អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
ទឹកប្រាក់នៅចំនួន=33000៛
គិតជាទឹកសុទ្ធបានចំនួន=11យួរ
បងប្អូនអាចចូលរួមបន្ថែមបាន
សូមអរគុណ!🙏❤️🇰🇭👮‍♂️
🚨នៅវេលាម៉ោង6:32នាទីយប់ ថ្ងៃទី28-11-2025នេះ នៅច្រកអូរស្មាច់មានដ្រូនស៊ើបការណ៍ខ្នាតធំ🇹🇭ហោះចំនួន3គ្រឿង!
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ទាហានកម្ពុជា🇰🇭ម្នាក់បានបង្ហោះរូបថតមួយសន្លឹកដែលមានចំណងជើងថា "ខ្ញុំមិនដែលខ្លាចឡើយ"។

- សារបញ្ជាក់ពី: លោកពូ ដែលជាកងកម្លាំងជួរមុខ របស់យើង ដែលលោកមិនដែលខ្លាចនិងសត្រូវឈ្លានពាននោះទេ។

- រូបភាពពី: ទាហានសៀម🇹🇭យកបង្ហោះចែកចាយ ព្រោះមានចិត្តច្រណែន និងចង់ឈ្លានពាន លើទឹកដីមាតុភូមិរបស់កម្ពុជា🇰🇭យើង៕

- សូមកោតសរសើរនូវវីរ:ភាព អង់អាចក្លាហានរបស់កងកម្លាំងរបស់យើង និងសូមជូនពរឲ្យកងកម្លាំងរបស់យើងមានសុខភាពល្អទាំងអស់គ្នា គ្រប់ទិសសមរភូមិមុខ🙏❤️🇰🇭👮‍♂️
5
ថ្ងៃនេះជា ថ្ងៃទី១២៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
😢1
🚨ព័ត៌មានក្តៅៗ: នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមទាហ៊ានថៃ🇹🇭របស់កងវរសេនាធំនគរបាលល្បាតព្រំដែនទី ៤ បានឮសំឡេងផ្ទុះនៅក្នុងគុម្ពោតក្បែរព្រំដែន Ban Nong Chan ក្នុងស្រុក Khok Sung ខេត្តស្រះកែវ។ ដែលតំបន់នេះ មិនទាន់ត្រូវបានបោសសម្អាតដោយអង្គភាពបោសសម្អាតមីនមនុស្សធម៌នៅឡើយ។

- បន្ទាប់មក: មេបញ្ជាការនៃក្រុមល្បាត បានបញ្ជាឱ្យយន្តហោះគ្មានមនុស្សបើក(ដ្រូន) ចំនួនមួយគ្រឿង ដើម្បីតាមដានស្ថានការណ៍ និងបានស្នើសុំការយល់ព្រមពីមេបញ្ជាការនៃកងកម្លាំង Burapha ដើម្បីអនុញ្ញាតឱ្យ N.P.T.1 ធ្វើប្រតិបត្តិការជួយសង្គ្រោះ និងបានរាយការណ៍ទៅក្រុមបោសសម្អាតមីន។

- នៅពេលដែលក្រុមបោសសម្អាតមីនបានមកដល់កន្លែងកើតហេតុ ពួកគេបានរកឃើញ បុរសជនជាតិចិន🇨🇳ម្នាក់រងរបួសដោយសារជាន់មីន ខណៈពេលកំពុងលួចឆ្លងកាត់ព្រំដែនខុសច្បាប់ពីប្រទេសកម្ពុជា🇰🇭ចូលទៅក្នុងប្រទេសថៃ🇹🇭។ បុរសរងរបួសរូបនោះញ័រខ្លួន និងយំសុំជំនួយជាភាសាអង់គ្លេស និងចិន។

- មន្ត្រីល្បាតថៃ បានផ្តល់ជំនួយសង្គ្រោះបឋមមុនពេលដឹកគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលជាបន្ទាន់។

- បច្ចុប្បន្ន: ជនជាតិចិនរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កុងស៊ុង នៃខេត្តស្រះកែវប្រទេសថៃ🇹🇭
ទឹកចាប់ផ្តើមស្រក ព្រំដែនចាប់ផ្តើមបង្កហេតុ!🇹🇭
😱2
ចំការទ្រព្យ🍆 សត្វឥន្ទ្រី🦅 ត្រូវបានម្ចាស់ដើមមើលថែបានយ៉ាងល្អ!🇰🇭🙏👮‍♂️
11
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជូននូវករណីនៃការផ្ទុះមីន ដែលជនជាតិចិនបានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដូចខាងក្រោម៖

យោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។ ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃបានផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះត្រូវបានក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធនូវការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ។ ក្រសួងការពារជាតិសូមគូសបញ្ជាក់ថា ប្រទេសកម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ។ លើសពីនេះ ប្រទេសកម្ពុជាមិនត្រឹមតែបានខិតខំប្រឹងប្រែងបោសសម្អាតមីនដែលនៅសេសសល់ពីសង្គ្រាម ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារដោះមីននៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។

ពាក់ព័ន្ធនឹងការងារដោះមីនមនុស្សធម៌តាមព្រំដែនកម្ពុជា-ថៃ ក្រុមការងាររបស់អង្គភាព CMAC និង TMAC, ក្នុងនាមជាសេនាធិការឱ្យក្រុមការងារ JCTF, បានចុះទៅសិក្សាវាយតម្លៃ និងបន្តប្រជុំពិភាក្សាលើទីតាំងសាកល្បងនៅក្នុងតំបន់អាទិភាពនៅព្រំដែន ដោយទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ ក្នុងន័យនេះ ភាគីកម្ពុជាជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អជាមួយថៃ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥