អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ សម្ដែងនូវសេចក្ដីអាណិតអាសូរ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពជួរមុខ ដែលបានខិតខំប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់យោធាថៃទាំងយប់ទាំងថ្ងៃយ៉ាងអង់អាចក្លាហាន ។

ក្នុងស្មារតីយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខរបស់វីរកងទ័ពដែលបានលះបង់ដើម្បីជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបានចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលរងរបួសលើសមរភូមិសង្គ្រាម។

ក្នុងនេះដែរ ឯកឧត្តមក៏បាននាំយកថវិការរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថមដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលផងដែរ៕
4
This media is not supported in your browser
VIEW IN TELEGRAM
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ: ទឹកភ្នែកគាត់ស្រក់ ប៉ុន្តែមហិច្ឆតានឹងស្មារតីការពារបូរណភាពទឹកដីរបស់គាត់គឺមិនបោះបង់ឡើយ👨🏻‍✈️🙏🇰🇭
8😢2😭1
3:57 BM-21យើង បានបាញ់ស្រោចយ៉ាងសន្ធប់ទៅពួកចោរឈ្លានពាន នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន ដោយមិនឲ្យពួកវាចូលមកបានឡើយ។
14-12-2025
🫡4🙏21
4:00 វានៅបន្តបាញ់ផ្លោង និងដ្រូនទម្លាក់គ្រាប់ នៅអូរស្មាច់ ប្រាសាទខ្នារ អូរខ្លាឃ្មុំ តាក្របី ថ្មដូន កម្លាំងយើង កំពុងវាយទប់ទល់មិនឲ្យពួកវាឡើងមកបានទេ។
14-12-2025
4
BREAKING: នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបាញ់ផ្សែងពុលយ៉ាងគំហុកចូលភូមិជោគជ័យ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីបន្ដមហិច្ឆតារបស់ពួកគេក្នុងការឈ្លានពានប្រទេសកម្ពុជា៕
😢4
ក្រសួងការពារជាតិ៖ ម៉ោង៤រសៀលនេះ យោធាថៃបានបាញ់ប្រហារមកលើកកម្ពុជា ដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានប្រកាសថា នៅវេលាម៉ោង១៦:០៤នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបាញ់ប្រហារមកលើកកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។
😢51
BREAKING: គិតត្រឹមម៉ោង៨យប់នេះ តាមសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ រៀងស្ងាត់បន្តិច តែទិសប្រាសាទព្រះវិហារនៅផ្លោងមួយៗ, កងកម្លាំងកម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី
3🙏1