អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យកងទ័ពជើងគោកថៃ Winthai Suvaree បានធ្វើការបញ្ជាក់មកកម្ពុជាវិញ នៅវេលាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះថា៖

«ឧបទ្ទវហេតុ នៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ឃុំអូរបីជាន់ កាលពីម្សិលមិញ ថៃមិនបានប្រើប្រាស់កម្លាំងទាហានថៃនោះទេ ថៃប្រើប្រាស់ត្រឹមតែ មន្ត្រីនគរបាលគ្រប់គ្រងកុបកម្មប៉ុណ្ណោះ»។

*លោកបញ្ជាក់ថា៖ «កងកម្លាំងថៃ 🇹🇭 មានសិទ្ធិប្រើប្រាស់កាំ.ភ្លើ.ងបា.ញ់ឧស្ម័នបង្ហូរទឹកភ្នែក រថយន្តបំពាក់ឧបករណ៍បំពងសំឡេង ប៉ះពាល់ត្រចៀក និងខួរក្បាល ទៅលើអ្នកភូមិខ្មែរ 🇰🇭 ប្រទេសថៃ បានអនុវត្តត្រឹមត្រូវ សមស្របតាមនីតិវិធីអន្តរជាតិ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/19hTmZDzu7/?mibextid=wwXIfr
💩5🔥1
ទាហានកម្ពុជាយើង ដែលត្រូវរបួសភ្នែកដោយសារក្រុមទាហានសៀម បានបាញ់កាំភ្លើងប្រឆាំងបាតុកម្ម និងឧស្ម័នបង្ហូរទឹកភ្នែកកាលពីម្សិលមិញថ្ងៃទី17/09/2025 ពេលនេះគាត់បានវះកាត់រួចរាល់និងជោគជ័យហើយ៕
សូមជូនពរកងទ័ពរបស់យើង ឆាប់ជាសះស្បើយ🙏❤️🇰🇭👮‍♂️
👍1
តាមប្រភពប្រជាពលរដ្ឋផ្ទាល់ ពេលនេះ ថៃបានដាក់ពង្រាយកម្លាំងមកទៀតហើយ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ តែមិនទាន់មានសកម្មភាពអ្វីប្រែប្រួលឡើយ !

ប្រភព: ណារ៉ា ណារ៉ាក់
កងទ័ពភូមិន្ទថៃ

បានមកដូចការរំពឹងទុក!!

ពលរដ្ឋ​ខ្មែរ​ចាប់​ផ្ដើម​ប្រមូល ផ្ដុំ​គ្នា​នៅ​តំបន់​ណងយ៉ាកែវ។

មន្ត្រីទាំងអស់ រួមទាំងប៉ូលិសកុបកម្ម មន្ត្រីរដ្ឋបាល និងទាហាន បាន ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ។

កម្ពុជា​បាន​រំលោភ​លើ​កិច្ច ព្រមព្រៀង​នេះ ហើយ​បាន​បង្ហាញ​ភាព​អរិភាព។
👍1
ថ្ងៃទី18/09/2025 នេះ. តើទាហានសៀមនិងធ្វើសកម្មភាព ដូចម្សិលមិញដែរឬទេ?
«ចូលរួមបញ្ចេញមតិទាំងអស់គ្នាបងប្អូន»
Anonymous Poll
85%
1. ធ្វើ100%
15%
2. មិនធ្វើ
12:40នាទីថ្ងៃត្រង់នេះ តំបន់ជួរភ្នំដងរែកកំពុងមានភ្លៀងធ្លាក់ខ្លាំង៕
👍2
🚨ដំណឹងបន្ទាន់! ថ្ងៃនេះទាហានសៀមមកច្រើនជាងម្សិលមិញ និងមកជាមួយឧបករណ៍ថ្មីបន្ថែមទៀត ដើម្បីមកតំបន់នៅអូរបីជាន់!

នេះបើយោងតាមកាសែតថៃ ចុះផ្សាយមុននេះបន្តិច៕
ឯកឧត្តម ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ចាន់ ដារ៉ាវុទ្ធ នាយក នាយកដ្ឋានសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ អមដំណើរដោយឯកឧត្តម នាយករង ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ព្រុំ សត្ថារដ្ឋ និង ឯកឧត្តម នាយករង ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សៅ សុីដូណា បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបួសរបស់ ពលបាលឯក ម៉ន ភក្រ្តា នៅអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដែលបានរងរបួសធ្ងន់ត្រូវភ្នែកខាងស្តាំ ដែលបានបង្កឡើងដោយទាហានសៀមបានឈ្លានពានបង្កហឹង្សាមកលើប្រជាជនខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង។ ឯកឧត្តមនាយក បានប្រគល់ថវិកាជូនអ្នកជំងឺ ដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក និង លោកជំទាវ ព្រមទាំងបានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ពលបាលឯក ម៉ន ភក្រ្តាអោយឆាប់បានជាសះស្បើយ។ ប្រមុខថ្នាក់ដឹកនាំទាំងអស់តែងតែយកចិត្តទុកដាក់ជានិច្ចដល់សុខទុក្ខកងទ័ពនិងប្រជាជន ព្រមទាំងបានទទួលការព្យាបាលយ៉ាងល្អពីសំណាក់វេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យទាំងអស់យ៉ាងយកចិត្តទុកដាក់បំផុត។
🚨ដំណឹងបន្ទាន់! ថ្ងៃនេះទាហានសៀមមកច្រើនជាងម្សិលមិញ និងមកជាមួយឧបករណ៍ថ្មីបន្ថែមទៀត ដើម្បីមកតំបន់នៅអូរបីជាន់!
😱3
ទាហានកម្ពុុជា ដែលរងរបួសភ្នែកម្សិលមិញ គ្រូពេទ្យបានបញ្ជាក់ហើយថាមិនប៉ះពាល់ខ្លាំងដល់ពិការទេ គឺអាចជាសះស្បើយមកវិញឆាប់ៗនេះ៕
2
🚨បន្ទាន់! សូមបងប្អូនយើងដែលនៅតំបន់អូរបីជាន់ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះថ្ងៃនេះក្រុមទាហានសៀមជាច្រើន រួមទាំងអាវុធថ្មីៗបន្ថែម កំពុងបញ្ជូនទៅហើយ!

សូមបងប្អូនយើងមានសុវត្ថិភាពគ្រប់ៗគ្នា🙏❤️🇰🇭👮‍♂️
👍1