អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
7:20យប់ នៅទិស.តាមាន់ធំ.ជប់គគីរ.ប្រាសាទខ្នារ.ថ្មដូន.តាក្របី.អូរស្មាច់.ជាំសាងាំ.អន្លង់វែង.ក្រុងសំរោង. ដ្រូនស៊ើបការណ៍សៀម🇹🇭កំពុងហោះព្រោងព្រាត!
09-01-2026
😢7
ព្រឹកស្អែកថ្ងៃទី10-01-2026 ខ្ញុំបាទ ធ្វើដំណើរទៅទិស(ជប់គគីរ.ប្រាសាទខ្នារ) ដើម្បីយកសម្ភារៈទៅជូនកងកម្លាំង!
គិតត្រឹមម៉ោង5:50នាទីព្រឹកនេះ នៅតំបន់ជួរភ្នំដងរែកទិសឧត្តរមានជ័យ អាកាសធាតុចុះត្រជាក់ខ្លាំងគឺចំនួន=11°! មិនដឹងថាកងកម្លាំងយើងជួរមុខលោករងារប៉ុណ្ណាទេ៕
10-01-2026
😢53
ព្រឹកនេះ Admin ដឹកសម្ភារៈទៅទិស(ជប់គគីរ និងប្រាសាទខ្នារ) អាស្រ័យហេតុនេះ ព័ត៌មានអាចមានការយឺតយ៉ាវបន្តិចហើយបងប្អូន៕
10-01-2026
🙏❤️🇰🇭
10
មានផ្ទះអត់មនុស្សនៅ មានត្រឹមតែសត្វចិញ្ចឹមនៅចាំផ្ទះដូចជា: មាន់ 🐓 ឆ្កែ 🦮 ឆ្មា🐈 ទិស(អូរស្មាច់.គោកចាន់រី.ដីរលុះធំ.ប្រាសាទខ្នារ.ថ្មដូន.ជប់គគីរ.តាមាន់)!
10-01-2026
😢2
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សម្របសម្រួលជូនក្រសួងការពារជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ជាលេីកទី២ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួនកាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ និងបានដាក់ទូកុងតឺន័ បន្លាលួស។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងបងប្អូនជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១០០០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈដែលផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័ បន្លាលួស និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃបំផ្លាញ។
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខវីរកងទ័ពសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ៕
2🙏2