អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារដើម្បីអុជធូបបន់ស្រន់ នៅទីរួមក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈវេលាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ស្នូរគ្រាប់កាំភ្លើង គ្រាប់ផ្លោង នៅតែបន្តលឺមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ហើយក៏មានរយៈពេល៦ថ្ងៃដែរដែលកងទ័ពថៃបើកការវាយប្រហាមកលើកងទ័ពកម្ពុជាយើង។សូមវត្ថុស័ក្តិសិទ្ធិ ម្ចាស់ទឹកម្ចាស់ដី បារមីព្រះគណេសក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ តាមឃុំគ្រងថែរក្សាកងទ័ពជួរមុខ សូមឲ្យមានសុខសុវត្តិភាពឈ្នះអស់មារសត្រូវគ្រប់គ្រប់គ្នា🙏🇰🇭👮‍♂️
🙏5
10:00ព្រឹក នៅអូរស្មាច់ តាក្របី តាមាន់ធំ ខ្នារ វាកំពុងសន្ធប់ខ្លាំង និងនៅលើក្រុងសំរោង ដ្រូនសៀមកំពុងហោះឆ្វែល។
13-12-2025
🙏5
10:06 សមរភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួន បន្តក្តៅ។ ពួកវាបន្តបាញ់ចូល មិនឈប់ទេ។
13-12-2025
ព្រឹកនេះ ថៃបាញ់ផ្លោងចូលវត្តគិរីមង្គលអូរស្មាច់។
13-12-2025
😭21
BREAKING: ម៉ោងជាង១០ព្រឹក យោធាថៃបន្ដបាញ់ផ្លោងគ្រាប់ចូលដល់ស្រុកបន្ទាយអំពិល និងក្រុងសំរោង

(ព្រំដែន)៖ នៅជាងម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបន្ដបាញ់ផ្លោងគ្រាប់ចូលដល់មូលដ្ឋានឃុំបេង ស្រុកបន្ទាយអំពិល និងភូមិគោកច្រេះ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់ពួកគេលើប្រទេសកម្ពុជា៕
BREAKING: ព្រឹកនេះ យោធាថៃ បន្ដបាញ់ប្រហារសង្គ្រប់ខ្លាំងនៅតំបន់ប្រាសាទតាក្របី និងតំបន់ 4.6 ព្រះវិហារ

(ព្រំដែន)៖ មកទល់ម៉ោងជាង១០ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបន្ដបាញ់ប្រហារសង្គ្រប់ខ្លាំងដោយអាវុធធន់ធ្ងន់គ្រប់ប្រភេទ នៅតំបន់ប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ និងតំបន់ 4.6 ព្រះវិហារ ដើម្បីបំពេញមហិច្ឆតាឈ្លានពានរបស់ពួកគេលើប្រទេសកម្ពុជា៕
10:37 អូរស្មាច់ តាក្របី ខ្នារ BM-21បាញ់ស្រោចលើពួកខ្មាំងយ៉ាងសន្ធប់៕
13-12-2025
4
ក្រសួងការពារជាតិ: យោធាថៃ បន្តការបាញ់ប្រហារលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៥ នាថៃ្ងទី១៣ ខែធ្នូ, យោធាថៃ ប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក ៧គ្រាប់៕
13-12-2025
BREAKING: ពេញមួយព្រឹកនេះ កម្លាំងកម្ពុជា🇰🇭ស្រោច BM21 ដើម្បីប្រឆាំងការឈ្លានពានរបស់ថៃ🇹🇭នៅទិសឧត្តរមានជ័យ និងព្រះវិហារ

(ព្រំដែន)៖ មកទល់ម៉ោងជាង១០ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងកម្ពុជាបាញ់ស្រោច BM21 យ៉ាងសន្ធឹកដើម្បីប្រឆាំងការឈ្លានពានរបស់ថៃ នៅទិសឧត្តរមានជ័យ និងព្រះវិហារ ក្រោយកម្លាំងថ្នើរជើងរបស់ថៃ បានសម្រុកវាយលុកខ្លាំងជាពិសេសនៅប្រាសាទតាក្របី មុខប្រាសាទព្រះវិហារ និងភ្នំខ្មោច៕
12:00ថ្ងៃត្រង់នេះ ពួកវាបន្តបាញ់កាំភ្លើងធំ ចូលអូរភ្លុកដំរី។
13-12-2025
11:55 យើងកំពុងស្រោច BM-21 ទៅខាងតាក្របី។ ពួកវានៅតែបន្តបុកខ្លាំងចង់ចូលកាន់កាប់ តែបុកមិនធ្លុះ។
13-12-2025
5
12:20 វានៅផ្លោងចូលជាយក្រុងសំរោង និងបន្តផ្លោងចូលអូរស្មាច់ ប្រាសាទខ្នារ តាក្របី តាមាន់ធំ កម្លាំងយើងក៏បានតបតសត្រូវច្រើនគ្រាប់ទៅវិញ។
13-12-2025
6🙏3
1:35 នៅថ្មដា វាបុកផ្លោងមកច្រើនគ្រាប់ យើងក៏បានតបតទៅកាន់សត្រូវ៕
13-12-2025
🙏21
ពីទីប្រចាំការ សម្ដេច ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ បន្តផ្តល់យុទ្ធវិធីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដល់បណ្តាមេទ័ព ដោយភាពមុតស្រួច និងមិននឿយហត់ ដេីម្បីវាយចោរឈ្លានពាន!

នេះបើតាមលោក ជា ធិរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា ពីទីប្រចាំការ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥៕
5🙏5