អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
ខ្យល់អើយ សូមអ្នកជួយបោកបក់ទៅខាងអាចោរសៀមវិញទៅ អាណិតដល់វីរកងទ័ពកម្ពុជាផង🙏🙏🙏
🙏21😢3
គិតចាប់ពីម៉ោង9:05នាទីយប់នេះ អាកាសធាតុនៅតំបន់ជួរភ្នំដងរែក.ទិសឧត្តរមានជ័យ គឺមានខ្យល់ធ្លាក់ខ្លាំង. សូមជូនពរ ដល់កងកម្លាំងយើងជួរមុខគ្រប់ទិស សូមឲ្យសុខសប្បាយ និងឈ្នះអស់មារសត្រូវ៕
25-12-2025
🙏87
9:47យប់ នៅទិស.អូរស្មាច់. វាផ្លោងចូល3គ្រាប់៕
25-12-2025
😢4🙏1
10:00យប់ នៅទិស.អានសេះ.ភ្នំខ្មោច. វាស្ងាត់ផ្លោងមកហើយបងប្អូន៕
25-12-2025
🙏10
សង្គ្រាមបង្ហូរឈាមជាមួយចោរសៀម មិនទាន់ចប់ទេ។ កងកម្លាំងរបស់យើងកំពុងយកទ្រូងពាំងគ្រាប់ ការពារសេចក្តីសុខជាតិទាំងមូល។ កម្មវិធីសប្បាយៗ មិនគួរបង្ហោះនោះឡើយ។ រួមគ្នាបន្តជួយកម្លាំងនៅជួរមុខ ទប់ទល់ជាមួយក្រុមឈ្លានពាន៕
25-12-2025
🙏18😭4🫡3
សម្តេចធិបតី ហ៊ុន ម៉ាណែត: នាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។

ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជម្រុញអោយមានបទឈប់បាញ់អោយបានឆាប់តាមដែលអាចធ្វើទៅបាន។

ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។

កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕
🙏42
6:50ព្រឹក នៅទិស.អូរស្មាច់.ប្រាសាទខ្នា.តាមាន់ធំ.តាក្របី.ថ្មដូន.ជប់គគីរ. វាចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំចូល៕
26-12-2025
😢4
តាំងពីទៀបភ្លឺ មកដល់ម៉ោង7ព្រឹកនេះ ពួកវាកំពុងវ៉ៃ និងផ្លោងនៅជោគជ័យទាំង F-16 និងដ្រូនទម្លាក់គ្រាប់បែក!
26-12-2025
😭6😢2😱1
7:30ព្រឹក វាបុកផ្លោងខ្លាំងនៅទិស អូរស្មាច់.ភ្នំប៉ើយ.ភ្នំអនុស្សាវរីយ៍.អូរខ្លាឃ្មុំ.៕
26-12-2025
😢8
នៅវេលាម៉ោង07:37ព្រឹក នៅព្រៃចាន់ ជោគជ័យ បឹងត្រកួន វាកំពុងតែវ៉ៃសន្ធប់ខ្លាំង៕
26-12-2025
😢5
តាំងពីទៀបភ្លឺ មកដល់ម៉ោង7:45នាទីព្រឹកនេះ នៅទិស.មុខប្រាសាទព្រះវិហារ.តាថាវ. វានៅបន្តបាញ់ផ្លោងចូលជាច្រើនគ្រាប់៕
26-12-2025
😢3
សូមជម្រាបជូនបងប្អូនទាំងអស់ឲ្យបានជ្រាបថា: នៅសង្កាត់អូរស្មាច់ ពុំមានករណីទាហានសៀម ដើរដុតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនោះទេ អាស្រ័យហេតុនេះ សូមបងប្អូនកុំមានការយល់ច្រលំ និងជឿតាមព័ត៌មានបំផុសមួយចំនួនឲ្យសោះ៕
26-12-2025
1🙏1
BREAKING: តាំងពីវេលាទាបភ្លឺ រហូតដល់ម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានវាយសម្រុកខ្លាំង ដោយបាញ់ផ្លោង ប្រើយន្ដហោះច្បាំង និងដ្រូនទម្លាក់គ្រាប់បែក នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ៕
😭32
8:45ព្រឹក នៅសមរភូមិព្រះវិហារ ភ្នំទ្រព្យ វាលឥន្ទ្រីយ៍ ប្រាំមករា តាំងពីយប់មកដល់ម៉ោងនេះ វានៅបន្ដបាញ់ផ្លោងខ្លាំងមិនដកដៃឡើយ៕
26-12-2025
😭1