អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
ឆ្លងកាត់រយ:ពេលជាច្រើនខែ ពេលនេះរង្វង់មូលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យរបស់យើងទាំងអស់គ្នាបានស្ថាបនារួចរាល់១០០% ហើយ ទោះខេត្តមួយនេះឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយ.។

ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីរួមខេត្ត និងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏រុងរឿងនៃទឹកដីឧត្ដរ។ រដ្ឋបាលខេត្តឧត្ដរមានជ័យក្រោមការដឹកនាំរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានសម្រេចរៀបចំកែលម្អ និងលើកតម្កើងរូបសំណាក់ «រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្ត ឱ្យកាន់តែមានភាពលេចធ្លោ និងអស្ចារ្យ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងជាទីមោទនភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។ រង្វង់មូលដៃ៨នេះបានក្លាយជា «បង្គោលចរ» ដ៏សំខាន់ដែលមិនអាចរំលងបានសម្រាប់អ្នកដំណើរដែលឆ្លងកាត់មកកាន់ទឹកដីខេត្តឧត្ដរមានជ័យ.៕
6
This media is not supported in your browser
VIEW IN TELEGRAM
ការឈឺចាប់ និងការប្រមាថរបស់ពួកគេ នឹងសងត្រឡប់មកវិញនៅថ្ងៃណាមួយខាងមុខ!

មានតែការរួមគ្នាឲ្យខ្លាំង ទើបជាតិយើងខ្លាំង សូមចូលរួមជួយជាតិ ជួយកងទ័ពតាមលទ្ធភាពដែលបងប្អូនមាន៕

(ស៊ន សុភក្ដ្រFN)
3
សេចក្ដីប្រកាសព័ត៌មាន ស្តីពី ការកសាងរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ.៕
3
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់បន្ទាន់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«ស្បៃខ្មៅ.សំណាញ់ការពារ.អាយកូម.កាហ្វេ.បារី» ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
សូមអរគុណ!🙏❤️🇰🇭👮‍♂️
{អង្គភាពសារព័ត៌មានព្រះខ័នញូស៍ប្រចាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ}
*ទំនាក់ទំនង: 0886593528
1