🚨ព័ត៌មានក្តៅៗ: នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ យោងតាមការចុះផ្សាយរបស់កាសែតថៃ🇹🇭KhaoSod បានឲ្យដឹងថា:
- ដោយសារតែបច្ចុប្បន្ន ស្ថានការណ៍ព្រំដែនរវាងថៃ-កម្ពុជា នៅតែបន្តមានភាពតានតឹង មិនទាន់ថមថយ ដូច្នេះអាជ្ញាធរក្រុងអារញ្ញប្រាថេត ខេត្តស្រះកែវ សូមធ្វើការប្រកាសជូនដំណឹងដល់ប្រជាជនថៃ🇹🇭 ដែលរស់នៅតំបន់ជាប់"ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់កម្ពុជា🇰🇭" សូមធ្វើការជម្លៀសចេញទៅកាន់ទីកន្លែងមានសុវត្ថិភាពឬជំរុំភៀសសឹកដែលអាជ្ញាធរបានរៀបចំទុក តាមការកំណត់។
- ចំពោះប្រជាជនថៃ ដែលមិនមានយានជំនិះផ្ទាល់ខ្លួនក្នុងការធ្វើដំណើរ សូមប្រញាប់មកឡើងរថយន្តជម្លៀស នៅអាគារ កាត់បន្ថយគ្រោះមហន្តរាយ ក្នុងក្រុងអារញ្ញប្រទេស ដើម្បីធ្វើដំណើរភ្លាមៗ៕

❤2
🚨ព័ត៌មានក្តៅៗ: នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ យោងតាមការចុះផ្សាយរបស់កាសែតថៃ🇹🇭Wasana Nanuam បានឲ្យដឹងថា:
- នៅរសៀលនេះ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរ:គុល បានចុះសួរសុខដល់កងអាំម៉ារីន.នាយរងសេនាធិការថ្នាក់ទី១ លោក អនុសេនីយ៍ឯក ថេតផុង ភុំណារ៉ា ដែលបានរងរបួសដោយសារជាន់គ្រាប់មីន ក្នុងពេលប្រតិបត្តិការនៅក្នុងខេត្តត្រាត ទល់និងខេត្តពោធិ៍សាត់របស់កម្ពុជា ដែលបណ្ដាលឲ្យដាច់កជើងស្តាំ ហើយត្រូវយកមកសង្រ្គោះបន្ទាន់។
- លោកបន្តថា: បន្ទាប់ពីការសួរសុខទុក្ខដល់ទាហានដែលរងរបួសនេះ មានក្រុមសហគមន៍អន្តរជាតិបានទូរស័ព្ទមកលោក ឲ្យបញ្ឈប់ការប្រយុទ្ធ និងឲ្យថៃទៅធ្វើរឿងនេះរឿនោះ បញ្ហានេះបញ្ហានោះ ដ៏ស្មុគស្មាញបំផុត ដោយលោកបន្ថែមថា: គ្មានប្រទេសណាដែលគោរពឲ្យតម្លៃលើប្រទេសថៃសោះ។
- លោកសង្កត់ធ្ងន់ថា: ចាប់ពីពេលនេះតទៅ ប្រទេសថៃ🇹🇭និងមិនស្តាប់ចំំពោះប្រទេសណាឡើយ ហើយថៃនិងធ្វើអ្វីៗគ្រប់យ៉ាងតាមវិធីរបស់យើង តាមដែលយើងមើលថាសមរម្យបំផុត។ លោកបន្ថែមថា: យើងមិនចង់ឲ្យគេធ្វើបាបទាហានយើងបន្តទៀតទេ ហើយនេះគឺជាផ្នែកមួយនៃអធិបតេយ្យភាព៕

❤3🤔1
ថ្ងៃនេះជា ថ្ងៃទី១៤៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

❤1😢1