យប់នេះម៉ោង6ជាង ថៃបាញ់ប្រើយន្តហោះទម្លាក់គ្រាប់ដាក់អាគារកាសុីណូអូរស្មាច់! !
#កម្លាំងនគរបាលស្រុកបន្ទាយអំពិល បន្តចេញល្បាត ដើម្បីរក្សាសន្តិសុខ និងថែរក្សាទ្រព្យសម្បត្តិ ផ្ទះសំបែង របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក
#នៅយប់ថ្ងៃទី០៩_ខែធ្នូ_ឆ្នាំ២០២៥ អនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និង លោក នៅសំ តារារិទ្ធិ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបន្ទាយអំពិល លោកវរសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុក បានចាត់កម្លាំងប្រចាំការត្រៀមអន្តរាគមន៍ នៅអធិការដ្ឋាន - ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤ និងចេញល្បាតចល័ត ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ថែរក្សាទ្រព្យសម្បត្តិ ផ្ទះសំបែង របស់ប្រជាពលរដ្ឋ អំឡុងពេលប្រជាពលរដ្ឋជំលៀស ទៅស្នាក់នៅទីទួលសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកបន្ទាយអំពិល ។

❤1🫡1
BREAKING: អាមេរិកព្រួយបារម្ភពីការប្រយុទ្ធនៅព្រំដែនកម្ពុជា-ថៃ និងជំរុញឱ្យអនុវត្ត «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ»
(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តការប្រយុទ្ធគ្នា និងការរងគ្រោះថ្នាក់នៅទីតាំងជាច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការ ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា «យើងជំរុញយ៉ាងខ្លាំងក្លាឱ្យបញ្ឈប់អរិភាពជាបន្ទាន់ ការពារជនស៊ីវិល និងឱ្យភាគីទាំងពីរត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹងវិញ»។
សហរដ្ឋអាមេរិកបានអំពាវនាវឱ្យភាគីទាំងពីរគោរពតាមខ្លឹមសារនៃ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ» ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដោយមានការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម៕

🤬3❤1