អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
🚨ព័ត៌មានក្តៅៗ: បន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) និងកងកម្លាំងយោធាមីយ៉ាន់ម៉ា🇲🇲 នៅក្រុង Myawaddy នៃរដ្ឋ Karen ជាប់ខេត្ត Tak របស់ប្រទេសថៃ🇹🇭 បានបន្តកើនឡើងខ្លាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រហូតដល់ថ្នាក់ជំរុញឱ្យអាជ្ញាធរថៃ សម្រេចបិទច្រកព្រំដែនជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។

* ឆ្លើយតបចំពោះការប្រយុទ្ធគ្នានៃសង្រ្គាមស៉ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា អាជ្ញាធរថៃបានបិទច្រកព្រំដែននៅបណ្តោយព្រំប្រទល់រវាងខេត្ត Tak និងរដ្ឋ Karen រយៈពេល៧ថ្ងៃ ដើម្បីរារាំងការធ្វើដំណើរដោយជនស៉ីវិល ឬក្រុមប្រដាប់អាវុធ។ មានតែស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ មួយគត់នៅស្រុក Mae Sot ដែលនៅបន្តបើកសម្រាប់ការធ្វើដំណើរឆ្លងកាត់ធម្មតា។

* បញ្ជាក់: បើតាមអាជ្ញាធរថៃ🇹🇭 កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា គ្រាប់កាំភ្លើងត្បាល់៥គ្រាប់ ពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា🇲🇲 បានធ្លាក់ចូលក្នុងទឹកដីប្រទេសថៃ បណ្តាលឱ្យរបួសជនជាតិមីយ៉ាន់ម៉ា ២នាក់ ដែល់រស់នៅជាមួយអ្នកស្រុកថៃ។ អាជ្ញាធរថៃបានព្រមានថា ការបាញ់ផ្លោងណាមួយ ដែលឆ្លងចូលមកទៀតនាពេលក្រោយ នឹងត្រូវឆ្លើយតបវិញភ្លាមៗ៕
1
ថ្ងៃនេះ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅចំនួន៣០ថ្ងៃទៀត គឺជាថ្ងៃឆ្លងឆ្នាំហើយ តើឆ្នាំថ្មីនេះ អ្នកជាយដែនដូចខ្ញុំ អាចបានស្តាប់ និងបានឃើញផ្កាភ្លើងរបស់កាំជ្រួចទៀតទេ?🥹
2🤔1
ថ្ងៃនេះជា ថ្ងៃទី១២៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
🚨ព័ត៌មានក្តៅៗ: បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃរវាងយោធាមីយ៉ាន់ម៉ា🇲🇲 និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលធ្វើឲ្យមានការបាញ់គ្រាប់កាំភ្លើងត្បាល់ ចំនួន៥គ្រាប់ បានចូលទៅក្នុងទឹកដីថៃ🇹🇭

* កាលពីព្រឹកថ្ងៃទី1 ខែធ្នូ អាជ្ញាធរថៃ🇹🇭បានសម្រេចបិទច្រកព្រំដែនបណ្តោះអាសន្នជាមួយនិងមីយ៉ាន់ម៉ា🇲🇲 នៅយប់ថ្ងៃច័ន្ទ ទី1 ខែធ្នូ ដដែល អាជ្ញាធរថៃ ក៏បានសម្រេចបិទសាលារៀនរបស់ថៃនៅតាមព្រំដែន និងបានដាក់កម្លាំង ដើម្បីរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។
😁3
ខ្ញុំបាទ ជាម្ចាស់ឆាណែលគ្រុបនៃ (អង្គភាពសារព័ត៌មាន ព្រះខន័ញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ)

- សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំដែលមានវត្តមាននៅក្នុងទីនេះ ដោយសារតែមានការស្នើសុំជា ទឹកសុទ្ធ និងគ្រឿងបរិភោគមួយចំនួន ពីបងប្អូនកងកម្លាំងប្រចាំការជួរមុខ នៅទិសភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ។

- អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមតាមលទ្ធភាព ដែលអាចធ្វើបាន ដើម្បីខ្ញុំបាទ យកទៅទិញសម្ភារៈទាំងអស់នេះជូនដល់កងកម្លាំងរបស់យើង។

- ទំនាក់ទំនង: 0886593528

សូមអរគុណ!🙏❤️🇰🇭👮‍♂️
ទឹកប្រាក់ចំនួន=79000៛
គិតជាទឹកសុទ្ធបានចំនួន=30យួរ

- ចំពោះថវិការនេះ ខ្ញុំបាទនិងទិញសម្ភារ:នៅល្ងាចថ្ងៃទី02-12-2025ខាងមុខ។

- បងប្អូនអាចចូលរួមបន្ថែមបាន ដើម្បីជួយដល់កងកម្លាំងយើង នៅទិសភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️
1
សារដាស់តឿនរបស់លោក ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ចំពោះកងកម្លាំង=

* ការបង្ហោះរូបភាពលើទីតាំងឈរជើងប្រឈមរបស់ខ្លួន មានផលអវិជ្ជមានគឺ÷

១. ខ្មាំងក្ដាប់បានទីតាំងជាក់លាក់របស់យើង។
២. បង្កឱ្យមានគ្រោះថ្នាក់ដល់អង្គភាពខ្ពស់ពេលសមរភូមិប្រយុទ្ធកើតឡើង។
៣. បាត់ម្ចាស់ការលាក់ការណ៍របស់កងទ័ព។
៤. បង្ហាញពីការគោរពវិន័យកងទ័ពរបស់ខ្លួននៅទន់ខ្សោយ។ និង
៥. ខ្លួនឯងអាចទទួលរងនូវការអនុវត្តផ្លូវច្បាប់របស់អង្គភាពនៅពេលណាមួយក៏ថាបាន។

* ដោយបំណងល្អ ទោះមានអ្នកជេរក៏ខ្ញុំទទួលយកបាន
4
សូមអរគុណបងប្អូន សម្រាប់ចូលរួមថវិការដើម្បីទិញទឹកសុទ្ធ ជូនកងកម្លាំងនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ៕ 🙏❤️🇰🇭👮‍♂️
អាជ្ញាធរមីនកម្ពុជា🇰🇭 បានស្នើសុំឱ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន សុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ🇹🇭 ដោះលែងយោធិនកម្ពុជា🇰🇭ទាំងអស់!
😢3
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អញ្ជើញចូលរួមនៅក្នុងពិធីប្រគល់អំណោយជូនកងទ័ពជួរមុខ ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥៕
4