អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ទិដ្ឋភាពនៅច្រកអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦៕

ប្រភពពី: បងប្អូនប្រជាពលរដ្ឋផ្ទាល់
3
6:30យប់ ដ្រូនស៊ើបការណ៍សៀម🇹🇭ចាប់ផ្តើមហោះព្រោងព្រាតនៅទិស(ឧត្តរ)!
06-01-2026
😱3
គិតត្រឹមម៉ោង7:50នាទីយប់នេះ នៅជួរភ្នំដងរែក ទិសឧត្តរមានជ័យ គឺមានខ្យល់ធ្លាក់ខ្លាំង និងចុះត្រជាក់ ខ្ញុំសូមជូនពរដល់កងកម្លាំងយើងគ្រប់ទិស ឲ្យមានសុខភាពល្អ និងឈ្នះពួកចោរឈ្លានពាន!
🙏❤️🇰🇭👮‍♂️
06-01-2026
🙏236
ពេលដែល Admin ជូនពរដល់កងកម្លាំង បងប្អូនសមាជិកចាស់និងយល់!🙏❤️🇰🇭👮‍♂️
🙏259
🚨ព័ត៌មានក្តៅៗ: នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមករា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រីថៃ🇹🇭 លោក អនុទីន ឆាន់វីរ:គុល បានថ្លែងប្រាប់កាសែតថៃថា:

- កងទ័ពថៃ🇹🇭 និងក្រសួងការបរទេស បានដាក់លិខិតតវ៉ាទាមទារឲ្យកម្ពុជា🇰🇭ចាត់វិធានការបន្ទាប់ពីមានការបាញ់កាំភ្លើងត្បាល់ធ្វើឲ្យទាហានថៃរងរបួសនៅចំណុច.ចុងបុក(មុំបី)កាលពីព្រឹកមិញនេះ។

- លោកបន្ថែមថា: មានរបាយការណ៍មួយទាក់ទងនិងមេបញ្ជារការយោធាថៃ🇹🇭និងកម្ពុជា🇰🇭បានកំពុងជួបពិភាក្សាគ្នា ប៉ុន្តែលោកថាបើទោះបីជាគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែកម្ពុជាត្រូវតែទទួលខុសត្រូវដែរ។

- លោកសង្កត់ធ្ងន់ថា: កងទ័ពថៃ🇹🇭បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការសងសឹកតាមច្បាប់អន្តរជាតិដូចដែលយើងធ្លាប់ធ្វើវាកន្លងទៅ ប្រសិនបើសកម្មភាពនេះបង្ហាញថាកម្ពុជា🇰🇭បានរំលោភលើអធិបតេយ្យភាពរបស់ថៃ។

- ក្នុងនេះ លោកក៏កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចគ្នាសារជាថ្មីម្តងទៀតរវាងយោធាថៃ🇹🇭និងកម្ពុជា🇰🇭ផងដែរ៕
2😁2
អបអរសាទរ ខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា​ ថ្ងៃកំណេីតទី២​ របស់យេីងទាំងអស់គ្នា

សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន​ តស៊ូ​ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជន​ដែលបានពលី​ និងខិតខំយ៉ាងលំបាកបំផុត​ ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ​ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:​នៃរបបដ៏ខ្មៅងងឹត​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

៧​ មករា​ គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព​ ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន​ បន្សល់ទុកមរតក​នៃជីវិតប្រជាជនខ្មែរ​ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន​ ជាពិសេសបានឱ្យគេស្គាល់កម្ពុជា​ មិនត្រឹមតែជាវាលពិឃាត​ មកស្គាល់ កម្ពុជា​ ជាកម្ពុជាដែលពោរពេញដោយសន្តិភាព​ និងការអភិវឌ្ឍលេីគ្រប់វិស័យ​ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។

៧ មករា ១៩៧៩ - ៧ មករា ២០២៦
7
6:20យប់ ដ្រូនស៊ើបការណ៍សៀម🇹🇭ចាប់ផ្តើមហោះព្រោងព្រាតនៅទិស(ឧត្តរ)!
07-01-2026
🤔4
Media is too big
VIEW IN TELEGRAM
"កូនខ្មែរចងចាំ នឹងមិនអាចបំភ្លេចបាននូវគុណូបការៈដ៏មហាធំធេងរបស់វីរកងទ័ពក្នុងបេសកកម្មបម្រើជាតិមាតុភូមិ".។

ក្នុងឱកាសអបអរសាទរខួបលើកទី៤៧ (៧ មករា ១៩៧៩ - ៧ មករា ២០២៦ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខដល់វីរកងទ័ពជួរមុខដែលបានរងរបួសក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ.៕
គិតត្រឹមម៉ោង8:35នាទីយប់នេះ នៅជួរភ្នំដងរែក ទិសឧត្តរមានជ័យ គឺមានខ្យល់ធ្លាក់ខ្លាំង និងចុះត្រជាក់ ខ្ញុំសូមជូនពរដល់កងកម្លាំងយើងគ្រប់ទិស ឲ្យមានសុខភាពល្អគ្រប់ៗគ្នា៕
🙏❤️🇰🇭👮‍♂️
07-01-2026
🙏104
អាកាសធាតុទៀបភ្លឺ មកដល់ម៉ោងនេះនៅតំបន់ជួរភ្នំដងរែកទិសឧត្តរមានជ័យ=13°🌨️
08-01-2026
6😢4🙏3
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកអន្តរជាតិអូរស្មាច់។

បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បាន ឯកឧត្តម អភិបាលខេត្ត បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ៕
1