អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
🚨នៅវេលាម៉ោង៖ ១១:០០ - ១២:០០ ថ្ងៃត្រង់

- កងអនុសេនាធំនៃយន្តហោះ F-16 ចំនួន 18 គ្រឿង នឹងធ្វើការល្បាតតាមព្រំដែនរយៈកម្ពស់ខ្ពស់។

- ដើម្បីព្រមានប្រឆាំងនឹងការគំរាមកំហែង៕
🚨ព័ត៌មានក្តៅៗ: រូបថតនៅថ្ងៃទី28-11-2025 នៃការខូចខាតដល់សាលារៀនបានណាឃួនឡាង ក្នុងក្រុងហាតយ៉ៃ នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីវាត្រូវបានជន់លិចដោយទឹកក្នុងជម្រៅជាង ៣ ម៉ែត្ររយៈពេល ៥ ថ្ងៃ។

- កម្រិតទឹកទើបតែស្រកចុះ និងរីងស្ងួតទាំងស្រុងកាលពីយប់មិញនៅថ្ងៃទី27-11-2025៕
1
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹម ថា មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៨ និងបាននាំយកនូវសារចូលរួមរំលែកមរណទុក្ខ និងថវិកា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព។

គួរបញ្ជាក់ថា ឯកឧត្តម យឹម ថា បានទទួលមរណភាពកាលពីថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ នឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២៣:០០នាទីយប់ ក្នុងជន្មាយុ ៦៥ឆ្នាំបន្ទាប់ពីរងរបួសដោយការទម្លាក់គ្រាប់បែក ទិសសមរភូមិវាលឥន្ត្រីយ៍ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ការពលីរបស់ ឯកឧត្តម ឃឹម ថា គឺជាការបាត់បង់នូវវីរៈយោធិនដ៏ក្លាហានមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានលះបង់សូម្បីអាយុជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

វត្តមានរបស់ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលតែងតែឈរជើងការពារសុខសន្តិភាព និងបម្រើជាតិមាតុភូមិដោយស្មោះត្រង់៕
2