ខ្ញុំដឹង ថាបងប្អូនប្រជាពលរដ្ឋព្រមទាំងខ្ញុំផ្ទាល់ មានការសោកស្តាយ និងឈឺចាប់ នៅពេលដែលដឹងថាក្រុមយោធាថៃ🇹🇭បានកំពុងឈរជើង និងកាន់កាប់ ក៏ដូចជាបានវាយកម្ទេចបំផ្លាញផ្ទះរបស់បងប្អូន នៅក្នងតំបន់ដែលបានទន្រ្ទាន
- ប៉ុន្តែ ខ្ញុំក៏សូមស្នើសុំដល់បងប្អូនយើងទាំងអស់គ្នាមេត្តាអានបន្ថែម របស់"ក្រសួងការបរទេសកម្ពុជា🇰🇭 ចេញសេចក្តីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃ🇹🇭 មកលើដែនអធិបតេយ្យភាពកម្ពុជា ឲ្យបានច្បាស់លាស់ជាមុនសិន។
- បងប្អូនត្រូវអាន និងមើលចំណុចសំខាន់ដែលក្រសួងការបរទេសបានដាក់ក្នងលិខិតនៅចំណុចលេខ៩
*ក. បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិយភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា។
*ខ. ដកបុគ្គលិក និងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់។
- 👉នេះបញ្ជាក់ឲ្យឃើញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា🇰🇭នៃយើង និងថ្នាក់ដឹកនាំដែលលោកមិនបណ្តោយឲ្យចោរឈ្លានពានមកឈរជើង និងកាន់កាប់ គ្រប់គ្រងនៅលើទឹកដីរបស់យើងឡើយ។
- ខ្ញុំនៅតែបន្ត ក្នុងការទទូចឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើង សូមកុំឲ្យបែកបាក់សាមគ្គីគ្នា និងបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធរបស់យើងទៅមុខទៀត៕

❤3🥰3
Admin ទើបតែចុះមកពីអូរស្មាច់ល្ងាចមិញ អ្វីដែលខ្ញុំបានឃើញគឺ: មានបងប្អូនប្រជាពលរដ្ឋរបស់យើងច្រើនគួរសម ដែលពួកគាត់បានឡើងចុះដោយប្រើមធ្យោបាយដោយ គោយន្ត ម៉ូតូ និងឡានលក្ខណៈគ្រួសារ ដើម្បីដឹកជញ្ជូនសម្ភារ:ក្នងផ្ទះរបស់ពួកគាត់ ចេញយកមកទុកនៅទីតាំងមានសុវត្ថិភាពផ្សេងទៀត។
❤3
ពិភពលោកកំពុងរញ៉េរញ៉ៃបាត់បង់សណ្តាប់ធ្នាប់ហើយ !
១៖ ថ្ងៃនេះកងទ័ពអាមេរិក ចាប់ផ្តើមវាយប្រហារ វេណេស៊ុយអេឡា ស្របពេលប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានដល់ប្រទេសអ៉ីរ៉ង់ផងដែរ !
២៖ ស្ថានភាពតានតឹងខ្លាំងរវាង មហាអំណាចចិន និងតៃវ៉ាន់ នៅពេលចិនធ្វើសមយុទ្ធឡោមព័ទ្ធតៃវ៉ាន់ !
៣៖ ស្ថានភាពតានតឹង «ព្រមានវាយប្រហារគ្នា» រវាងអ៉ីរ៉ង់-អ៉ីស្រាអែល !
៤៖ ស្ថានភាពសង្រ្គាមរវាង រុស្ស៉ី និង អ៊ុយក្រែន វាយប្រហារគ្នាទៅវិញទៅមក អូសបន្លាយច្រើនឆ្នាំហើយ មិនទាន់បញ្ចប់ !
ដូច្នេះកិច្ចការសំខាន់បំផុតរបស់ប្រជារាស្រ្តខ្មែរ🇰🇭១៧លាននាក់នៅពេលនេះគឺ «រួមគ្នាសាមគ្គីជាតិខ្មែរតែមួយ» គាំទ្ររាជរដ្ឋាភិបាល និងកងទ័ពរបស់យើង!

❤7😢4💯2
This media is not supported in your browser
VIEW IN TELEGRAM
លួចដីហើយ លួចម៉ូតូហើយ ថែមទាំងលួចគាស់គ្រឿងកំប៉ុងផឹកទៀត។
(ស៊ន សុភក្ដ្រFN)
(ស៊ន សុភក្ដ្រFN)
🔥2❤1
សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់
ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិ សូមអំពាវនាវយ៉ាងទទូច សូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ, សារសម្លេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់, ផែនទី, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, សព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikToK, Youtube, បណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕
✍️កំណត់សម្គាល់៖ ការរក្សាការសម្ងាត់យោធា និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ គឺជាប្រៀបការពារជាតិដ៏រឹងមាំ។

❤7
អបអរខួបអាពាហ៍ពិពាហ៍ «៥០ឆ្នាំ» របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នេះ គឺខួបអាពាហ៍ពិពាហ៍ ៥០ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយដោយសារតែកាលនោះគឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត នោះគឺគ្មានឡើយសេចក្តីសុខ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានតស៊ូរួមគ្នា ឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ។
សូមគោរពជូនពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនសម្ដេចតេជោនិងសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ ៕

❤2🙏2
បងប្អូន! ផ្ទះរបស់បងប្អូននៅតំបន់សមរភូមិអាចខូចខាតខ្ទេចខ្ទីដោយសង្គ្រាមចោរសៀមឈ្លានពាន ទ្រព្យសម្បត្តិរបស់បងប្អូនគឺបានបាត់បង់ដោយសារកងទ័ពចោរសៀមចូលលួចប្លន់... តែដីភូមិរបស់បងប្អូន ដែលកងទ័ពឈ្លានពានសៀម បានដាក់ទូកុងទែន័រ ព័ទ្ធរបងលួសពេលនេះគឺនឹងមិនបាត់បង់ដាច់ខាត! ខ្ញុំ ហ៊ានធានាថាមិនបាត់ទេដីភូមិរបស់ប្អូន! ព្រោះដីភូមិរបស់បងប្អូន គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា នៃផែនទីខ្នាត ១/២០០ ពាន់ ទទួលស្គាល់ដោយអន្តរជាតិ... ហើយច្បាប់អន្តរជាតិប្រើពេលប្រហែលពី ៣ឆ្នាំ ទៅ ៥ឆ្នាំ យ៉ាងយូរដើម្បីផ្តល់យុត្តិធម៌ដល់ប្រទេសយើង ! សូមជឿជាក់លើជំហាន «មួយៗនិងមាំៗ» របស់រដ្ឋាភិបាល... ៕
❤11
BREAKING: ប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយារបស់លោកបានសារភាព ប្រាប់ចៅក្រមថា «ពួកយើងមិនមានទោសទេ» !
(អាមេរិក)៖ យោងតាមសារព័ត៌មានធំៗបានចេញផ្សាយមុននេះបន្តិចថា ប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយារបស់លោកបានសារភាពប្រាប់ចៅក្រមថា «ពួកយើងមិនមានទោសទេ» ! លោក ម៉ាឌូរ៉ូ ថា «ខ្ញុំនៅតែជាប្រធានាធិបតីនៃប្រទេសខ្ញុំ និងភរិយារបស់ខ្ញុំនៅតែស្រ្តីទី១»។
លោក Nicolas Maduro និងភរិយា នឹងនៅក្នុងពន្ធនាគារទីក្រុងញូវយ៉ក រហូតដល់មានសវនាការទី២ របស់លោកនៅថ្ងៃទី១៧ ខែមីនា ២០២៦៕

❤1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹង ទៅកាន់យន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំពីកងកម្លាំងយោធាថៃ។
❤6🙏1