អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
ទឹកប្រាក់នៅចំនួន=33000៛
គិតជាទឹកសុទ្ធបានចំនួន=11យួរ
បងប្អូនអាចចូលរួមបន្ថែមបាន
សូមអរគុណ!🙏❤️🇰🇭👮‍♂️
🚨នៅវេលាម៉ោង6:32នាទីយប់ ថ្ងៃទី28-11-2025នេះ នៅច្រកអូរស្មាច់មានដ្រូនស៊ើបការណ៍ខ្នាតធំ🇹🇭ហោះចំនួន3គ្រឿង!
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ទាហានកម្ពុជា🇰🇭ម្នាក់បានបង្ហោះរូបថតមួយសន្លឹកដែលមានចំណងជើងថា "ខ្ញុំមិនដែលខ្លាចឡើយ"។

- សារបញ្ជាក់ពី: លោកពូ ដែលជាកងកម្លាំងជួរមុខ របស់យើង ដែលលោកមិនដែលខ្លាចនិងសត្រូវឈ្លានពាននោះទេ។

- រូបភាពពី: ទាហានសៀម🇹🇭យកបង្ហោះចែកចាយ ព្រោះមានចិត្តច្រណែន និងចង់ឈ្លានពាន លើទឹកដីមាតុភូមិរបស់កម្ពុជា🇰🇭យើង៕

- សូមកោតសរសើរនូវវីរ:ភាព អង់អាចក្លាហានរបស់កងកម្លាំងរបស់យើង និងសូមជូនពរឲ្យកងកម្លាំងរបស់យើងមានសុខភាពល្អទាំងអស់គ្នា គ្រប់ទិសសមរភូមិមុខ🙏❤️🇰🇭👮‍♂️
5
ថ្ងៃនេះជា ថ្ងៃទី១២៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
😢1
🚨ព័ត៌មានក្តៅៗ: នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមទាហ៊ានថៃ🇹🇭របស់កងវរសេនាធំនគរបាលល្បាតព្រំដែនទី ៤ បានឮសំឡេងផ្ទុះនៅក្នុងគុម្ពោតក្បែរព្រំដែន Ban Nong Chan ក្នុងស្រុក Khok Sung ខេត្តស្រះកែវ។ ដែលតំបន់នេះ មិនទាន់ត្រូវបានបោសសម្អាតដោយអង្គភាពបោសសម្អាតមីនមនុស្សធម៌នៅឡើយ។

- បន្ទាប់មក: មេបញ្ជាការនៃក្រុមល្បាត បានបញ្ជាឱ្យយន្តហោះគ្មានមនុស្សបើក(ដ្រូន) ចំនួនមួយគ្រឿង ដើម្បីតាមដានស្ថានការណ៍ និងបានស្នើសុំការយល់ព្រមពីមេបញ្ជាការនៃកងកម្លាំង Burapha ដើម្បីអនុញ្ញាតឱ្យ N.P.T.1 ធ្វើប្រតិបត្តិការជួយសង្គ្រោះ និងបានរាយការណ៍ទៅក្រុមបោសសម្អាតមីន។

- នៅពេលដែលក្រុមបោសសម្អាតមីនបានមកដល់កន្លែងកើតហេតុ ពួកគេបានរកឃើញ បុរសជនជាតិចិន🇨🇳ម្នាក់រងរបួសដោយសារជាន់មីន ខណៈពេលកំពុងលួចឆ្លងកាត់ព្រំដែនខុសច្បាប់ពីប្រទេសកម្ពុជា🇰🇭ចូលទៅក្នុងប្រទេសថៃ🇹🇭។ បុរសរងរបួសរូបនោះញ័រខ្លួន និងយំសុំជំនួយជាភាសាអង់គ្លេស និងចិន។

- មន្ត្រីល្បាតថៃ បានផ្តល់ជំនួយសង្គ្រោះបឋមមុនពេលដឹកគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលជាបន្ទាន់។

- បច្ចុប្បន្ន: ជនជាតិចិនរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កុងស៊ុង នៃខេត្តស្រះកែវប្រទេសថៃ🇹🇭
ទឹកចាប់ផ្តើមស្រក ព្រំដែនចាប់ផ្តើមបង្កហេតុ!🇹🇭
😱2
ចំការទ្រព្យ🍆 សត្វឥន្ទ្រី🦅 ត្រូវបានម្ចាស់ដើមមើលថែបានយ៉ាងល្អ!🇰🇭🙏👮‍♂️
11
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជូននូវករណីនៃការផ្ទុះមីន ដែលជនជាតិចិនបានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដូចខាងក្រោម៖

យោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។ ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃបានផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះត្រូវបានក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធនូវការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ។ ក្រសួងការពារជាតិសូមគូសបញ្ជាក់ថា ប្រទេសកម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ។ លើសពីនេះ ប្រទេសកម្ពុជាមិនត្រឹមតែបានខិតខំប្រឹងប្រែងបោសសម្អាតមីនដែលនៅសេសសល់ពីសង្គ្រាម ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារដោះមីននៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។

ពាក់ព័ន្ធនឹងការងារដោះមីនមនុស្សធម៌តាមព្រំដែនកម្ពុជា-ថៃ ក្រុមការងាររបស់អង្គភាព CMAC និង TMAC, ក្នុងនាមជាសេនាធិការឱ្យក្រុមការងារ JCTF, បានចុះទៅសិក្សាវាយតម្លៃ និងបន្តប្រជុំពិភាក្សាលើទីតាំងសាកល្បងនៅក្នុងតំបន់អាទិភាពនៅព្រំដែន ដោយទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ ក្នុងន័យនេះ ភាគីកម្ពុជាជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អជាមួយថៃ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥
ថ្ងៃនេះជា ថ្ងៃទី១២៤ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

It has been 124 days since 18 Cambodian soldiers were captured under the captivity of the Thai military.

Cambodia urgently calls on the Thai side to strictly, honestly, and in good faith uphold the Joint Declaration on the Peace Agreement between Cambodia and Thailand, particularly paragraph 5, which clearly states that
“The Thai side must promptly release the 18 Cambodian soldiers” Cambodia also urges Thailand to respect and fulfill all obligations under international law, especially international humanitarian law, by releasing the Cambodian soldiers as soon as possible so that they may be safely reunited with their families.

It must also be underscored that the Royal Government of Cambodia has been and will continue to make relentless efforts, utilizing all available mechanisms for the Thai military to release and repatriate our 18 soldiers as promptly and safely as possible.

The Royal Government, the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.
____
#CambodiaWantsPeace
#JusticeForCambodia
សូមអរគុណបងប្អូន សម្រាប់ការចូលរួមថវិកាដើម្បីទិញទឹកសុទ្ធជូនកងកម្លាំងនៅទិស អូរស្មាច់🙏❤️🇰🇭👮‍♂️
🙏1
🚨ព័ត៌មានក្តៅៗ: លោក ឧត្តមសេនីយ៍ឯក វ៉រថេប ប៊ុនយ៉ា មេបញ្ជាការកងទ័ពភូមិភាគ៣ថៃ🇹🇭 បានថ្លែងប្រាប់សារព័ត៌មានថៃថា:

- នៅព្រឹកវេលាម៉ោង9:12នាទី នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ មានរបាយការណ៍ថា មានគ្រាប់កាំភ្លើងត្បាល់ 60 មីលីម៉ែត្រចំនួន(៥)គ្រាប់ ពីការប្រយុទ្ធគ្នានៅក្នុងទឹកដីមីយ៉ាន់ម៉ា🇲🇲រវាងយោធា និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា🇲🇲បានធ្លាក់មកកាន់ព្រំដែនថៃ🇹🇭ដែលបណ្តាលឲ្យមាន ប្រជាជនចំនួន4នាក់បានរងរបួស និងខូចខាតផ្ទះចំនួន1ខ្នង។

- លោកបន្តថា: បន្ទាប់ពីទទួលបានរបាយការណ៍នេះ លោកបានបញ្ជារឲ្យ មេបញ្ជាការនៅក្នុងតំបន់នោះ បានបាញ់គ្រាប់បែកផ្សែងចំនួន4គ្រាប់ ដោយប្រើកាំភ្លើងត្បាល់ទំហំ 120 មីលីម៉ែត្រដើម្បីឆ្លើយតបភ្លាមៗ។

- លោកបន្ថែមថា: ចំពោះប្រជាជនដែលរងរបួសនោះ គឺមានជនជាតិមីយ៉ាន់ម៉ា🇲🇲ចំនួន2នាក់ ដោយមាន ស្ត្រីម្នាក់ និងកុមារម្នាក់ ហើយពួកគេកំពុងសម្រាក និងថែទាំបានយ៉ាងល្អប្រសើរ។

- លោកបានសង្កត់ធ្ងន់ថា: កងកម្លាំងរបស់ថៃ🇹🇭ទាំងអស់ត្រូវតែត្រួតពិនិត្យ និងត្រៀមខ្លួនក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារតំបន់ព្រំដែន ជាមួយនិង ប្រជាជនឲ្យបានល្អបំផុត៕
1