដើម្បីពន្លត់ភ្លើងដែលកំពុងតែមានការឆាបឆេះ🔥យ៉ាងខ្លាំង។

- នៅក្នុងហេតុការណ៍នេះ មិនទាន់មានការបញ្ជាក់ថា មានអ្នករងរបួស ឬក៏ស្លាប់នៅឡើយ៕
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យឆាបឆេះ🔥រោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែងដែលស្ថិតនៅស្រុកមឿង ខេត្តនគររាជសីមា នៃប្រទេសថៃ🇹🇭

- កាលពីវេលាម៉ោង ១២:៥០នាទីថ្ងៃត្រង់ ត្រូវនិងថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥រោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែង ដែលស្ថិតនៅឃុំណងរ៉ាវៀង ស្រុកមឿង ខេត្តនគររាជសីមា នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានព័ត៌មាន ពីការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទសង្គ្រោះបន្ទាន់ ក្រុមការងារពន្លត់អគ្គីភ័យបានធ្វើដំណើរឆ្ពោះទៅទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពន្លត់ភ្លើងដែលកំពុងឆាបឆេះ🔥យ៉ាងខ្លាំង។

- យ៉ាងណាមិញ ក្នុងករណីនេះគឺមិនទាន់មានដំណឹងថា មានអ្នករងរបួស ឬឈប់គាំងនៅក្នុងទីនោះឡើយ៕