អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ជួបពិភាក្សាការងារទ្វេភាគី

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស ចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូនេះ នៅខេត្តយូណាន ប្រទេសចិន។ ជំនួបរបស់ប្រមុខការទូតកម្ពុជា-ចិននេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល។

សូមជម្រាបថា លោក ប្រាក់ សុខុន កំពុងស្ថិតនៅខេត្តយូណាន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូនេះ ដើម្បីពិភាក្សាពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ៕

រូបថត៖ ខឹម សុវណ្ណារ៉ា(ទីភ្នាក់ងារព័ត៌មានកម្ពុជា-AKP)
3
សង្គ្រាមប្រយុទ្ធបង្ហូរឈាម២០ថ្ងៃ មេទ័ពកំពូលៗរបស់យើង ហត់ណាស់ ប្រឹងណាស់ អាយុកាន់តែច្រើន តែសម្រាកបានតិចតួចបំផុត ពេលខ្លះស្ទើរតែមិនបានបិទភ្នែកផង។

សូមគោរពអរគុណ ដឹងគុណ និងកោតស្ងប់ស្ងែងពីចម្ងាយជូនចំពោះមេទ័ពបញ្ជាដឹកនាំសមរភូមិអង់អាច និងខ្លាំងពូកែ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, នាយឧត្តមសេនីយ៍ ខេង សុមេធ និងឧត្តមសេនីយ៍ឯក ស្រី ឌឹក ព្រមទាំងមេទ័ពមួយចំនួនទៀត ដែលបានតស៊ូ ខាំស្មៅ ដឹកនាំបញ្ជាកម្លាំងប្រយុទ្ធជាមួយទ័ពថៃទាំងថ្ងៃទាំងយប់៕

សូមគោរពជូនពរពូៗមានសុខភាពរឹងមាំ សំណាងល្អ និងទទួលជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជន៕
5
សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់

ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិ សូមអំពាវនាវយ៉ាងទទូច សូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ, សារសម្លេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់, ផែនទី, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, សព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikToK, Youtube, បណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕

✍️កំណត់សម្គាល់៖ ការរក្សាការសម្ងាត់យោធា និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ គឺជាប្រៀបការពារជាតិដ៏រឹងមាំ។
🙏8😁1🫡1
នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន🇨🇳 តាមរយៈឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌បន្ទាន់មកកាន់រដ្ឋាភិបាលកម្ពុជា🇰🇭 ដើម្បីបន្តជួយទៅកាន់បងប្អូនប្រជាជនភៀសសឹកជាង៦០ម៉ឺននាក់នៅតំបន់ព្រំដែនដែលទទួលរងគ្រោះក្នុងជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ៕
13😍1
6:28យប់រាត្រី ឃ្មុំចោរព្រៃក៏ចាប់ផ្តើមហើរពេញវេហា!
(ឧត្តរ)
28-12-2025
😢123