អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
🚨ត្រៀមជាមួយ មីយ៉ាន់ម៉ាហើយ នៅមកឆ្លៀតចង់ប៉ះជាមួយកម្ពុជាទៀត នេះហើយចរិតចោរ!🇹🇭
🚨ព័ត៌មានក្តៅៗ: ប្រទេសថៃ🇹🇭កំពុងជំរុញការរក្សាសន្តិសុខព្រំដែន និងដាក់ពង្រាយអាវុធជំនួយ ចំពេលមានការប៉ះទង្គិចគ្នានៅមីយ៉ាន់ម៉ា🇲🇲

- ក្រុមការងាររាជមណុរបស់កងទ័ពភូមិន្ទថៃ បានបង្កើនវិធានការសន្តិសុខយ៉ាងខ្លាំងតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅខាងមីយ៉ាន់ម៉ា ដែលបង្កការគំរាមកំហែងសន្តិសុខ និងហានិភ័យនៃការចូលខុសច្បាប់។

- ក្រុមការងារបានបង្កើនភាពញឹកញាប់នៃការល្បាតទាំងថ្ងៃទាំងយប់ និងបានបង្កើតចំណុចត្រួតពិនិត្យបណ្តោះអាសន្ននៅច្រកឆ្លងកាត់ធម្មជាតិដែលមានហានិភ័យខ្ពស់។

- លើសពីនេះ អាវុធជំនួយត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនសងសឹក ប្រសិនបើជម្លោះរីករាលដាល។
ថ្ងៃនេះជា ថ្ងៃទី១១៨ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។
😢1
គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ​ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា​ មានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមាន៖ ទី១/ អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដី ចំនួន ២៦២ ៥០០ហិកតា ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។
ទី២/ កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។
ទី៣/ បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់ និង
ទី៤/ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ។

គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងនេះសម្រេចបានប្រមាណ ៤០% ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧៕
1
គោលដៅមួយ សុំអាយកូម គោលដៅមួយ សុំទឹកសុទ្ធនិងអាហារក្រៀម តើឲ្យខ្ញុំគិតយ៉ាងម៉េចទៅបងប្អូន?

ចង់ជួយណាស់ ក៏ប៉ុន្តែខ្ញុំគ្មានលទ្ធភាពទេ🥹🙏❤️🇰🇭👮‍♂️
បើជ្រុលជាសៀម🇹🇭 យកទៅចុះផ្សាយហើយ ខ្ញុំសូមបង្ហាញឲ្យបងប្អូនបានឃើញចុះ។

- 🚨ព័ត៌មាន UPDATE: កាលពីល្ងាចថ្ងៃទី23/11/2025 កងកម្លាំង🇰🇭របស់យើង បានចុះរើបន្លាលួសដែលទាហានថៃ🇹🇭បានព័ទ្ធបានប្រមាណជា ៧០ដុំជាង ដែលស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។