អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
គោលដៅមួយ សុំអាយកូម គោលដៅមួយ សុំទឹកសុទ្ធនិងអាហារក្រៀម តើឲ្យខ្ញុំគិតយ៉ាងម៉េចទៅបងប្អូន?

ចង់ជួយណាស់ ក៏ប៉ុន្តែខ្ញុំគ្មានលទ្ធភាពទេ🥹🙏❤️🇰🇭👮‍♂️
បើជ្រុលជាសៀម🇹🇭 យកទៅចុះផ្សាយហើយ ខ្ញុំសូមបង្ហាញឲ្យបងប្អូនបានឃើញចុះ។

- 🚨ព័ត៌មាន UPDATE: កាលពីល្ងាចថ្ងៃទី23/11/2025 កងកម្លាំង🇰🇭របស់យើង បានចុះរើបន្លាលួសដែលទាហានថៃ🇹🇭បានព័ទ្ធបានប្រមាណជា ៧០ដុំជាង ដែលស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ឧត្តមសេនីយ៍ឯកប៊ុនស៊ីនផាដឃ្លាំងបានបញ្ជូន ដ្រូនចំនួន100គ្រឿងមកកាន់ព្រំដែនកម្ពុជាថៃ
សូមជូនពរ ដល់កងកម្លាំងរបស់យើងគ្រប់ទិសឲ្យសុខសប្បាយទាំងអស់គ្នា🙏❤️🇰🇭👮‍♂️
5
🚨នៅវេលាម៉ោង6:22នាទីយប់ ថ្ងៃទី24-11-2025នេះ នៅច្រកអូរស្មាច់មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន2គ្រឿង!
សេចក្តីក្រើនរំលឹកសម្រាប់កងកម្លាំងប្រដាប់អាវុធ

- យើងខ្ញុំស្នើសុំកិច្ចសហការពីបងប្អូនកងកម្លាំង🇰🇭របស់យើង សូមមេត្តាជៀសវាងការផ្សព្វផ្សាយរូបភាព/វីដេអូ អំពីព័ត៌មានការប្រតិបត្តិការនានា ដើម្បីរក្សាសុខសុវត្ថិភាព។

ទី១- កុំថតបង្ហាញព័ត៌មានអំពីអាវុធ យុទ្ធសាស្ត្រ កូអរដោនេ បេសកកម្ម ឬការចលនាទ័ព។

ទី២- កុំថតរូបភាព ឬក៏វីដេអូ ដែលមានជាប់ទីតាំង GPS ឬបង្ហាញពីលេណដ្ឋានផ្សេងៗ៕

- អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់និងចូលរួមសហការ ព្រោះសុខសុវត្ថិភាពរបស់បងប្អូន គឺអាស្រ័យបានដោយសារ: បងប្អូនជាអ្នកការពារ៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️
4
BREAKING: មន្រ្តីយោធាកម្ពុជា🇰🇭 ច្រានចោលការចោទប្រកាន់របស់ថៃ🇹🇭ថា កងកម្លាំងយោធាកម្ពុជាបានយកទីតាំងអគារកាស៊ីណូ នៅតាមបណ្តោយព្រំដែនធ្វើជាមូលដ្ឋានសម្រាប់ប្រតិបត្តិការដ្រូន ក្នុងគោលដៅប្រឆាំងជាមួយភាគីថៃ៕
ថ្ងៃនេះជា ថ្ងៃទី១១៩ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
This media is not supported in your browser
VIEW IN TELEGRAM
🚨នៅវេលាម៉ោង9:18នាទីព្រឹក ថ្ងៃទី25-11-2025 នៅច្រកអូរស្មាច់មានលឺសម្លេងយន្តហោះចម្បាំងថៃ✈️🇹🇭F-16 ហោះពីទិសអូរស្មាច់ សំដៅទៅទិសប្រាសាទខ្នារ តាក្របី ថ្មដូន តាមាន់ធំ។