អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
515 videos
216 links
Download Telegram
ក្រសួងធម្មការនិងសាសនា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ🇹🇭 ដែលបានតម្កល់ព្រះពុទ្ធប្បដិមារំលោភបំពាន លើដែនអធិបតេយ្យភាពរបស់កម្ពុជា🇰🇭
1
អាកាសធាតុចាប់ផ្តើមប្រែប្រួល នៅបណ្តោយជួរភ្នំដងរែកទិស"ឧត្តរ" សូមបងប្អូនថែរក្សាសុខភាពផង៕
23-01-2026
6
🚨ក្តៅៗ: ករណីអគ្គីភ័យឆេះ🔥អគារមួយកន្លែងនៅក្នុងឃុំថានុ ស្រុកឧត្តរ ខេត្តព្រះនគរសុីអយុធ្យា នៃប្រទេសថៃ🇹🇭

- កាលពីវេលាម៉ោង ១១:១០នាទីព្រឹក ថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ ២០២៦នេះ មានអគ្គីភ័យមួយបានឆេះ🔥អគារមួយកន្លែង ដែលស្ថិតនៅតាម៉ុងដាំង ឃុំថានុ ស្រុកឧត្តរ ខេត្តព្រះនគរស៊ីអាយុធ្យា នៃប្រទេសថៃ🇹🇭

- បើយោងតាមរបាយការណ៍ វាជាអគារប្រភេទលំនៅដ្ឋាន ដែលសម្រាប់ជួលឲ្យអតិថិជនស្នាក់នៅ។

- ក្នុងហេតុការណ៍នេះ គឺត្រូវបានកម្លាំងពន្លត់អគ្គីភ័យ បានគ្រប់គ្រងបាន១០០ភាគរយ និងមិនទាន់មានដំណឹងថា មានអ្នករបួស ឬស្លាប់នៅឡើយ៕
4
សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់

ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិ សូមអំពាវនាវយ៉ាងទទូច សូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ, សារសម្លេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់, ផែនទី, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, សព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikToK, Youtube, បណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕

✍️កំណត់សម្គាល់៖ ការរក្សាការសម្ងាត់យោធា និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ គឺជាប្រៀបការពារជាតិដ៏រឹងមាំ។
🥰53
កិច្ចពិធីសុំសេចក្ដីសុខសេចក្ដីចម្រើននាពេលរាត្រីថ្ងៃទី២៣ នៅរង្វង់មូលដៃប្រាំបី ទីរួមក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
🙏🙏🙏
15