អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
🚨ព័ត៌មានក្តៅៗ: នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ យោងតាមការចុះផ្សាយរបស់កាសែតថៃ🇹🇭Wasana Nanuam បានឲ្យដឹងថា:

‎- នៅរសៀលនេះ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរ:គុល បានចុះសួរសុខដល់កងអាំម៉ារីន.នាយរងសេនាធិការថ្នាក់ទី១ លោក អនុសេនីយ៍ឯក ថេតផុង ភុំណារ៉ា ដែលបានរងរបួសដោយសារជាន់គ្រាប់មីន ក្នុងពេលប្រតិបត្តិការនៅក្នុងខេត្តត្រាត ទល់និងខេត្តពោធិ៍សាត់របស់កម្ពុជា ដែលបណ្ដាលឲ្យដាច់កជើងស្តាំ ហើយត្រូវយកមកសង្រ្គោះបន្ទាន់។

‎- លោកបន្តថា: បន្ទាប់ពីការសួរសុខទុក្ខដល់ទាហានដែលរងរបួសនេះ មានក្រុមសហគមន៍អន្តរជាតិបានទូរស័ព្ទមកលោក ឲ្យបញ្ឈប់ការប្រយុទ្ធ និងឲ្យថៃទៅធ្វើរឿងនេះរឿនោះ បញ្ហានេះបញ្ហានោះ ដ៏ស្មុគស្មាញបំផុត ដោយលោកបន្ថែមថា: គ្មានប្រទេសណាដែលគោរពឲ្យតម្លៃលើប្រទេសថៃសោះ។

‎- លោកសង្កត់ធ្ងន់ថា: ចាប់ពីពេលនេះតទៅ ប្រទេសថៃ🇹🇭និងមិនស្តាប់ចំំពោះប្រទេសណាឡើយ ហើយថៃនិងធ្វើអ្វីៗគ្រប់យ៉ាងតាមវិធីរបស់យើង តាមដែលយើងមើលថាសមរម្យបំផុត។ លោកបន្ថែមថា: យើងមិនចង់ឲ្យគេធ្វើបាបទាហានយើងបន្តទៀតទេ ហើយនេះគឺជាផ្នែកមួយនៃអធិបតេយ្យភាព៕
3🤔1
7:04យប់នេះ នៅមុខប្រាសាទព្រះវិហារ និងភ្នំខ្មោច ពួកវានៅបាញ់ផ្លោងមួយៗ។ តែជាំតែ បុស្បូវ ស្ងាត់ !
21-12-2025
😢1
សូមអរគុណ ដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលនៅក្នុងថ្ងៃនេះ បានប្រមូលបានផលច្រើនគួរសម. ស្ងាត់តែមិនស្ងៀម៕ 🙏❤️🇰🇭👮‍♂️
21-12-2025
5🤗2
8:33យប់នេះ វាកំពុងបន្តបាញ់នៅមុខប្រាសាទព្រះវិហារ ចន្ទក្រហម និងភ្នំខ្មោច៕
21-12-2025
😭3
8:16យប់នេះ វាបានបាញ់កាំភ្លើងធំ.ផ្លោងចំនួន2គ្រាប់ ចូលក្នុងភូមិសាស្ត្រ.សង្កាត់អូរឬស្សី.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
21-12-2025
😭42😱1
នេះគឺជាការផ្សព្វផ្សាយ នៅព័ត៌មានក្លែងក្លាយ របស់ជន់ក្បត់ជាតិនៅក្រៅស្រុក។ សូមបងប្អូនយើង មេត្តាកុំមានការជឿ និងយល់ច្រឡំឲ្យសោះ៕
3
10:05យប់ នៅទិស.ភ្នំខ្មោច.អានសេះ. វានៅបន្តផ្លោងចូលរង្វើលៗ៕
21-12-2025
🤬3😢1
ប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា🇰🇭 ចេញទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាននៅម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

យើងសូមជូនពរឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងគណ:ប្រតិភូ ទទួលជោគជ័យសម្រាប់ជាតិកម្ពុជាទាំងមូល៕
22🙏10🫡2
5:02ព្រឹក វាប្រើ F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្រ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕
22-12-2025
😢21
7:00ព្រឹក ទៅទិស.ភូមិព្រៃចាន់. វាបាញ់ផ្សែងពុលចូល៕
22-12-2025
😢2
7:25ព្រឹក នៅទិស.អានសេះ.ភ្នំខ្មោច.ជាំតែ.ប្រាសាទព្រះវិហារ. វាបន្តបាញ់ផ្លោងចូលច្រើនគ្រាប់៕
22-12-2025
😢2
ថ្ងៃនេះជា ថ្ងៃទី១៤៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
1😢1
ត្រឹមម៉ោង8:06នាទីព្រឹកនេះ នៅសមរភូមិថ្មដា បន្តស្ងប់ស្ងាត់ !
22-12-2025
1
8:15ព្រឹក បន្តក្តៅគគុកនៅបឹងត្រកួន ជោគជ័យ និងព្រៃចាន់។ ពួកវាបាញ់ផ្លោង និងបុកយ៉ាងខ្លាំង តែកម្លាំងយើង កំពុងដាក់ទៅវិញ យ៉ាងខ្លាំងក្លា។ សូមជូនពរកម្លាំងយើងកម្ចាត់ពួកចោរឈ្លានពាន៕
22-21-2025
6
សហរដ្ឋអាមេរិក បន្តអំពាវនាវឱ្យថៃ និងកម្ពុជាបញ្ចប់ជម្លោះ ដកអាវុធធន់ធ្ងន់ ត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ !
22-12-2025
😁2
8:30ព្រឹក នៅទិស.ប្រាសាទព្រះវិហារ វាកំពុងបុកផ្លោងខ្លាំងដោយចង់ឡើងកាន់កាប់ កម្លាំងយើងកំពុងទប់ទល់ និងបាញ់ស្រោចទៅពួកវាវិញ៕
22-12-2025
🙏2
8:37ព្រឹក នៅទិស.ប្រាសាទតាមាន់.ថ្មដូន. វាកំពុងបាញ់ផ្លោងចូល និងមានធ្លាក់ចូលជាយក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
22-12-2025
😢1
BREAKING: នៅព្រឹកនេះ ពួកទាហានឈ្លានពាន ពង្រីកភូមិសាស្រ្ត បាញ់ផ្លោងជាង១០គ្រាប់ នៅឃុំបឹងបេង ស្រុកម៉ាឡៃ !
22-12-2025
😢51
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណ:ប្រតិភូចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
7