អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
ទិដ្ឋភាពក្រុមគ្រួសារវីរកងទ័ពកម្ពុជាទាំង១៨រូប មកត្រៀមចាំទទួលវីរកងទ័ព នៅព្រលានយន្ដហោះពោធិ៍ចិនតុង!
31-12-2025
5
Media is too big
VIEW IN TELEGRAM
វីរកងទ័ពយើង បានចេញដំណើរមកហើយ
អ្នកភ្នំពេញយើងចាំទទួលផង🙏❤️🇰🇭👮‍♂️
31-12-2025
🙏96
Media is too big
VIEW IN TELEGRAM
វីដេអូ ៖ ប្រជាពលរដ្ឋក្រុងបាត់ដំបង ខេត្តបាត់ដំបង រាប់ពាន់រាប់ម៉ឺននាក់ ជួបជុំគ្នាលើកទឹកចិត្ត និងស្វាគមន៍ យ៉ាងក្តីរីករាយ នៃការធ្វើមាតុភូមិនិវត្តន៍របស់វីរៈកងទ័ព ១៨នាក់៕
31-12-2025
5🙏2
ក្រុមហ៊ុន GANZBERG ឧបត្ថម្ភម៉ូតូថ្មី ចំនួន១៨ គ្រឿង ជូនដល់វីរកងទ័ព ទាំង១៨ នាក់ ដែលបានវិលត្រលប់ដល់មាតុភូមិវិញ

(ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសចូលរួមឧបត្ថម្ភ ម៉ូតូថ្មី ចំនួន១៨ គ្រឿង ជូនដល់វីរកងទ័ព ទាំង១៨នាក់ ដែលបានវិលត្រលប់ដល់មាតុភូមិវិញ។

ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន Ganzberg គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សូមជម្រាប់ដែរថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះ វីរៈកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ តាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក ពោលគឺព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន៕
3🙏1
🌐 អ្នកប្រើប្រាស់ Smart, Cellcard និង Metfone អាចចាប់ផ្ដើមប្រើសេវា 5G ចាប់ពីម៉ោង ០០:០១ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ!

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
🙏53
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា:

ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ។

ថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់) ។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ÷ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។

សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប៕
1