អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
8:36ព្រឹក នៅទិសជាំសាងាំ វានៅបន្តផ្លោង យើងក៏បានឆ្លើយតបទៅវិញដែរ៕
27-12-2025
🙏3
8:50ព្រឹក នៅទិសឧត្តរ ច្រកជាំសាងាំ ស្រុកអន្លង់វែង វានៅបន្តផ្លោងចូលជាច្រើនគ្រាប់ មកទល់ម៉ោងនេះ៕
27-12-2025
😢41
This media is not supported in your browser
VIEW IN TELEGRAM
អាធ្យាស្រ័យផងបងប្អូន Admin អាចរាយការណ៍យឺតពេល ព្រោះខ្ញុំ ត្រូវរកកន្លែងសុវត្ថិភាពហើយបងប្អូន។ ហើយក៏សូមជូនពរដល់បងប្អូនអ្នកអន្លង់វែង សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ជាពិសេសសូមជូនពរដល់កងកម្លាំងយើង នៅច្រកជាំសាងាំ សូមឲ្យសុខសុវត្ថិភាព និងឈ្នះអស់ពួកខ្មាំងឈ្លានពាន។ ព្រមទាំងកងកម្លាំងគ្រប់ទិសទាំងអស់ផងដែរ៕

សូមអរគុណ សូមគោរពលា🙏❤️🇰🇭👮‍♂️
27-12-2025
14🙏8
9:32ព្រឹក នៅច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ វានៅបន្តបាញ់ផ្លោងកាំភ្លើងធំចូល៕
27-12-2025
😢6
9:40ព្រឹក វាសន្ធប់ផ្លោងខ្លាំងនៅច្រកជាំសាងាំ អន្លង់វែង៕
27-12-2025
😢41😱1
វាផ្លោងចំអាគារកាស៊ីណូ នៅច្រកជាំសាងាំ៕
27-12-2025
😭2
នៅរយៈពេល3នាទីទៀត ដល់ម៉ោង12:00ថ្ងៃត្រង់ ដែលត្រូវមានបទឈប់បាញ់៕
27-12-2025
6🥰5🙏5
ទិដ្ឋភាពនៅច្រកអន្តជាតិ ជាំសាងាំ នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលយោធាសៀម🇹🇭បានបើកការវាយប្រហារចាប់តាំងពីម៉ោង៧:០៨នាទីព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ។ អាគារកាស៊ីណូ ត្រូវបានរងការខូចខាត និងមានផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ដែលនៅនិងមាត់ច្រក ក៏មានការខូចខាតផងដែរ៕
ប្រភពរូបភាព: PheaRun Ou
27-12-2025
😢54
ក្រយ៉ៅជាន់មីន នៅតែជាន់មីន មួយជីវិតពួកវាប្រហែលជាយកមីនធ្វើជាមិត្តហើយមើលទៅ!🇹🇭
🤔1
បកប្រែជាភាសាខ្មែរ:

បន្ទាន់! មុនពេលមានបទឈប់បាញ់រវាងថៃ -កម្ពុជា ទាហានថៃ🇹🇭ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជាន់មីននៅតំបន់កងទ័ពភូមិភាគទី២។ កងទ័ពថៃជំរុញឱ្យកម្ពុជា🇰🇭 «បង្ហាញភាពស្មោះត្រង់»។ នៅវេលាម៉ោង ១២:២២ រសៀល ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥៕
😁8
អោមីនអើយ អ្នកហត់ពេកហើយ ដោយសារអាចោរវាដើរជាន់រហូត!
😁7😢54
(ខេត្តព្រះវិហារ)៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងថា ក្រោយបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ចូលជាធរមាននៅវេលាម៉ោង ១២ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ មិនទាន់អនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹក វិលត្រឡប់ទៅលំនៅដ្ឋានវិញភ្លាមៗនោះទេ។

លោក គឹម ចាន់បញ្ញា ថ្លែងបញ្ជាក់មូលហេតុថា «ដោយយើងនៅរង់ចាំតាមដានសភាពការណ៍សិន បើសិនក្នុងរយៈពេលនៃបទឈប់បាញ់ សភាពការណ៍ល្អប្រសើរ គឺបងប្អូនភៀសសឹកមួយចំនួនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ដោយឡែកបងប្អូនមួយចំនួនទៀត យើងមិនទាន់អនុញ្ញាតឱ្យទៅនោះទេ ដោយសារពួកគាត់មានផ្ទះជាប់នឹងបណ្តោយព្រំដែន»។

បើតាមលោក គឹម ចាន់បញ្ញា, ការមិនទាន់ឱ្យប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ គឺរង់ចាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលសិន ថាតើតំបន់ណាដែលយើងអនុញ្ញាតឱ្យទៅ និងតំបន់ណាដែលមិនទាន់ អនុញ្ញាតឱ្យទៅ ដោយសារទាក់ទងនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមមូលដ្ឋានរបស់ពួកគាត់ ដូច្នេះការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ គឺអាស្រ័យលើការពិនិត្យរបស់អាជ្ញាធរសិន ពិសេសអង្គភាពស៊ីម៉ាក់៕
🙏21