អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
សេចក្តីប្រកាសព័ត៌មាន

ការធ្វើបទបង្ហាញជូនអង្គទូតស្តីពីលទ្ធផលស៊ើបអង្កេតបឋមលើការបាញ់ប្រហារដោយកងកម្លាំងថៃ លើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញជូនសមាជិកនៃអង្គទូត និង តំណាងអង្គការអន្តរជាតិពាក់ព័ន្ធប្រចាំនៅរាជធានីភ្នំពេញ ស្តីអំពីលទ្ធផលនៃការស៊ើបអង្កេតបឋមលើ ការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ “កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ”

១. ឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែង នានាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។

២. កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិន ទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ កម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំង នឹង «ឯករាជ្យតៃវ៉ាន់ គ្រប់ទម្រង់៕
4
🚨សត្វក្អែក ស្លាបដែក ចាប់ផ្តើមបន្លឺសំឡេង នៅលើអាកាស!✈️🇹🇭
😁1😱1
គេសួរថា ចុះMOU ឆ្នាំ2000 ស្របតាមបែបបទការងារ TOR 2003 ដែលប្រើខ្នាតផែនទីលម្អិតពីខ្នាត 1/200 000 មកជា 1/ 50 000 និង 1/ 25 000 ជាអ្វីវិញ?

ខ្ញុំអាចឆ្លើយតបបានថា កាន់ប្លង់រឹងនិងលំអិតពីលើប្លង់រឹង គឺជាភាសាសាមញ្ញ។ មានន័យថា ឯកសារដើមនៃសន្ធិសញ្ញារបស់បារាំងសៀម 1904-1907 គឺមានខ្នាត1/200 000 អនុវត្តន៍តាម MOU ឆ្នាំ2000 ស្របតាមបែបបទ TOR ឆ្នាំ 2003និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចព្រមព្រៀង JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស។ គឺ ជារឿងដ៏ល្អបំផុត ពីព្រោះប្រើខ្នាតផែនទីលម្អិតពីខ្នាត់ 1/200 000 មកជា 1/50 000 និង1/25 000 គឺកាន់តែលម្អិតខ្លាំងមិនមែនប្រើប្រាស់ផែនទីឯកតោភាគីរបស់សៀមនោះទេ គឺប្រើផែនទីដើម លំអិតកាន់តែច្បាស់ពីលើផែនទីដើម។

សួរថាតាមសៀមមែនទេ? គឺមិនមែននោះទេ តាមបច្ចេកទេសច្បាស់លាស់។ ចុះចៃដន្យម្ល៉េះ? មិនមែនជារឿងចៃដន្យនោះទេសំខាន់គឺមិនផែនទីឯកតោភាគីសៀម គឺស្របតាមឯកសារ នៃផែនទីដើម បារាំង-សៀម ដូច្នេះបើសៀម ចង់លម្អិតយ៉ាងណាក៏បានដែរ។ ព្រោះខ្មែរគ្មានអ្វីត្រូវខាត គឺបានច្បាស់លាស់រឹតតែល្អ។ តើបងប្អូនយល់បែបហ្នឹងដែរឬទេ ? ក្នុងបច្ចុប្បន្នភាពនេះពួកសៀមបានកុហកជនជាតិសៀមថា បានប្រើប្រាស់ខ្នាតនៃខ្មាត 1/50 000 ប៉ុន្តែមិនហ៊ាននិយាយថាប្រើប្រាស់ផែនទីនៃច្បាប់ដើម នៃសន្ធិសញ្ញារបស់បារាំង-សៀម ឆ្នាំ 1904-1907 ដូចជា រាជរដ្ឋាភិបាលខ្មែរយើងប្រកាសទេ ដូច JBC ឯកភាព កាលនោះទម្រាំឯកភាពគ្នា គឺដល់កណ្ដាលយប់ជ្រៅ បងប្អូនក៏នៅចាំដែរ។ ដើម្បីកុំឱ្យពលរដ្ឋសៀមដឹង ពេលហ្នឹងក៏មានក្រុមសៀមជ្រុលនិយម មកបាតតុកម្មដែរនៅពេលព្រឹក គឺក្នុងពេលគណៈប្រតិភូខ្មែរទៅប្រជុំ សម្រេចអនុវត្តន៍ JBC នៅសៀម។

បើសួរថាហេតុអ្វីសៀមព្រម? គឺខ្មែរ ព្រមទទួលយកលក្ខខណ្ឌដែលសៀមស្នើសុំ នានា ដូចជាការដោះមីន ការដកអាវុធ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ទើបចាប់ផ្ដើមសម្រេចនៃGBC បន្តរហូតបន្ត សេចក្ដីក្លែងការណ៍រួម ឬបន្តនីតិវិធីកិច្ចព្រមព្រៀងនៃសន្តិភាព។ ចំណុចនេះគឺហេតុផល 3យ៉ាង ទី1. គឺមានលេសប្រាប់ប្រជាជនសៀម. ទី2.មិនទទួលសម្ពាធតាត្រាំ. ទី3. គ្មានហេតុផលអ្វីបដិសេធខ្មែរកើត។

ដោយសារអ្នកនយោបាយ មិនអាចដោះស្រាយបានឥឡូវនេះពួកគេបង្កើតលេសឱ្យពួកយោធាបង្កហេតុបន្ត ទោះយ៉ាងណានីតិវិធីក៏កំពុងតែដំណើរការហើយ បើពួកយោធាបង្ករឿងយើងមានមាត្រា 3 នៃMOU ឆ្នាំ2000 ជាន់សៀមបាន ទើបបានជា ពួកយោធានៅស្ងៀម បានត្រឹមតែគំរាមតែមិនហ៊ានហាមឃាត់ ដូច្នេះអត់អាចធ្វើអ្វីយើងកើតទេ យើងក៏នៅតែបន្តនិតិវិធី JBC ធម្មតា។ អាចនិយាយបានថាគឺជាឱកាសរបស់ខ្មែរយើង ដូច្នេះយើងត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលយើង កំពុងតែដឹកនាំធ្វើដើម្បីយើងមានព្រំដែនច្បាស់លាស់ និងជាបន្សល់ទុកទៅដល់កូនចៅយើងជំនាន់ក្រោយ។

ទាំងអស់នេះគ្រាន់តែជាទិន្នន័យសង្ខេបបែបខ្លីដើម្បីឱ្យបងប្អូនស្វែងយល់ បើមាននៅចំណុចជ្រុលលើសខ្វះខាតត្រង់ចំណុចណា ខ្ញុំសូមការអធ្យាស្រ័យទុកជាមុន ខ្ញុំសូមសុំគោរពអរគុណបងប្អូន ដែលបានលះបង់ នៅចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់ នៅចុងបញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើង៕ ចប់.

រូបភាព÷ ផែនទីបារាំង - សៀម ឆ្នាំ 1904-1907

បញ្ជាក់និងបន្ថែម÷ សេចក្តីសន្និដ្ឋាន

TOR 2003
✔️ យោងផែនទី 1 : 200,000 ជាផែនទីមូលដ្ឋាន
✔️ ប៉ុន្តែពេលស្ទង់ព្រំដែនត្រូវប្រើ ដូចជា

1 : 50,000 (សម្រាប់ការកំណត់ព្រំដែនលំអិត)
1 : 25,000 (តំបន់ស្មុគស្មាញ).
បងប្អូន អាចចំណាយពេលបន្តិចដើម្បីអាន និងស្វែងយល់។ 🙏❤️🇰🇭
សម្តេចធិបតី ហ៊ុន ម៉ាណែត : ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។

កាលពីព្រឹកមិញនេះ លោក អ៊ុំ សំអាន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា÷ Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមសុីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើអោយបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។

ប៉ុន្តែ ប៉ុន្មានមួយម៉ោងក្រោយមក ឯ.ឧ អ៊ី ឈាន បានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថា÷ អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។

ខ្ញុំនិងប្រជាជនទាំងអស់នឹងរង់ចាំមើលថាតើលោក អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន នឹងឆ្លើយតបយ៉ាងណាចំពោះ ឯ.ឧ អ៊ី ឈាន? ហើយតើ លោក អ៊ុំ សំអាន មានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួន និងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដ។ សង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់ឯកឧត្តម អ៊ី ឈាន ថាគាត់និយាយកុហក ឬក្បត់ឧត្តមគតិ ដូចអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោក និងក្រុមរបស់លោកនោះទេ។

និយាយដោយត្រង់ តាមដែលខ្ញុំមើលឃើញ និងប្រហែលដូចដែលអ្វីបងប្អូនប្រជាពលរដ្ឋមើលឃើញដូចគ្នាដែរនោះ គឺរហូតមកដល់ពេលនេះ អ្វីដែលលោក អ៊ុំ សំអាន និយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែន ហាក់ដូចជាគ្មានអ្វីច្បាស់លាស់ អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទី (ក្រៅតែពីបានទៅសុំ ហ្វូតូកូពីផែនទីមួយផ្ទាំង ពីពីបណ្ណាល័យ សភាសហរដ្ឋអាមេរិក ដើម្បីធ្វើការសិក្សាស្រាវជ្រាវ) ទាំងមូលដ្ឋានច្បាប់ឬឯកសារយោងនានា (ឃើញតែលើកឡើងថា អ្នកនេះឬអ្នកនោះ បាននិយាយថាដីខ្មែរពីមុននៅនោះ មិនមែននៅនេះទេ ដូចជាករណីដែលគាត់លើកឡើងថា ឯ.ឧ អ៊ី ឈាន បាននិយាយដូច្នេះ នៅពេលដែល ឯ.ឧ អ៊ី ឈាន ច្រានចោលថាជាការប្រឌិត ។ល។)។

ខ្ញុំសូមឲ្យយោបល់ដូច្នេះថា÷ បើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ បើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេ ហើយចង់រៀនសូត្រអំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី (ដែលអស់លោកបាន ហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក) ដើម្បីជាជំនួយក្នុងការវាស់វែង បោះបង្គោលនិងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះ លោកអាចស្នើសុំមករាជរដ្ឋាភិបាល ដើម្បីអោយអ្នកមានជំនាញព្រំដែនពិតប្រាកដ អាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី។ បើអស់លោកមិនមកប្រទេសខ្មែរទេ លោកអាចចាត់តំណាងដែលនៅខ្មែរដើម្បីអោយអ្នកបច្ចេកទេសធ្វើបទបង្ហាញអោយ ដែលតំណាងអស់លោកអាចយកទៅបង្រៀនបន្តដល់លោកនិងក្រុមលោក។ ខ្ញុំជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះៗពីមូលដ្ឋានបច្ចេកទេសផែនទី អស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើន ក្នុងករណីដែលអស់លោកប្រកាន់សច្ចៈភាព។
ខ្ញុំបាទ ជាម្ចាស់ឆាណែលគ្រុបនៃ (អង្គភាពសារព័ត៌មាន ព្រះខន័ញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ)

- សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំដែលមានវត្តមាននៅក្នុងទីនេះ ដោយសារតែមានការស្នើសុំជា ទឹកសុទ្ធ និងគ្រឿងបរិភោគមួយចំនួន ពីបងប្អូនកងកម្លាំងប្រចាំការជួរមុខ នៅទិសភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ។

- អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមតាមលទ្ធភាព ដែលអាចធ្វើបាន ដើម្បីខ្ញុំបាទ យកទៅទិញសម្ភារៈទាំងអស់នេះជូនដល់កងកម្លាំងរបស់យើង។

- ទំនាក់ទំនង: 0886593528

សូមអរគុណ!🙏❤️🇰🇭👮‍♂️
2