អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ ភូមិព្រៃ ចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានវិលត្រឡប់ ទៅ ផ្ទះ សម្បែងរបស់ខ្លួនបណ្តើរៗហើយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីពួកគេឃើញសភាពការណ៍ស្ងប់ស្ងាត់។

ប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានជម្លៀសចេញពីភូមិឋានជាបន្ត បន្ទាប់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានហេតុការណ៍កងទ័ពថៃ បាញ់ ប្រហារលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស ៣នាក់។

ជាមួយការវិលត្រឡប់ទៅវិញរបស់ប្រជាពលរដ្ឋនេះ គេបានឃើញអាជ្ញាធរខេត្តជាក្រុមការងារគ្រប់គ្រងមណ្ឌលសុវត្ថិភាពនៅវត្តចាន់ស៊ីសាមគ្គីរតនារាម បានរៀបចំរថយន្តជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅផ្ទះសម្បែងរបស់គាត់ផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ មានចំនួនសរុបជិត ១ពាន់គ្រួសារ។ កំលុងពេលភៀសមកស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌល សុវត្ថិភាព ក្នុង វត្តចាន់ស៊ីសាមគ្គី រត នា រាម ប្រជាពលរដ្ឋទាំងអស់ទទួលបានការយកចិត្តទុកដាក់ ខ្ពស់ ពី សំណាក់អាជ្ញាធរតាមរយៈការរៀបចំកន្លែងស្នាក់ ផ្តល់ស្បៀងអាហារ ថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ៕
រូបភាពនាពេលនេះ នៅទីក្រុង ហាតយ៉ៃ ប្រទេសថៃ🇹🇭 ដែលជួបនិងគ្រោះទឹកជំនន់។
😁5
🚨នៅម៉ោង5:45នាទីរសៀលនេះ ច្រកអូរស្មាច់ មានលឺសម្លេង២គ្រាប់! រងចាំមើលការ UPDATE បន្ថែមសិនបងប្អូន។
🫡2
បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ៕
🚨នៅវេលាម៉ោង6:10នាទីយប់ ថ្ងៃទី25-11-2025នេះ នៅច្រកអូរស្មាច់មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន4គ្រឿង!
កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។
🥰21
បើក្មេងតូចឯងចង់សុខនិងគ្មានភាពវិនាស ត្រូវរើបន្លាលួសចេញពីដែនសីម៉ា កម្ពុជា និងគោរពតាមផែនទី 1/200,000 មិនដូច្នេះទេ នឹងលិចបាងកកទៀត!
ស្ដេចនិងរាជវង្សទាំងអស់ត្រូវងាប់ហើមប៉ោងអណ្ដែតតាមទឹកឯងស្ដាប់បានទេ?(ស៊ាអូ)


ถ้าเจ้าตัวน้อยอยากปลอดภัยและไม่ตาย เจ้าต้องกำจัดลวดหนามออกจากชายแดนกัมพูชา และเคารพแผนที่ 1/200,000 มิฉะนั้นกรุงเทพฯ จะถล่มจมนายน้ำอีกครั้ง!
กษัตริย์และราชวงศ์ทั้งหมดต้องตายห่าบวมเป่งศพลอยอยู่ในน้ำ เจ้าได้ยินไหม? (เสี่ยโอ)
5😁1
គោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។
ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា៕
រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕
2
សត្វក្អែក ស្លាបដែក នៅបន្តហោះឆ្វែលនៅលើអាកាស✈️🇹🇭
🤬1
ថ្ងៃនេះជា ថ្ងៃទី១២០ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
😢3
🚨ព័ត៌មានក្តៅៗ: អ្នកនាំពាក្យកងទ័ពថៃ🇹🇭 លោក ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី បានថ្លែងនៅវិមានរដ្ឋាភិបាល ប្រាប់សារព័ត៌មានថៃថា:

- ឥឡូវនេះ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ និងនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល និងស្ថាប័នពាក់ព័ន្ធ កំពុងបើកកិច្ចប្រជុំនៅវិមានរដ្ឋាភិបាល ដើម្បីតាមដានស្ថានភាព និងដោះស្រាយគ្រោះទឹកជំនន់ នៅតំបន់ភាគខាងត្បូងនៃប្រទេសថៃ។

- លោកបន្តថា: ទាក់ទងនឹងស្ថានភាពព្រំដែនថៃ🇹🇭-កម្ពុជា🇰🇭ដែលកំពុងបន្តកើតមាន អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ បានណែនាំឲ្យកងកម្លាំងការពារព្រំដែននៃតំបន់ភូមិភាគ១ និងភូមិភាគ២ ត្រូវតែមានការត្រៀមខ្លួន សម្រាប់ការពារអធិបតេយ្យភាពទឹកដី។

- លោកសង្កត់ធ្ងន់ថា: កងកម្លាំងទាំងអស់គឺត្រូវត្រៀមខ្លួន សម្រាប់ឆ្លើយតប ចំពោះហេតុការណ៍ភ្លាមៗ ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដល់ការប្រើប្រាស់កម្លាំងយោធា។
🤣4
Media is too big
VIEW IN TELEGRAM
មើលលេងៗទៅកុំឱ្យពុកម៉ែបងប្អូនភ្លេច អរគុណវត្ថុស័កសិទ្ធ និងបារមីទិសបង្គោលប្រាំបីដែលតាមថែរក្សាពួកខ្ញុំ។
ប្រភព ពីរកងទ័ពជួបមុខ
😢4
🚨នៅវេលាម៉ោង6:07នាទីយប់ ថ្ងៃទី26-11-2025នេះ នៅច្រកអូរស្មាច់មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន1គ្រឿង!
3
នៅវេលាម៉ោង7:16នាទីយប់ ថ្ងៃទី26-11-202 រូបភាព និងស្ថានការណ៍នៅច្រកអូរស្មាច់គឺនៅស្ងប់ស្ងាត់ល្អ៕

មានតែដ្រូនហោះ