អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
9:57 នៅតំបន់ថ្មដា និងអូរភ្លុកដំរី យោធាថៃបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបាញ់ផ្លោងគ្រាប់កាំភ្លើងធំ។
10-12-2025
😢1
ក្រុមជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកដល់មាតុភូមិដោយសុខសុវត្ថិភាព ក្រោយប្រកាសដកខ្លួនចេញពីការចូលរួមប្រកួតស៊ីហ្គេមលើកទី៣៣នៅថៃ!
7
ត្រឹមម៉ោង10:20យប់ គ្រប់ទិសសមរភូមិប្រយុទ្ធទាំងអស់ កងកម្លាំងយើងរឹងមាំណាស់ ទោះសត្រូវប្រើប្រាស់អាវុធធន់ធ្ងន់យ៉ាងណាក៏ដោយ មកទល់ម៉ោងនេះកម្លាំងយើងនៅទប់ទល់ជាប់ និងនៅតំបន់ខ្លះបានវ៉ៃរុលទៀតផង៕
10-12-2025
🙏52
ត្រឹមម៉ោង១០៖៤០នាទីយប់នេះ បឹងត្រកួន ជោគជ័យ និងព្រៃចាន់ ស្ងាត់ហើយ។ ១០ ធ្នូ ២០២៥
3🙏2
ភូមិសាស្រ្តច្រកជាំសាងាំ អន្លង់វែង គឺជាច្រកដែលមានសុខសន្តិភាព ដែលមិនមានរងការប៉ះទង្គិចគ្នា គិតចាប់ថ្ងៃ៨ ដល់ថ្ងៃទី១០-១២-២០២៥នេះ។
ម៉ោង១១នេះ នៅអូរភ្លុកដំរី ថ្មដា ទាហានថៃ បន្តដាក់ទៀតហើយ។ ១០ ធ្នូ ២០២៥។ សូមជូនពរកងកម្លាំងយើង សុខសប្បាយ។
ខ្ញុំពេញចិត្ត ដាក់ឡងនៅអានសេះ លឺថាមហាឆ្ងាញ់។ មិនដឹងចោលឆ្អឹង និងសាច់យ៉ាងណាទេ។ ពូកែបុកមកខ្លាំងពេក ទាល់តែស្រោចទឹកភ្លៀង។
10-12-2025
5🥰1
11:45 ព្រៃចាន់ ជោគជ័យ បឹងត្រកួន វានៅផ្លោងរង្វើលៗ។
10-12-2025
2
12:00 ព្រៃចាន់ ជោគជ័យ បឹងត្រកួន ស្ងប់ស្ងាត់វិញហើយ។
11-12-2025
4
នៅយប់ម៉ោង12:00នាទី គឺជាថ្ងៃទី10-12-2025 ឆ្លងចូលដល់ថ្ងៃទី11-12-2025ហើយ បើយើងរាប់ពីការប៉ះទង្គិចគ្នារវាងយោធាថៃ🇹🇭-កម្ពុជា🇰🇭 គឺមានរយៈពេល4ថ្ងៃ និង3យប់ហើយ។
😢3
12:30 សមរភូមិ អូរស្មាច់ ខ្នារ ថ្មដូន តាក្របី តាមាន់ធំ.តូច ជប់គគីរ ស្ងាត់ហើយ។
11-12-2025
2🙏2
12:35 សមរភូមិ ព្រះវិហារ ជាំតែ បុស្បូវ អានសេះ វាលឥន្ទ្រី ភ្នំទ្រព្យ ភ្នំខ្មោច តាថាវ មុំបី កងកម្លាំងយើងបានសម្រាកហូបបាយហើយ។
11-12-2025
6🙏2
Admin សុំសម្រាកបន្តិចសិនបាទ ភ្នែកទ្រាំលែងបានហើយ ចាំដល់ម៉ោងវេលាខ្ញុំនិង UPDATE ជូនសារជាថ្មីម្តងទៀត។ រាត្រីសួស្តីបងប្អូនទាំងអស់គ្នា៕ 🙏❤️🇰🇭
6🙏6😢1
4:20ទៀបភ្លឺ ថៃចាប់ផ្តើមបាញ់ផ្លោង គ្រាប់កាំភ្លើងធំ ចូលសមរភូមិទិស អូរស្មាច់ ប្រាសាទខ្នារ តាក្របី តាមាន់ធំ.តូច។
11-12-2025
😢41
4:30ព្រឹក នៅសមរភូមិព្រះវិហារ យោធាថៃបានកំពុងបាញ់ផ្លោងចូលបន្តបន្ទាប់៕
11-12-2025
😢6🙏2
ថ្ងៃនេះជា ថ្ងៃទី១៣៥ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
6:15 វាបុកសន្ធប់ខ្លាំងនៅអូរស្មាច់ ខ្នារ តាក្របី តាមាន់ធំ.តូច កម្លាំងយើងក៏ចាប់ផ្តើមតបតធ្ងន់ទៅលើខ្មាំងឈ្លានពាន។
11-12-2025
😢1
6:36 ទិសព្រះវិហារ វាសម្រុកថ្មើរជើងខ្លាំង BM-21ចេញមួយកញ្ច្រែង ងាប់រែល សូមបងប្អូនជូនកងកម្លាំងយើងបន្តទៀត៕
11-12-2025
🙏41
ពីមួយថ្ងៃ ទៅមួយថ្ងៃ សត្រូវវាសម្រុកកាន់តែខ្លាំង កងកម្លាំងរបស់យើងក៏វាយបកពួកឈ្លានពាន បានយ៉ាងល្អនិងឈរជើងលើទីតាំងរឹងមាំ គ្រប់សមរភូមិ។
11-12-2025
7🙏3
ព្រឹកនេះ នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន ឃុំអូរបីជាន់ វាបន្តបាញ់ផ្លោងមកច្រើនគ្រាប់ កម្លាំងយើងក៏បានតបតយ៉ាងចាស់ដៃផងដែរ។
11-12-2025
😢3🙏21
6:40 គ្រាប់ផ្លោងថៃ ធ្លាក់ឮកាន់ខ្លាំងនៅក្រុងសំរោងច្រើនគ្រាប់។
11-12-2025
😢1