អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
(ខេត្តព្រះវិហារ)៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងថា ក្រោយបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ចូលជាធរមាននៅវេលាម៉ោង ១២ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ មិនទាន់អនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹក វិលត្រឡប់ទៅលំនៅដ្ឋានវិញភ្លាមៗនោះទេ។

លោក គឹម ចាន់បញ្ញា ថ្លែងបញ្ជាក់មូលហេតុថា «ដោយយើងនៅរង់ចាំតាមដានសភាពការណ៍សិន បើសិនក្នុងរយៈពេលនៃបទឈប់បាញ់ សភាពការណ៍ល្អប្រសើរ គឺបងប្អូនភៀសសឹកមួយចំនួនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ដោយឡែកបងប្អូនមួយចំនួនទៀត យើងមិនទាន់អនុញ្ញាតឱ្យទៅនោះទេ ដោយសារពួកគាត់មានផ្ទះជាប់នឹងបណ្តោយព្រំដែន»។

បើតាមលោក គឹម ចាន់បញ្ញា, ការមិនទាន់ឱ្យប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ គឺរង់ចាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលសិន ថាតើតំបន់ណាដែលយើងអនុញ្ញាតឱ្យទៅ និងតំបន់ណាដែលមិនទាន់ អនុញ្ញាតឱ្យទៅ ដោយសារទាក់ទងនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមមូលដ្ឋានរបស់ពួកគាត់ ដូច្នេះការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ គឺអាស្រ័យលើការពិនិត្យរបស់អាជ្ញាធរសិន ពិសេសអង្គភាពស៊ីម៉ាក់៕
🙏21
ការរួបរួមជាតិ គឺកម្លាំងធំសម្រាប់ការពារបូរណភាពដែនដីកម្ពុជា! ពលរដ្ឋកម្ពុជាគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងដោយឈរលើមូលដ្ឋានច្បាប់៕
13🙏3
ច្រកជាំសាងាំ 27.12.2025 ក្រោយរងការវាយប្រហារគ្រាប់ផ្លោង ចាប់ពីម៉ោង 07:03 នាទីព្រឹក ដល់ម៉ោង 12:00រសៀល 🫡សូមចូលរួមសោកស្តាយ ដល់បងប្អូនដែលមានលំនៅដ្ឋាន រងគ្រោះដោយសារ សង្គ្រាមឈ្លានពានពីសំណាក់ទាហានថៃ🫡

ប្រភពរូបភាព: PheaRun Ou
2
This media is not supported in your browser
VIEW IN TELEGRAM
ក្រោយបទឈប់បាញ់ចូលជាធរមានបាន២ម៉ោង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងមេទ័ពជើងខ្លាំងប្រចាំនៅទិសតាមាន់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤២ បានជួបគ្នាផ្ទាល់ដោយក្តីនឹករលឹក បារម្ភ និងរីករាយ ព្រោះសង្គ្រាម២០ថ្ងៃនេះ លោកទាំង២ បានត្រឹមទាក់ទងតាមអាយកូម តាមទូរស័ព្ទ ដឹកនាំកម្លាំងទាំងមន្រ្តី និងកងទ័ព ប្រយុទ្ធជាមួយកងទ័ពថៃ។

សម្រាប់មេទ័ពខ្លាប្រចាំនៅទិសតាមាន់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស ពុកមាត់កាន់តែប្រែពណ៌ច្រើន តែស្មារតីដឹកនាំកម្លាំងប្រយុទ្ធនៅតែខ្លាំង។

សូមជូនពរលោកទាំង២ និងមន្រ្តីរាជការ កងកម្លាំងទាំងអស់សុខភាពល្អ ជួបតែសំណាងល្អ និងបន្តទទួលជោគជ័យលើបេសកកម្មបម្រើជាតិ និងការពារទឹកដីឲ្យបានរឹងមាំ៕
20🙏6
មានបងប្អូនយើង ស្គាល់លោកពូ នាក់ វង្ស ទេ មេទ័ពដ៏អង់អាចក្លាហាន🙏❤️🇰🇭
🙏81