អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
ត្រឹមម៉ោង10:20យប់ គ្រប់ទិសសមរភូមិប្រយុទ្ធទាំងអស់ កងកម្លាំងយើងរឹងមាំណាស់ ទោះសត្រូវប្រើប្រាស់អាវុធធន់ធ្ងន់យ៉ាងណាក៏ដោយ មកទល់ម៉ោងនេះកម្លាំងយើងនៅទប់ទល់ជាប់ និងនៅតំបន់ខ្លះបានវ៉ៃរុលទៀតផង៕
10-12-2025
🙏52
ត្រឹមម៉ោង១០៖៤០នាទីយប់នេះ បឹងត្រកួន ជោគជ័យ និងព្រៃចាន់ ស្ងាត់ហើយ។ ១០ ធ្នូ ២០២៥
3🙏2
ភូមិសាស្រ្តច្រកជាំសាងាំ អន្លង់វែង គឺជាច្រកដែលមានសុខសន្តិភាព ដែលមិនមានរងការប៉ះទង្គិចគ្នា គិតចាប់ថ្ងៃ៨ ដល់ថ្ងៃទី១០-១២-២០២៥នេះ។
ម៉ោង១១នេះ នៅអូរភ្លុកដំរី ថ្មដា ទាហានថៃ បន្តដាក់ទៀតហើយ។ ១០ ធ្នូ ២០២៥។ សូមជូនពរកងកម្លាំងយើង សុខសប្បាយ។
ខ្ញុំពេញចិត្ត ដាក់ឡងនៅអានសេះ លឺថាមហាឆ្ងាញ់។ មិនដឹងចោលឆ្អឹង និងសាច់យ៉ាងណាទេ។ ពូកែបុកមកខ្លាំងពេក ទាល់តែស្រោចទឹកភ្លៀង។
10-12-2025
5🥰1
11:45 ព្រៃចាន់ ជោគជ័យ បឹងត្រកួន វានៅផ្លោងរង្វើលៗ។
10-12-2025
2
12:00 ព្រៃចាន់ ជោគជ័យ បឹងត្រកួន ស្ងប់ស្ងាត់វិញហើយ។
11-12-2025
4
នៅយប់ម៉ោង12:00នាទី គឺជាថ្ងៃទី10-12-2025 ឆ្លងចូលដល់ថ្ងៃទី11-12-2025ហើយ បើយើងរាប់ពីការប៉ះទង្គិចគ្នារវាងយោធាថៃ🇹🇭-កម្ពុជា🇰🇭 គឺមានរយៈពេល4ថ្ងៃ និង3យប់ហើយ។
😢3
12:30 សមរភូមិ អូរស្មាច់ ខ្នារ ថ្មដូន តាក្របី តាមាន់ធំ.តូច ជប់គគីរ ស្ងាត់ហើយ។
11-12-2025
2🙏2
12:35 សមរភូមិ ព្រះវិហារ ជាំតែ បុស្បូវ អានសេះ វាលឥន្ទ្រី ភ្នំទ្រព្យ ភ្នំខ្មោច តាថាវ មុំបី កងកម្លាំងយើងបានសម្រាកហូបបាយហើយ។
11-12-2025
6🙏2
Admin សុំសម្រាកបន្តិចសិនបាទ ភ្នែកទ្រាំលែងបានហើយ ចាំដល់ម៉ោងវេលាខ្ញុំនិង UPDATE ជូនសារជាថ្មីម្តងទៀត។ រាត្រីសួស្តីបងប្អូនទាំងអស់គ្នា៕ 🙏❤️🇰🇭
6🙏6😢1
4:20ទៀបភ្លឺ ថៃចាប់ផ្តើមបាញ់ផ្លោង គ្រាប់កាំភ្លើងធំ ចូលសមរភូមិទិស អូរស្មាច់ ប្រាសាទខ្នារ តាក្របី តាមាន់ធំ.តូច។
11-12-2025
😢41
4:30ព្រឹក នៅសមរភូមិព្រះវិហារ យោធាថៃបានកំពុងបាញ់ផ្លោងចូលបន្តបន្ទាប់៕
11-12-2025
😢6🙏2
ថ្ងៃនេះជា ថ្ងៃទី១៣៥ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
6:15 វាបុកសន្ធប់ខ្លាំងនៅអូរស្មាច់ ខ្នារ តាក្របី តាមាន់ធំ.តូច កម្លាំងយើងក៏ចាប់ផ្តើមតបតធ្ងន់ទៅលើខ្មាំងឈ្លានពាន។
11-12-2025
😢1
6:36 ទិសព្រះវិហារ វាសម្រុកថ្មើរជើងខ្លាំង BM-21ចេញមួយកញ្ច្រែង ងាប់រែល សូមបងប្អូនជូនកងកម្លាំងយើងបន្តទៀត៕
11-12-2025
🙏41
ពីមួយថ្ងៃ ទៅមួយថ្ងៃ សត្រូវវាសម្រុកកាន់តែខ្លាំង កងកម្លាំងរបស់យើងក៏វាយបកពួកឈ្លានពាន បានយ៉ាងល្អនិងឈរជើងលើទីតាំងរឹងមាំ គ្រប់សមរភូមិ។
11-12-2025
7🙏3
ព្រឹកនេះ នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន ឃុំអូរបីជាន់ វាបន្តបាញ់ផ្លោងមកច្រើនគ្រាប់ កម្លាំងយើងក៏បានតបតយ៉ាងចាស់ដៃផងដែរ។
11-12-2025
😢3🙏21
6:40 គ្រាប់ផ្លោងថៃ ធ្លាក់ឮកាន់ខ្លាំងនៅក្រុងសំរោងច្រើនគ្រាប់។
11-12-2025
😢1
7:00 នៅអូរស្មាច់ តាក្របី តាមាន់ធំ.តូច ខ្នារ ជប់គគីរ ថ្មដូន ថៃសម្រុកបាញផ្លោង និងទម្លាក់គ្រាប់ជាច្រើន។
11-12-2025
😢1
ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាព ដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា

(ភ្នំពេញ)៖ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕